យើងជឿជាក់ថា បុគ្គលិក ឬ សមាជិកដែលត្រូវបានធានាគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់ក្រុមហ៊ុន។ ក្នុងនាមនិយោជក ឬម្ចាស់បណ្ណសន្យារ៉ាប់រងដែលយកចិត្តទុកដាក់ លើបុគ្គលិក ឬ សមាជិកដែលត្រូវបានធានា អ្នកត្រូវការដំណោះស្រាយដែលមានលក្ខណសាមញ្ញ និងចំណាយតិច ដើម្បីធានាបាននូវសុខុមាលភាពរបស់ពួកគេ។
ការការពារដ៏ពេញលេញ និងមានតម្លៃសមរម្យ៖ ផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុលើករណីមរណភាព ពិការភាពទាំងស្រុង និងពិការភាពដោយផ្នែកជាអចិន្ត្រៃយ៍ ដោយសារគ្រោះថ្នាក់ចៃដន្យ (រួមទាំងកូនក្នុងបន្ទុក) ជាមួយនឹងដំណោះស្រាយសាមញ្ញ ចំណាយតិច និងការទូទាត់ទឹកប្រាក់សរុបតែម្តង។
បង្កើនផលិតភាព និងសន្តិភាពផ្លូវចិត្តដល់បុគ្គលិក៖ ជួយឱ្យបុគ្គលិក ឬសមាជិកបំពេញការងារដោយទំនុកចិត្ត និងមានសន្តិភាពផ្លូវចិត្ត ដែលជួយលើកកម្ពស់ផលិតភាពការងារ និងភាពស្មោះត្រង់ចំពោះក្រុមហ៊ុន/ស្ថាប័ន។
លើកកម្ពស់តម្លៃស្ថាប័ន និងរក្សាមនុស្សពូកែ៖ បង្ហាញពីទំនួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់របស់និយោជក ដែលជាអំណោយដ៏ល្អបំផុតក្នុងការទាក់ទាញ និងរក្សាបាននូវបុគ្គលិកដែលមានទេពកោសល្យ ឬសមាជិកដ៏មានតម្លៃ។
ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ផ្តល់ជូនជម្រើសនៃការការពារ ២ប្រភេទ (កញ្ចប់ មាស ឬ ប្រាក់) ផ្អែកលើតម្រូវការរបស់និយោជកដូចខាងក្រោម៖
| ប្រភេទការការពារ | អត្ថប្រយោជន៍ជាភាគរយនៃចំនួនទឹកប្រាក់ធានារ៉ាប់រង | |
|---|---|---|
| កញ្ចប់ប្រាក់ | កញ្ចប់មាស | |
| មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ | 100% | 100% |
| មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ) | 100% | 200% |
| ពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ (បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ)(១) | – | រហូតដល់ 60% |
(១) អត្ថប្រយោជន៍ពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ (បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ)៖
| % នៃចំនួនទឹកប្រាក់ធានារ៉ាប់រង | ប្រភេទនៃពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ |
|---|---|
| 60% | បាត់បង់ដៃម្ខាងចាប់ពីសន្លាក់កដៃឡើងទៅ |
| 60% | បាត់បង់ជើងម្ខាងចាប់ពីសន្លាក់កជើងឡើងទៅ |
| 60% | បាត់បង់នូវសមត្ថភាពមើលឃើញនៃភ្នែកម្ខាង |
| 50% | បាត់បង់នូវសមត្ថភាពស្តាប់ ឬនិយាយជាអចិន្ត្រៃយ៍ |
| 15% | បាត់បង់នូវសមត្ថភាពស្តាប់ជាអចិន្ត្រៃយ៍នៃត្រចៀកម្ខាង |
| 25% | បាត់បង់មេដៃ (ពីរសន្លាក់) |
| 10% | បាត់បង់មេដៃ (មួយសន្លាក់) |
| 10% | បាត់បង់ម្រាមដៃចង្អុល (បីសន្លាក់) |
| 8% | បាត់បង់ម្រាមដៃចង្អុល (ពីរសន្លាក់) |
| 4% | បាត់បង់ម្រាមដៃចង្អុល (មួយសន្លាក់) |
| 5% | បាត់បង់ម្រាមដៃនីមួយៗ (មិនតិចជាងពីរសន្លាក់) ក្រៅពីមេដៃ និងម្រាមដៃចង្អុល |
| 5% | បាត់បង់ម្រាមមេជើង |
| 1% | បាត់បង់ម្រាមជើងនីមួយៗ (មិនតិចជាងមួយសន្លាក់)ក្រៅពីម្រាមមេជើង |
ផលិតផល ForLife សំណាញ់ការពារជាក្រុម
ធ្វើការដោយគ្មានក្តីបារម្ភ
ឧទាហរណ៍បង្ហាញពីដំណើរការរបស់ផលិតផល៖
លោកដារា អាយុ 35 ឆ្នាំ ជាបុគ្គលិករបស់ក្រុមហ៊ុន ABC។ ក្រុមហ៊ុន ABC បានទិញ ផលិតផល ForLife សំណាញ់ការពារជាក្រុម (កញ្ចប់មាស) ជាមួយ នឹងចំនួនទឹកប្រាក់ធានារ៉ាប់រង $5,000 ដើម្បីការពារបុគ្គលិករបស់ខ្លួន។
- ប្រសិនបើលោកដារា ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ទាំងក្នុងអំឡុងពេល ឬក្រោយពេលធ្វើការ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងទាត់ទឹកប្រាក់ចំនួន $5,000 ជូនដល់លោកដារា ឬក្រុមគ្រួសាររបស់លោកដារា។
- ប្រសិនបើលោកដារា ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ទាំងក្នុងអំឡុងពេល ឬក្រោយពេលធ្វើការ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងទូទាត់ទឹកប្រាក់ចំនួន $10,000 ជូនដល់លោកដារា ឬក្រុមគ្រួសាររបស់លោកដារា។
- ប្រសិនបើលោកដារា បាត់បង់ដៃម្ខាង (ពីសន្លាក់កដៃ) បណ្តាលមពីគ្រោះថ្នាក់ចៃដន្យទាំងក្នុងអំឡុងពេល ឬក្រោយពេលធ្វើការ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍នឹងទូទាត់ទឹកប្រាក់ចំនួន $3,000 ជូនដល់លោកដារា ឬក្រុមគ្រួសាររបស់លោកដារា។

លោក តារា