សារព័ត៌មាន

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បរិច្ចាគសម្ភារការិយាល័យ និងសម្ភារសិក្សាទៅកាន់ មណ្ឌលកុមារកំព្រា បុរីកុមារ ខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានបរិច្ចាគសម្ភារមួយចំនួនដូចជា៖

តុ កៅអី ក្ដារខៀន មួកសុវត្ថិភាព និងសម្ភារសិក្សាមួយចំនួនជូនទៅដល់ មណ្ឌលកុមារកំព្រា បុរីកុមារ ខេត្តបាត់ដំបង ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ការងាររបស់លោកគ្រូ អ្នកគ្រូ ដែលបង្ហាត់បង្រៀនដល់ក្មេងៗកុមារកំព្រា និងកុមារមកពីគ្រួសារក្រីក្រដែលកំពុងតែស្នាក់អាស្រ័យ និងសិក្សារៀនសូត្រនៅទីនោះ។

សកម្មភាពទាំងអស់នេះ គឺស្របទៅតាមទិសដៅចក្ខុវិស័យរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ដែលពួកយើងបេ្តជ្ញាផ្តល់ការការពារហិរញ្ញវត្ថុជូនក្រុមគ្រួសារកម្ពុជា លើកកម្ពស់ការអប់រំ និងចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម។

#fortunelifecambodia

#hereforyouforlife

#corporatesocialresponsibility

 

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។