យើងខ្ញុំជានរណា
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ អ៉ិនសួរេន ម.ក (ហ្វ័រឈូន ឡាយហ្វ៍) បានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការ ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
យើងខ្ញុំជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងស្រុក ដែលធ្វើប្រតិបត្តិតាមបែបស្តង់ដារអន្តរជាតិខ្ពស់បំផុត។ ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាន់ខ្ពស់របស់យើងខ្ញុំមានបទពិសោធន៍ក្នុងការបង្កើតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដែលទទួលបានជោគជ័យនៅទូទាំងអាស៊ី ជាពិសេសនៅក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិតថ្មី ដែលកំពុងតែរីកចម្រើន ហើយយើងខ្ញុំ ក៏បាននាំជំនាញទាំងនេះមកដល់ប្រទេសកម្ពុជា ដោយបង្កើតឲ្យមានក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នេះឡើង។
យើងខ្ញុំពិតជាមានសេចក្តីសោមនស្ស និងរីករាយជាខ្លាំង ដែលរាជរដ្ឋាភិបាលបានផ្តល់ការជឿទុកចិត្តដល់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ដើម្បីបម្រើប្រជាជនកម្ពុជា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តអភិវឌ្ឍលើវិស័យធានារ៉ាប់រងអាយុជីវិតក្នុងប្រទេស។
ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ផ្តល់ជូននូវផលិតផលសន្សំ និងការការពារ ទៅដល់អតិថិជន និងក្រុមគ្រួសារតាមរយៈការផ្តល់សេវាបម្រើអតិថិជនលំដាប់ខ្ពស់បំផុត។ ផលិតផលរបស់ក្រុមហ៊ុនយើងគឺត្រូវបានរៀបចំឡើងជាពិសេសទៅតាមតម្រូវការហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា ហើយមានតម្លៃសមរម្យ។ យើងខ្ញុំពិតជាមានសេចក្តីរីករាយដែលបានចូលរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពហរិញ្ញវត្ថុ និងការបង្កើតទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជា។
ចក្ខុវិស័យ
យើងខ្ញុំនឹងធ្វើឲ្យខ្លួនក្លាយជាក្រុមហ៊ុនដែលត្រូវបានទទួលស្គាល់ដោយអតិថិជន និងបុគ្គលិកថាជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ល្អបំផុតក្នុងប្រទេសកម្ពុជា
ការប្តេជ្ញាចិត្តរបស់យើងខ្ញុំ
- យើងខ្ញុំនឹងធ្វើឲ្យ ហ្វ័រឈូន ឡាយហ្វ៍ ក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការគាំទ្រច្រើននៅក្នុងប្រទេសកម្ពុជាដោយមានការណែនាំពីក្រុមគ្រួសារ និងមិត្តភក្តិ ព្រមទាំងទទួលបានការទុកចិត្តពីអតិថិជននៅក្នុងការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុដ៏ល្អ និងមានគុណភាព។
- យើងខ្ញុំជ្រើសរើស និងរក្សានូវបុគ្គលិកដែលមានទេពកោសល្យល្អៗ និងពូកែក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិតក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ផ្តល់ជូននូវការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ដល់បុគ្គលិកទាំងអស់របស់ខ្លួនដើម្បីជួយឲ្យពួកគេសម្រេចបាននូវគោលដៅផ្ទាល់ខ្លួនប្រកបដោយវិជ្ជាជីវៈ។
- យើងខ្ញុំផ្តល់ជូននូវ សុវត្ថិភាពការងារ រួមទាំងបរិយាកាសការងារល្អ។
គុណតម្លៃរបស់យើងខ្ញុំ
គុណតម្លៃរបស់យើង បង្ហាញពីអត្តសញ្ញាណរបស់យើង បង្ហាញពីទង្វើដែលយើងប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក និងរបៀបដែលយើងធ្វើការប្រាស្រ័យទាក់ទងជាមួយអតិថិជនរបស់យើង៖
- យើងធ្វើការរួមគ្នាជាក្រុមតែមួយដើម្បីសម្រេចគោលដៅរបស់យើង
- យើងផ្តោតលើលទ្ធផលរបស់យើងជានិច្ច
- យើងទទួលយកភាពជាម្ចាស់ការលើការងាររបស់យើង និងការស្វះស្វែងរកវិធីដើម្បីសម្រេចគោលដៅរបស់យើង
- យើងមានសុជីវធម៌ ការគោរព និងការស្ថាបនាចំពោះបុគ្គលិកគ្រប់ៗគ្នា
- យើងរៀនពីកំហុសរបស់យើង ហើយព្យាយាមយ៉ាងណាមិនឲ្យកើតឡើងម្តងទៀត
- យើងមិនស្តីបន្ទោសគ្នាទេ តែយើងស្វែងរកដំណោះស្រាយឲ្យគ្នាទៅវិញទៅមក
- យើងពិនិត្យរាល់ដំណើរការរបស់យើងជាប្រចាំដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន។
ជួបជាមួយក្រុមការងាររបស់យើងខ្ញុំ

