“នៅទីនេះសម្រាប់យើងទាំងអស់គ្នា សម្រាប់ជីវិត” ជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនហ្វ័រឈូន ឡាយហ្វ៍ ចំពោះអតិថិជនគ្រប់ៗគ្នា ។ សូមអនុញ្ញាតឲ្យយើងខ្ញុំបង្ហាញលោកអ្នកពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវផលិតផលដ៏ប្រកួតប្រជែង និងសេវាកម្មកម្រិតខ្ពស់បំផុតជូនលោកអ្នក។

អំពីយើងខ្ញុំ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ អុិនសួរេន ម.ក (ហ្វ័រឈូន ឡាយហ្វ៍) គឺជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកដែលធ្វើប្រតិបត្តិការតាមស្តង់ដារអន្តរជាតិខ្ពស់បំផុត។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការ ​ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០២០។​

ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាន់ខ្ពស់របស់យើងខ្ញុំ មានបទពិសោធន៍ក្នុងការបង្កើតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដែលទទួលបានជោគជ័យនៅទូទាំងអាស៊ី​ ជាពិសេសនៅក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិតថ្មី ដែលកំពុងតែរីកចម្រើន ហើយយើងខ្ញុំ ក៏បាននាំជំនាញទាំងនេះមកដល់ប្រទេសកម្ពុជា ដោយបង្កើតឲ្យមានក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នេះឡើង។

អ្នកនាង Chern Chern Lim

អគ្គនាយិកាស្តីទី

អ្នកនាង Chern Chern Lim មានបទពិសោធន៍ការងារជាង 10 ឆ្នាំនៅក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសនៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិត។ អ្នកនាង Chern Chern Lim បានកាន់តំណែងជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំក្នុងការគ្រប់គ្រងអាជីវកម្មប៊េងកាសួរេនទាំងក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា។

តើផលិតផលរបស់ ហ្វ័រឈូន ឡាយហ្វ៍ មួយណាដែលត្រូវជាមួយតម្រូវការរបស់អ្នក?

family kh
ខ្ញុំចង់សន្សំប្រាក់
និងការពារការសិក្សាកូនរបស់ខ្ញុំ
education Kh
ខ្ញុំចង់សន្សំប្រាក់
និងការពារអនាគតគ្រួសារខ្ញុំ
Group kh
ខ្ញុំចង់ការពារនិយោជិតរបស់ខ្ញុំ
ទាំងក្នុងអំឡុង និងក្រោយពេលធ្វើការ
PN.ForLifeចម្រើនទ្រព្យ-500px
ខ្ញុំចង់សន្សំប្រាក់ និងការពារ
មនុស្សជាទីស្រលាញ់របស់ខ្ញុំ
Name-kh
ការពារកម្ចីអ្នក
ការពារអនាគតគ្រួសារអ្នក
GCL-name KH-v2
ផ្តល់ការធានានូវសន្តិភាពផ្លូវចិត្តសម្រាប់ស្ថាប័នជា
គ្រឹះស្ថានហិរញ្ញវត្ថុ ឬធនាគារ

ការចុះផ្សាយថ្មីៗអំពីយើងខ្ញុំ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ អ៊ិនសួរេន ម.ក ចូលរួមពិព័រណ៍ផលិតផលប្រើប្រាស់ និងពិព័រណ៍ផលិតផលខ្មែរ

 ថ្ងៃទី ២៦ តុលា ២០២៦ ក្នុងអំឡុងចុងសប្តាហ៍ថ្ងៃទី១៧–១៨ ខែតុលា សាលពិព័រណ៍នៃផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល ពោរពេញដោយភ្ញៀវ ក្រុមគ្រួសារនានាដើរទស្សនាពីស្តង់មួយទៅស្តង់មួយ ក្មេងៗទាញដៃឪពុកម្តាយទៅរកកម្មវិធីលេងហ្គែមយករង្វាន់ ខណៈក្លិនម្ហូបគ្រួសារពីការប្រកួតចុងភៅគ្រួសារសាយភាយពេញសាលពិព័រណ៍។ ក្នុងចំណោមភាពអ៊ូអរនេះ ស្តង់របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ អ៊ិនសួរេន ម.ក មានភ្ញៀវចូលទស្សនាមិនដាច់ ចាប់ពីព្រឹករហូតដល់ល្ងាច។

អានបន្ថែម

🍀 សួស្តីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ🍀

🍀 សួស្តីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ🍀 ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ 🌟 អតិថិជនដែលទិញផលិតផលណាមួយរបស់ ហ្វ័រឈូន ឡាយហ្វ៍ និងបង់បុព្វលាភចាប់ពី 600ដុល្លារ ឡើងទៅនឹងទទួលបានទឹកប្រាក់ត្រឡប់ 20ដុល្លារ ភា្លមៗ

អានបន្ថែម

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បរិច្ចាគសម្ភារការិយាល័យ និងសម្ភារសិក្សាទៅកាន់ មណ្ឌលកុមារកំព្រា បុរីកុមារ ខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានបរិច្ចាគសម្ភារមួយចំនួនដូចជា៖

អានបន្ថែម