យើងបានបង្កើតជាពិសេសនូវផលិតផលការពារ និងសន្សំ ដែលស្របតាមតម្រូវការគ្រួសារកម្ពុជា។ សូមស្វែងយល់ផលិតផលទាំងនេះ និងស្វែងរកគម្រោងដែលបំពេញតាមតម្រូវការលោកអ្នក និងគ្រួសារ។

family kh
ខ្ញុំចង់សន្សំប្រាក់
និងចង់ការពារការសិក្សារបស់កូនខ្ញុំ
education Kh
ខ្ញុំចង់សន្សំប្រាក់
និងចង់ការពារអនាគតគ្រួសារខ្ញុំ
Group kh
ខ្ញុំចង់ការពារនិយោជិតរបស់ខ្ញុំ
ទាំងក្នុងអំឡុង និងក្រោយពេលធ្វើការ
PN.ForLifeចម្រើនទ្រព្យ-500px
ខ្ញុំចង់សន្សំប្រាក់ និងការពារ
មនុស្សជាទីស្រលាញ់របស់ខ្ញុំ
Name-kh
ការពារកម្ចីអ្នក
ការពារអនាគតគ្រួសារអ្នក
GCL-name KH-v2
ផ្តល់ការធានានូវសន្តិភាពផ្លូវចិត្តសម្រាប់ស្ថាប័នជា
គ្រឹះស្ថានហិរញ្ញវត្ថុ ឬធនាគារ

សូមស្វែងយល់ពីការប្រៀបធៀបគម្រោងសន្សំដូចខាងក្រោម៖

ការពារលោកអ្នក និងគ្រួសារ  
ការពារថ្លៃសិក្សារបស់កូនលោកអ្នក 
ការពារជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ និងហេតុការណ៍អកុសល      
សំណងដែលមានការធានា      
ជម្រើសនៃរយ:ពេលការពារ      

យើងខ្ញុំក៏អាចផ្តល់ជូនលោកអ្នក និងក្រុមគ្រួសារ នូវការការពារបន្ថែមតាមរយ:គម្រោងសន្សំរបស់លោកអ្នក។ សូមស្វែងយល់បន្ថែមដូចខាងក្រោម៖

ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ+

វាគឺជាបទពិសោធន៍មួយដ៏លំបាកសម្រាប់លោកអ្នក និងគ្រួសារ នៅពេលដែលលោកអ្នកមានជំងឺធ្ងន់ធ្ងររយ:ពេលយូរ។ ស្ថានភាពនេះនឹងរឹតតែពិបាក​ ប្រសិនបើលោកអ្នកជាអ្នករកប្រភពចំណូលសម្រាប់គ្រួសារ។

ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរជាមួយ ហ្វ័រឈូន ឡាយហ្វ៍ ផ្តល់ជូននូវកញ្ចប់ទឹកប្រាក់សរុប នៅពេលលោកអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរណាមួយក្នុងចំណោមជំងឺធ្ងន់ធ្ងរទាំងបី ដែលតែងតែកើតមានឡើងក្នុងប្រទេសកម្ពុជា ដូចជា ជំងឺមហារីកធ្ងន់ធ្ងរ ជំងឺគាំងបេះដូងធ្ងន់ធ្ងរ និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។ កញ្ចប់ទឹកប្រាក់នេះ អាចជំនួសប្រាក់ចំណូលរបស់លោកអ្នក ដែលអាចឲ្យលោកអ្នក និងក្រុមគ្រួសារផ្តោតទៅលើការព្យាបាលជំងឺឲ្យជាសះស្បើយ។

ផលិតផលបន្ថែមការការពារគ្រោះថ្នាក់

យើងទាំងអស់គ្នាសុទ្ធតែប្រឈមមុខនឹងហានិភ័យនៃគ្រោះថ្នាក់ដែលអាចកើតមានឡើងដោយមិនបានរំពឹងទុក ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍។ តើគ្រួសាររបស់លោកអ្នកនឹងប្រឈមមុខបែបណា ប្រសិនបើលោកអ្នកមានគ្រោះថ្នាក់ធ្ងន់ធ្ងរ?

ផលិតផលបន្ថែមការពារគ្រោះថ្នាក់ ពីហ្វ័រឈូន ឡាយហ្វ៍ អាចជួយលោកអ្នកតាមរយ:ការផ្តល់នូវកញ្ចប់ទឹកប្រាក់សរុប ដែលលោកអ្នកអាចយកមកប្រើប្រាស់តាមគោលបំណងរបស់ខ្លួន។ ប្រសិនបើលោកអ្នកជាអ្នករកប្រភពចំណូលសម្រាប់គ្រួសារ លោកអ្នកអាចប្រើប្រាស់កញ្ចប់ទឹកប្រាក់នោះសម្រាប់ជំនួសប្រាក់ចំណូលដែលបាត់បង់ មុនពេលដែលលោកអ្នកជាសះស្បើយ និងអាចធ្វើការឡើងវិញបាន។

ផលិតផលបន្ថែមការពារគ្រោះថ្នាក់សម្រាប់មេគ្រួសារ

យើងទាំងអស់គ្នាសុទ្ធតែប្រឈមមុខ ទៅនឹងគ្រោះថ្នាក់ដែលមិនអាចមើលឃើញ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ។ តើនឹងមានអ្វីកើតឡើងប្រសិនបើ គ្រោះថ្នាក់នោះកើតចំពោះអ្នក? “ផលិតផលបន្ថែមការពារគ្រោះថ្នាក់សម្រាប់មេគ្រួសារ“ របស់ក្រុមហ៊ុន ហ្វ័រឈួន ឡាយហ្វ៍ អាចជួយលោកអ្នកបាន។

ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ

ការរងគ្រោះដោយស្ថានភាពជំងឺធ្ងន់ធ្ងររយៈពេលយូរ គឺជាបទពិសោធន៍ ដ៏លំបាកសម្រាប់អ្នកជំងឺ និងក្រុមគ្រួសារ។ វាកាន់តែលំបាកទៅទៀត ប្រសិនបើអ្នកជំងឺគឺជាអ្នករកលុយចិញ្ចឹមគ្រួសារ។

ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ” របស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងផ្ដល់នូវការធានារ៉ាប់រង ប្រសិនបើលោកអ្នក ត្រូវបានធ្វើរោគវិនិច្ឆ័យ ថាមានជំងឺណាមួយក្នុងចំណោម ជំងឺធ្ងន់ធ្ងរ ចំនួនបី ដែលតែងតែកើតមានជាទូទៅនៅកម្ពុជាដូចជា៖ ជំងឺមហារីកធ្ងន់ធ្ងរ ជំងឺគាំងបេះដូងធ្ងន់ធ្ងរ និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។

ផលិតផលបន្ថែមការពារគ្រោះថ្នាក់សម្រាប់មេគ្រួសារ

យើងទាំងអស់គ្នាសុទ្ធតែប្រឈមមុខ ទៅនឹងគ្រោះថ្នាក់ដែលមិនអាចមើលឃើញ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ។ តើនឹងមានអ្វីកើតឡើងប្រសិនបើ គ្រោះថ្នាក់នោះកើតចំពោះអ្នក? “ផលិតផលបន្ថែមការពារគ្រោះថ្នាក់សម្រាប់មេគ្រួសារ“ របស់ក្រុមហ៊ុន ហ្វ័រឈួន ឡាយហ្វ៍ អាចជួយលោកអ្នកបាន។