Ian Frost
អគ្គនាយករង
លោក “Ian” មានបទពិសោធន៍ជាង 35 ឆ្នាំ ខាងផ្នែកលក់ និងតួនាទីជាអ្នកដឹកនាំជាន់ខ្ពស់។ គាត់ធ្លាប់កាន់មុខដំណែងជាអ្នកដឹកនាំជាន់ខ្ពស់ នៅក្នុងក្រុមហ៊ុនអន្តរជាតិធំៗដូចជា៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential នៅចក្រភពអង់គ្លេស, Manulife, AXA, Metlife, និង ក្រុមហ៊ុន Generali ក្នុងតំបន់អាសុីផងដែរ។ ពួកយើងជឿជាក់ថាគាត់នឹងនាំយកនូវបទពិសោធន៍ដ៏សម្បូរបែបរបស់គាត់ដើម្បីដឹកនាំ ហ្វ័រឈូន ឡាយហ្វ៍ ឲ្យរីកចម្រើនទៅលើបណ្តាញចែកចាយទាំងបី៖ Agency (ភ្នាក់ងារលក់), Bancassurance (ភ្នាក់ងារលក់តាមធនាគារ) រួមទាំង Group Channel (ភ្នាក់ងារលក់សម្រាប់អតិថិជនជាក្រុមហ៊ុន)។

លោក Mou Kiat Teh
អគ្គនាយកគណនាវាយតម្លៃហានិភ័យ
លោក “MK” មកពីប្រទេសម៉ាឡេស៊ី ហើយលោកបាននាំយកបទពិសោធន៍អន្តរជាតិជាច្រើនមកកាន់ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍។ ទំនួលខុសត្រូវរបស់លោករួមមាន ការបង្កើតផលិតផល ការវាយតម្លៃហានិភ័យ និងការគ្រប់គ្រងហានិភ័យ។ លោក MK និង ក្រុមការងាររបស់លោកធានាថា ក្រុមហ៊ុននឹងផ្តល់ជូននូវផលិតផលដែលឈានមុខគេលើទីផ្សារដោយបំពេញតាមតម្រូវការរបស់គ្រួសារកម្ពុជា។

សុផល ឌីយ៉ាម៉ូនី
អគ្គនាយកផ្នែកលក់
លោក ឌីយ៉ាម៉ូនី មានបទពិសោធន៍ជាង 20 ឆ្នាំជាមួយនឹងក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ រួមទាំងបទពិសោធន៍ជាង 10 ឆ្នាំក្នុងវិស័យធានារ៉ាប់រងអាយុជីវិត។ លោក ឌីយ៉ាម៉ូនី បានកាន់មុខតំណែងជាអ្នកគ្រប់គ្រងជាន់ខ្ពស់ និងមានកំណត់ត្រាដ៏រឹងមាំក្នុងការគ្រប់គ្រងភ្នាក់ងារលក់ (Agency team) ដែលមានភាពជោគជ័យ នៅក្នុងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំៗក្នុងប្រទេសកម្ពុជា។ លោក គឺជាបុគ្គលដែលមានសមត្ថភាព មានថាមពល មានការលើកទឹកចិត្តខ្ពស់ មានឆន្ទៈមុតមាំ និងមានទំនុកចិត្ត។ ពួកយើងពិតជាមានទំនុកចិត្តទៅលើបទពិសោធន៍ដ៏សម្បូរបែប និងគុណសម្បត្តិនៃភាពជាអ្នកដឹកនាំដ៏អស្ចារ្យរបស់លោក ហើយលោកនឹងដឹកនាំកសាងភ្នាក់ងារលក់ (Agency team) របស់ ហ្វ័រឈូន ឡាយហ្វ៍ ឱ្យក្លាយជាភ្នាក់ងារលក់ដ៏ជោគជ័យបំផុតមួយនៅក្នុងប្រទេសកម្ពុជា។

