យើងបានបង្កើតជាពិសេសនូវផលិតផលការពារ និងសន្សំ ដែលស្របតាមតម្រូវការគ្រួសារកម្ពុជា។ សូមស្វែងយល់ផលិតផលទាំងនេះ និងស្វែងរកគម្រោងដែលបំពេញតាមតម្រូវការលោកអ្នក និងគ្រួសារ។

family kh

ខ្ញុំចង់សន្សំប្រាក់
និងចង់ការពារការសិក្សារបស់កូនខ្ញុំ

education Kh

ខ្ញុំចង់សន្សំប្រាក់
និងចង់ការពារអនាគតគ្រួសារខ្ញុំ

Group kh

ខ្ញុំចង់ការពារនិយោជិតរបស់ខ្ញុំ
ទាំងក្នុងអំឡុង និងក្រោយពេលធ្វើការ

សូមស្វែងយល់ពីការប្រៀបធៀបគម្រោងសន្សំដូចខាងក្រោម៖

ការពារលោកអ្នក និងគ្រួសារ 
ការពារថ្លៃសិក្សារបស់កូនលោកអ្នក 
ការពារជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ និងហេតុការណ៍អកុសល   
សំណងដែលមានការធានា   
ជម្រើសនៃរយ:ពេលការពារ   

យើងខ្ញុំក៏អាចផ្តល់ជូនលោកអ្នក និងក្រុមគ្រួសារ នូវការការពារបន្ថែមតាមរយ:គម្រោងសន្សំរបស់លោកអ្នក។ សូមស្វែងយល់បន្ថែមដូចខាងក្រោម៖

ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ+

វាគឺជាបទពិសោធន៍មួយដ៏លំបាកសម្រាប់លោកអ្នក និងគ្រួសារ នៅពេលដែលលោកអ្នកមានជំងឺធ្ងន់ធ្ងររយ:ពេលយូរ។ ស្ថានភាពនេះនឹងរឹតតែពិបាក​ ប្រសិនបើលោកអ្នកជាអ្នករកប្រភពចំណូលសម្រាប់គ្រួសារ។

ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរជាមួយ ហ្វ័រឈូន ឡាយហ្វ៍ ផ្តល់ជូននូវកញ្ចប់ទឹកប្រាក់សរុប នៅពេលលោកអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរណាមួយក្នុងចំណោមជំងឺធ្ងន់ធ្ងរទាំងបី ដែលតែងតែកើតមានឡើងក្នុងប្រទេសកម្ពុជា ដូចជា ជំងឺមហារីកធ្ងន់ធ្ងរ ជំងឺគាំងបេះដូងធ្ងន់ធ្ងរ និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។ កញ្ចប់ទឹកប្រាក់នេះ អាចជំនួសប្រាក់ចំណូលរបស់លោកអ្នក ដែលអាចឲ្យលោកអ្នក និងក្រុមគ្រួសារផ្តោតទៅលើការព្យាបាលជំងឺឲ្យជាសះស្បើយ។

ផលិតផលបន្ថែមការការពារគ្រោះថ្នាក់

យើងទាំងអស់គ្នាសុទ្ធតែប្រឈមមុខនឹងហានិភ័យនៃគ្រោះថ្នាក់ដែលអាចកើតមានឡើងដោយមិនបានរំពឹងទុក ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍។ តើគ្រួសាររបស់លោកអ្នកនឹងប្រឈមមុខបែបណា ប្រសិនបើលោកអ្នកមានគ្រោះថ្នាក់ធ្ងន់ធ្ងរ?

ផលិតផលបន្ថែមការពារគ្រោះថ្នាក់ ពីហ្វ័រឈូន ឡាយហ្វ៍ អាចជួយលោកអ្នកតាមរយ:ការផ្តល់នូវកញ្ចប់ទឹកប្រាក់សរុប ដែលលោកអ្នកអាចយកមកប្រើប្រាស់តាមគោលបំណងរបស់ខ្លួន។ ប្រសិនបើលោកអ្នកជាអ្នករកប្រភពចំណូលសម្រាប់គ្រួសារ លោកអ្នកអាចប្រើប្រាស់កញ្ចប់ទឹកប្រាក់នោះសម្រាប់ជំនួសប្រាក់ចំណូលដែលបាត់បង់ មុនពេលដែលលោកអ្នកជាសះស្បើយ និងអាចធ្វើការឡើងវិញបាន។