សារព័ត៌មាន

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បរិច្ចាគសម្ភារការិយាល័យទៅកាន់ មណ្ឌលកុមារកំព្រា បុរីកុមារ ខេត្តកំពង់ធំ

កាលពីថ្ងៃទី20 ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានបរិច្ចាគសម្ភារមួយចំនួនដូចជា៖ តុការិយាល័យ ទូសម្រាប់ដាក់ឯកសារ និង មួកសុវត្ថិភាព ជូនទៅដល់ មណ្ឌលកុមារកំព្រា បុរីកុមារ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ការងាររបស់លោកគ្រូ អ្នកគ្រូ ដែលបង្ហាត់បង្រៀនដល់កុមារកំព្រា និងកុមារមកពីគ្រួសារក្រីក្រដែលកំពុងតែស្នាក់អាស្រ័យ និងសិក្សារៀនសូត្រនៅទីនោះ។

សកម្មភាពទាំងអស់នេះ គឺស្របទៅតាមទិសដៅចក្ខុវិស័យរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ដែលពួកយើងបេ្តជ្ញាផ្តល់ការការពារហិរញ្ញវត្ថុជូនក្រុមគ្រួសារកម្ពុជា លើកកម្ពស់ការអប់រំ និងចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម។

#fortunelifecambodia

#hereforyouforlife

#corporatesocialresponsibility

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។