លោកស្រី ហេង សុភាព
នាយកផ្នែកប្រតិបត្តិការ
លោកស្រី សុភាព មានបទពិសោធន៍ជាង ១០ឆ្នាំ លើផ្នែកប្រតិបត្តិការនៃវិស័យធានារ៉ាប់រងអាយុជីវិត ហើយជាអ្នកត្រួសត្រាយផ្លូវមួយរូបក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា ។ លោកស្រី មានសមិទិ្ឋផលគួរឲ្យកត់សម្គាល់ក្នុងការបង្កើតមុខងារប្រតិបត្តិការ។ ក្រុមការងាររបស់លោកស្រីនឹងផ្តល់ដំណោះស្រាយ ប្រកបដោយភាពងាយស្រួល រលូន និងផ្តោតសំខាន់ទៅលើអតិថិជន ដើម្បីធានាឲ្យបានថាអតិថិជននឹងទទួលបានបទពិសោធន៍ដ៏ល្អបំផុតជាមួយក្រុមហ៊ុន។

លោកស្រី សំ សុភី
នាយកផ្នែកហិរញ្ញវត្ថុ
ជាមួយនឹងបទពិសោធន៍ជាង ២០ ឆ្នាំ នៅក្នុងប្រតិបត្តិការ ផ្នែកហិរញ្ញវត្ថុ លោកស្រីសុភី បានចំណាយពេល ៨ ឆ្នាំនៅក្នុង វិស័យធានារ៉ាប់រង។ លោកស្រីក៏ ជាអ្នកត្រួសត្រាយក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។ លោកស្រីសុភីនិងក្រុមការងាររបស់លោកស្រីនឹងផ្តល់ការគាំទ្រយ៉ាងមុតមាំដល់បុគ្គលិក និង ទីប្រឹក្សាហិរញ្ញវត្ថុ លើផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ។

លោក អួង បូរ៉ា
នាយកផ្នែកព័ត៌មានវិទ្យា
លោក អួង បូរ៉ា មានបទពិសោធន៍ផ្នែកព័ត៌មានវិទ្យាជាង ១៥ ឆ្នាំ ក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ។ លោក បូរ៉ា ពូកែក្នុងការផ្តល់ដំណោះស្រាយផ្នែកប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដល់បុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រង ហើយគាត់ក៏ជាអ្នកជំនាញអនុវត្ដគំនិតផ្តួចផ្តើមដែលផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទំនាក់ទំនងជាមួយក្រុមហ៊ុន បានយ៉ាងឆាប់រហ័ស សាមញ្ញ និងរលូន។

លោក ង៉ោ ប៉េងបែន
នាយកផ្នែកធនធានមនុស្ស
លោក ប៉េងបែន មានបទពិសោធន៍ការងារជាង ១០ ឆ្នាំ ក្នុងវិស័យអប់រំ និងផ្នែកធនធានមនុស្សនៅក្នុងក្រុមហ៊ុនពហុឧស្សាហកម្ម វិស័យធនាគារ និងវិស័យធានារ៉ាប់រងអាយុជីវិត។ លោក ប៉េងបែន និងក្រុមការងាររបស់លោក ធានាធ្វើឲ្យបរិយាកាសការងារប្រកបដោយ សុវត្ថិភាព និងភាពរួសរាយរាក់ទាក់គ្រប់បុគ្គលិកទាំងអស់ ហើយប្ដេជ្ញាធ្វើឲ្យក្រុមហ៊ុនរបស់យើងពោរពេញទៅដោយបុគ្គលិកដែលមានសមត្ថភាព និងទេពកោសល្យដើម្បីជម្រុញយុទ្ធសាស្រ្តអាជីវកម្មរបស់យើងឲ្យរីកចម្រើនទៅមុខ។

សាភុន សុធា
នាយកផ្នែកដៃគូលក់ និងចែកចាយ
លោក សុធា មានបទពិសោធន៍ជាង 18 ឆ្នាំនៅក្នុងវិស័យផ្សេងៗជាមួយក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ព្រមទាំងបទពិសោធន៍ 10 ឆ្នាំ ក្នុងវិស័យធានារ៉ាប់រងអាយុជីវិត។ ហើយលោកក៏ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកផ្សេងទៀតដែលមានភាពចាស់ទុំក្នុងវិស័យមួយនេះនៅក្នុងប្រទេសកម្ពុជាផងដែរ។ បន្ថែមពីលើការលក់ លោកក៏មានបទពិសោធន៍លើមុខជំនាញមួយចំនួនផ្សេងទៀត រួមមានផ្នែកលក់សាជីវកម្ម ផ្នែកបណ្តុះបណ្តាល និងផ្នែកជ្រើសរើសបុគ្គលិក។ សាវតាដ៏រឹងមាំ និងចម្រុះនេះនឹងក្លាយជាអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់ក្រុមហ៊ុនរបស់យើង ស្របពេលដែលលោកនឹងជំរុញទៅលើផ្នែកលក់ និងចែកចាយរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ឱ្យឈានទៅមុខមួយកម្រិតទៀត។