សារព័ត៌មាន

សិក្ខាសាលាស្តីពីអាជីពការងារ

 

ជាផ្នែកមួយនៃកម្មវិធី​ហ្វ័រឈូន ឡាយហ្វ៍ នៅជាមួយសហគមន៍ យើងមានកិត្តិយសដែលបានរៀបចំសិក្ខាសាលាស្តីពីអាជីពការងារសម្រាប់សិស្សានុសិស្សដែលរៀននៅអនុវិទ្យាល័យចំនួន ១៦ នាក់មកពីអង្គការមូលនិធិកុមារកម្ពុជា (CCF)។

សិក្ខាសាលានេះបានអនុញ្ញាតឲ្យសិស្សានុសិស្សយល់ដឹងពីរបៀបធ្វើការងារដែលធ្វើដោយនាយកដ្ឋានសំខាន់ៗរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងជំនាញ ព្រមទាំងគុណភាពដែលត្រូវមានសម្រាប់ការងារទាំងនេះ។ អ្នកតំណាងពីនាយកដ្ឋាននីមួយៗបានចំណាយពេលក្នុងការធ្វើបទបង្ហាញ ទៅដល់សិស្សានុសិស្សដើម្បីស្វែងយល់បន្ថែមអំពីការងារទាំងនោះដែលពួកគេចាប់អារម្មណ៍។

សិក្ខាសាលាស្តីពីអាជីពការងារ គឺជាសិក្ខាសាលាដំបូងក្នុងចំណោមសិក្ខាសាលាផ្សេងៗទៀតដែលបានគ្រោងទុកសម្រាប់សិស្សានុសិស្ស​របស់អង្គការមូលនិធិកុមារកម្ពុជា (CCF)។

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។