សារព័ត៌មាន

ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសីទទួលពរជ័យឆ្នាំថ្មី

នាព្រឹកថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី ស្វាគមន៍ឆ្នាំថ្មី ក្រោមវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំប្រចាំប្រទេសកម្ពុជា និង តៃវ៉ាន់  និងបុគ្គលិកគ្រប់ផ្នែករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ដើម្បីទទួលពរជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ យើងខ្ញុំតំណាងឲ្យក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ សូមគោរពជូនពរអតិថិជន និងប្រជាជនខ្មែរគ្រប់ទិសទី ជួបប្រទះតែសេចក្តីសុខ សុភមង្គល ជោគជ័យគ្រប់ភារកិច្ច និង សុវត្ថិភាពរាល់ការធ្វើដំណើរ។

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។