សារព័ត៌មាន

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ មានកិត្តិយស និងមោទនភាពចូលរួមឧបត្ថម្ភធំ “𝐃𝐢𝐚𝐦𝐨𝐧𝐝 𝐒𝐩𝐨𝐧𝐬𝐨𝐫” ក្នុងព្រឹត្តិការណ៍រត់សប្បុរសធម៌ “មួយជំហាន Fun-Run Fundraising (ចម្ងាយ 6.6km)”

រូបភាពទាំងស្រុងនៃព្រឹត្តិការណ៍រត់សប្បុរសធម៌ មួយជំហាន Fun-Run Fundraising (ចម្ងាយ 6.6km) ដែលរៀបចំដោយមូលនិធិកុមារ រំដួល (Rumdoul Children Foundation) បានបញ្ចប់ដោយជោគជ័យ ពោរពេញដោយស្នាមញញឹម អមដោយការចងចាំល្អៗ ជាមួយនឹងបទពិសោធន៍ថ្មី។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ពិតជាមានកិត្តិយស និងមោទនភាពដែលបានចូលរួមឧបត្ថម្ភធំ “𝐃𝐢𝐚𝐦𝐨𝐧𝐝 𝐒𝐩𝐨𝐧𝐬𝐨𝐫” ក្នុងព្រឹត្តិការណ៍រត់សប្បុរសធម៌នេះ កាន់តែពិសេសនៅក្នុងថ្ងៃនេះ ក៏មានការផ្តល់កិត្តិយសចូលរួមពីសំណាក់លោកស្រី Chern Chern Lim  អគ្គនាយិកាស្តីទីប្រចាំក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ រួមជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកចូលរួមរត់កម្សាន្តផងដែរ។

ជាការពិត ព្រឹត្តិការណ៍សប្បុរសធម៌នេះ គឺប្រារព្ធឡើងក្នុងគោលបំណងរៃអង្គាសថវិកាដើម្បីបរិច្ចាគជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាអូរម្នាស់ និង សាលាបឋមសិក្សាអូរម្នាស់ថ្មី ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នេះគឺជាសកម្មភាពសប្បុរសធម៌ និងសកម្មភាពជួយសង្គម ដែលក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ តែងតែចូលរួមជាប្រចាំ ដែលទាំងអស់នេះគឺស្របទៅតាមទិសដៅចក្ខុវិស័យរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ដែលពួកយើងបេ្តជ្ញាផ្តល់ការការពារហិរញ្ញវត្ថុជូនក្រុមគ្រួសារកម្ពុជា លើកតម្កើងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម។

បន្ថែមពីនេះទៀត ព្រឹត្តិការណ៍រត់សប្បុរសធម៌ មួយជំហាន Fun-Run Fundraising (ចម្ងាយ 6.6km) នេះ  គឺបានរៀបចំឡើងនៅក្នុងបរិវេណ ECO PARK ស្ថិតក្នុងបុរី ប៉េង ហួត បឹងស្នោ ដែលជាទីតាំងដ៏មានប្រជាប្រិយភាព កាន់តែពិសេសបន្ថែមទៀតនោះ សម្រាប់អតិថិជនរបស់បុរី ប៉េង ហួត គ្រប់គម្រោងទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃ 20% ភ្លាមៗ សម្រាប់ការជ្រើសរើសកញ្ចប់ការពារហិរញ្ញវត្ថុណាមួយ ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ផងដែរ។

#fortunelifecambodia

#hereforyouforlife

#funrunfundraising

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។