“នៅទីនេះសម្រាប់យើងទាំងអស់គ្នា សម្រាប់ជីវិត” ជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនហ្វ័រឈូន ឡាយហ្វ៍ ចំពោះអតិថិជនគ្រប់ៗគ្នា ។ សូមអនុញ្ញាតឲ្យយើងខ្ញុំបង្ហាញលោកអ្នកពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវផលិតផលដ៏ប្រកួតប្រជែង និងសេវាកម្មកម្រិតខ្ពស់បំផុតជូនលោកអ្នក។

អំពីយើងខ្ញុំ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ អុិនសួរេន ម.ក (ហ្វ័រឈូន ឡាយហ្វ៍) គឺជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកដែលធ្វើប្រតិបត្តិការតាមស្តង់ដារអន្តរជាតិខ្ពស់បំផុត។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការ ​ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០២០។​

ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាន់ខ្ពស់របស់យើងខ្ញុំ មានបទពិសោធន៍ក្នុងការបង្កើតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដែលទទួលបានជោគជ័យនៅទូទាំងអាស៊ី​ ជាពិសេសនៅក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិតថ្មី ដែលកំពុងតែរីកចម្រើន ហើយយើងខ្ញុំ ក៏បាននាំជំនាញទាំងនេះមកដល់ប្រទេសកម្ពុជា ដោយបង្កើតឲ្យមានក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នេះឡើង។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ពួកយើងយល់ពីបញ្ហាប្រឈមដែលបុគ្គល ក្រុមគ្រួសារ និងអាជីវកម្មកំពុងជួបប្រទះ។ ពួកយើងនៅទីនេះ គឺដើម្បីនាំយកដំណោះស្រាយសេវាធានារ៉ាប់រងអាយុជីវិតកម្រិតស្តង់ដារអន្តរជាតិ ក្នុងការដោះស្រាយការលំបាកទាំងនោះ និងលើកកម្ពស់គុណភាពជីវិតរបស់ពួកគេ។

Mr. Graeme Hannah
Chairman of Fortune Life Insurance

តើផលិតផលរបស់ ហ្វ័រឈូន ឡាយហ្វ៍ មួយណាដែលត្រូវជាមួយតម្រូវការរបស់អ្នក?

Fortune-Life-FortLife-Education-Plan-Kh-1000px

ខ្ញុំចង់សន្សំប្រាក់
និងការពារការសិក្សាកូនរបស់ខ្ញុំ

Fortune-Life-ForLife-Family-Plan-Kh-1000px

ខ្ញុំចង់សន្សំប្រាក់
និងការពារអនាគតគ្រួសារខ្ញុំ

ការចុះផ្សាយថ្មីៗអំពីយើងខ្ញុំ

អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ 8 មីនា

ស្រ្តី ជាមាតានៃពិភពលោក ហើយ ស្រ្តី ជាបុគ្គលដ៏សំខាន់នៅក្នុងគ្រួសារ និងសង្គមជាតិ។ ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ 8 មីនា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ មានកិត្តិយសរៀបចំកិច្ចសម្ភាសន៍ 8នាទី ក្រោមប្រធានបទ “ទំនួលខុសត្រូវរបស់ស្រ្តីក្នុងសម័យឌីជីថល”។

អានបន្ថែម

រីករាយទិវានៃក្តីស្រលាញ់

កម្រងរូបភាពស្អាតៗកាលពីថ្ងៃ១៤ កុម្ភៈ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ មានកិត្តិយសរៀបចំកម្មវិធី Sharing Love Sharing Fortune ឬ ចែករំលែកក្តីស្រលាញ់ ចែករំលែកសំណាង នៅ៣ទីតាំងផ្សេងៗគ្នា គឺស្ថិតនៅផ្សារទំនើប ខេ ម៉ល (K Mall) ផ្សារទំនើប ម៉ាក្រូ …

អានបន្ថែម

រីករាយទិវានៃក្តីស្រលាញ់

នៅក្នុងថ្ងៃ១៤ កុម្ភៈ😍 ដែលជាថ្ងៃពិសេសនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ មានកិត្តិយសបង្ហាញវីដេអូបេសកកម្មមួយដែលក្រុមការងារទើបតែផ្តិតយករូបភាពថ្មីៗ។ ចង់ដឹងថាជាបេសកកម្មអ្វី? តស់! ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

អានបន្ថែម