ផលិតផល ForLife សម្បត្តិខ្ញុំ គឺជាផលិតផលថ្មីស្រឡាង ដែលផ្តល់ជូនអត្ថប្រយោជន៍ដ៏ច្រើនសម្បើម មិនធ្លាប់មានពីមុនមក កាន់តែពិសេសគឺសម្រាប់លោកអ្នកដែលត្រូវការការសន្សំ និង ការការពារក្នុងកញ្ចប់តែមួយ ជាមួយនឹងភាពងាយស្រួលដោយមិនតម្រូវឱ្យមានការពិនិត្យសុខភាព។ សន្សំតែ2ដងប៉ុណ្ណោះ ប៉ុន្តែទទួលបានការការពាររហូតដល់5ឆ្នាំពេញ ជាមួយអត្ថប្រយោជន៍ដល់កាលកំណត់ខ្ពស់ស្មើនឹង ១២៥% នៃបុព្វលាភធានារ៉ាប់រងសរុបដែលបានបង់។
សារៈសំខាន់៖
- ផ្តល់ជូនអត្ថប្រយោជន៍ដល់កាលកំណត់ដែលមានការធានាខ្ពស់ស្មើនឹង១២៥% នៃបុព្វលាភធានារ៉ាប់រងសរុបដែលបានបង់ ប្រសិនបើមិនមានរឿងអកុសលដែលត្រូវបានធានាអ្វីមួយកើតឡើងរហូតដល់ចុងឆ្នាំទី៥នៃផលិតផលនេះ។
- ផ្តល់ជូនអត្ថប្រយោជន៍ការពារចាប់ពី ១០៥% រហូតទៅដល់ ១៣១% នៃបុព្វលាភធានារ៉ាប់រងសរុបដែលបានបង់ លើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយមូលហេតុទូទៅ ឬ គ្រោះថ្នាក់។
អត្ថប្រយោជន៍ធានារ៉ាប់រង
ផ្តល់ជូនទឹកប្រាក់សំណងរហូតដល់ទៅ ១៣១% ផ្អែកទៅតាមឆ្នាំបណ្ណសន្យារ៉ាប់រងដែលមរណភាព ឬពិការភាពទាំងសុ្រង និងជាអចិន្រ្តៃយ៍កើតឡើងចំពោះអ្នកត្រូវបានធានា
ផ្តល់ជូនអត្ថប្រយោជន៍ដល់កាលកំណត់រហូតដល់ទៅ ១២៥% នៃបុព្វលាភធានារ៉ាប់រងសរុបដែលបានបង់ ប្រសិនបើមិនមានរឿងអកុសលដែលត្រូវបានធានាអ្វីមួយកើតឡើងរហូតដល់ចុងឆ្នាំទី៥នៃផលិតផលនេះ ។