សារព័ត៌មាន

ទិវាធានារ៉ាប់រងកម្ពុជា 2025 ប្រារព្ធនៅលើទឹកដីខេត្តបាត់ដំបងបណ្តូលចិត្ត!

នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមេសា គ.ស.២០២៥ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ មានកិត្តិយសចូលរួមជាមួយនិយ័តករធានារ៉ាប់រងកម្ពុជាក្នុងការរៀបចំ “ទិវាធានារ៉ាប់រងកម្ពុជា ២០២៥” នៅសួនច្បារសម្តេចក្រឡាហោមសខេង ខេត្តបាត់ដំបង។ ព្រឹត្តិការណ៍ “ទិវាធានារ៉ាប់រងកម្ពុជា 2025” នៅក្នុងឆ្នាំនេះ ពោរពេញដោយស្នាមញញឹម និងមិនអាចបំភ្លេចបានពីសំណាក់បងប្អូនអ្នកបាត់ដំបងដែលបានអញ្ជើញចូលរួម និងជាពិសេសសូមថ្លែងអំណរគុណដល់លោកពូ អ្នកមីង បងប្រុស បងស្រី ដែលបានមកលេងស្ដង់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ យ៉ាងច្រើនកុះកររយៈពេល 2 ថ្ងៃពេញនេះ។ យើងខ្ញុំ នឹងនាំមកជូនលោកអ្នកនូវសកម្មភាពសប្បាយៗអមនឹងចំណេះដឹងជាបន្តបន្ទាប់ទៀត។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ នៅតែបន្តបេសកកម្មការពារហិរញ្ញវត្ថុជូនគ្រួសារកម្ពុជាទូទាំងប្រទេស ហើយប្រាកដថាពួកគាត់នឹងទទួលបានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុជាមួយក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍។

#fortunelifecambodia

#hereforyouforlife

#cambodiainsuranceday2025

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។