ដើម្បីចូលរួមអបអរសាទរពិធីបុណ្យអុំទូកខាងមុខនេះ អតិថិជនដែលជ្រើសរើសការការពារ ឬ ប្រើប្រាស់ផលិតផលណាមួយជាមួយ ហ្វ័រឈូន ឡាយហ្វ៍ នឹងទទួលបានទឹកប្រាក់ត្រឡប់ភ្លាមៗ។ការការពារកាន់តែធំ ទទួលបានទឹកប្រាក់ត្រឡប់កាន់តែច្រើន!!
ការផ្ដល់ជូននេះសម្រាប់តែតាមរយៈ នាយកដ្ឋានផ្នែកលក់ (Agency Distribution Channel) និងសម្រាប់បណ្ណសន្យារ៉ាប់រងដែលទិញចាប់ពី ថ្ងៃទី22 ខែតុលា ដល់ ថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2025 តែប៉ុណ្ណោះ។ ខ និងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
 
ទឹកប្រាក់បង់បុព្វលាភដំបូងដើម្បីទទួលបានកាដូទឹកប្រាក់ត្រឡប់៖
- ទឹកប្រាក់បង់បុព្វលាភដំបូងចាប់ពី $500 ដល់ $649.99 អតិថិជននឹងទទួលបានទឹកប្រាក់ត្រឡប់ $33 ភ្លាមៗ។
- ទឹកប្រាក់បង់បុព្វលាភដំបូងចាប់ពី $650 ដល់ $999.99 អតិថិជននឹងទទួលបានទឹកប្រាក់ត្រឡប់ $55 ភ្លាមៗ។
- ទឹកប្រាក់បង់បុព្វលាភដំបូងចាប់ពី $1,000 ឡើងទៅ អតិថិជននឹងទទួលបានទឹកប្រាក់ត្រឡប់ $88 ភ្លាមៗ។
ខ និងលក្ខខណ្ឌផ្សេងៗ៖
- ការផ្ដល់ជូននេះ សម្រាប់អតិថិជនដែលបង់បុព្វលាភធានារ៉ាប់រងលើកដំបូងចាប់ពី 500 ដុល្លារ ឡើងទៅតែប៉ុណ្ណោះ (អាស្រ័យទៅលើកាលបរិច្ឆេទនៃការបង់បុព្វលាភ)។
- សម្រាប់បណ្ណសន្យារ៉ាប់រងដែលទិញចាប់ពី ថ្ងៃទី22 ខែតុលា ដល់ ថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2025 តែប៉ុណ្ណោះ។
- សម្រាប់តែអតិថិជនដែលបង់បុព្វលាភជាប្រចាំឆ្នាំតែប៉ុណ្ណោះ។
- អតិថិជននឹងទទួលបានទឹកប្រាក់ត្រឡប់ភ្លាមៗ។
- ក្នុងករណីដែលមានការផ្ដល់ជូនប្រូម៉ូសិនផ្សេងៗក្នុងពេលតែមួយ អតិថិជនមានសិទ្ធិទទួលបានការផ្ដល់ជូនដែលមានតម្លៃធំជាងគេតែមួយប៉ុណ្ណោះ។ លើកលែងតែ ប្រូម៉ូសិន Advance Premium (ការបញ្ចុះតម្លៃ 20% ទៅលើបុព្វលាភឆ្នាំទី2) គឺអតិថិជននៅតែអាចទទួលបានការផ្ដល់ជូននេះដដែល (ដោយអតិថិជនត្រូវអនុវត្តតាមលក្ខខណ្ឌនៃការផ្ដល់ជូននេះ)។
- អតិថិជនម្នាក់មានសិទ្ធិទទួលបានទឹកប្រាក់ត្រឡប់តែម្តងប៉ុណ្ណោះ។
- ក្នុងករណីដែលបណ្ណសន្យារ៉ាប់រងមិនត្រូវបានអនុម័ត ឬ បណ្ណសន្យារ៉ាប់រងដែលបញ្ចប់កិច្ចសន្យានៅក្នុងអំឡុងពេលពិចារណា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ នឹងធ្វើការផ្ទេរតែចំនួនបុព្វលាភបន្ទាប់ពីការបញ្ចុះតម្លៃ និងមិនរាប់បញ្ចូលថ្លៃពិនិត្យសុខភាព (ប្រសិនបើមាន អាស្រ័យទៅលើការវាយតម្លៃរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍)។
- ការផ្ដល់ជូននេះ សម្រាប់តែអតិថិជនដែលទិញតាមរយៈនាយកដ្ឋានផ្នែកលក់ (Agency Distribution Channel Only) តែប៉ុណ្ណោះ។
- អតិថិជនដែលជាបុគ្គលិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ និងជា BD/BM/FC មិនមានសិទិ្ធចូលរួមក្នុងការផ្ដល់ជូននេះទេ។
- ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ សូមរក្សាសិទ្ធិក្នុងការកែប្រែទៅលើលក្ខខណ្ឌផ្សេងៗក្នុងករណីចាំបាច់ណាមួយ ដោយពុំចាំបាច់ជូនដំណឹងជាមុន។