យើងទាំងអស់គ្នាសុទ្ធតែប្រឈមមុខនឹងហានិភ័យនៃគ្រោះថ្នាក់ដែលអាចកើតមានឡើងដោយមិនបានរំពឹងទុកគ្រប់ពេលវេលា។ វាអាចមានផលប៉ះពាល់ចំណូលរបស់យើង ខ្លួនយើង និងគ្រួសារ។ ផលិតផលបន្ថែមការពារគ្រោះថ្នាក់អាចជួយលោកអ្នកបាន។

  • គម្រោងដែលចំណាយតិចនេះ នឹងផ្តល់នូវកញ្ចប់ទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីលោកអ្នកទទួលរងនូវគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយ។
  • លោកអ្នកអាចប្រើប្រាស់អត្ថប្រយោជន៍ជាសាច់ប្រាក់នេះសម្រាប់គោលបំណងណាមួយ រួមមានការជំនួសប្រាក់ចំណូលដែលបាត់បង់។
  • រយ:ពេលនៃការការពារដូចគ្នាទៅនឹងរយ:ពេលនៃគម្រោងសន្សំរបស់លោកអ្នក

យើងនឹងទូទាត់សំណងជូនលោកអ្នក ឬក្រុមគ្រួសារ ក្នុងករណីដែលលោកអ្នកទទួលរងនូវគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយដូចខាងក្រោម៖

100% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ប្រសិនបើលោកអ្នកទទួលមរណភាព ដោយគ្រោះថ្នាក់ទូទៅ

200% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ប្រសិនបើលោកអ្នកទទួលមរណភាព ដោយគ្រោះថ្នាក់តាមរយ:មធ្យោបាយធ្វើដំណើរសាធារណ:។

100% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ប្រសិនបើលោកអ្នកទទួលរងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដោយគ្រោះថ្នាក់

ដំណើរការផលិតផល

អ្នកស្រី នីតា បានទិញផលិតផលការសិក្សាជាមួយ ហ្វ័រឈូន ឡាយហ្វ៍។ គាត់ព្រួយបារម្ភអំពីលទ្ធភាពក្នុងការបង់បុព្វលាភធានារ៉ាប់រងសម្រាប់គម្រោងសន្សំនេះ ក្នុងករណីមានហេតុការណ៍អកុសលណាមួយកើតឡើងចំពោះគាត់។ ដូចនេះ គាត់បានទិញផលិតផលបន្ថែមការពារគ្រោះថ្នាក់ដែលមានទឹកប្រាក់ធានារ៉ាប់រងចំនួន $10,000។

  • ប្រសិនបើអ្នកស្រី នីតា ទទួលមរណភាពដោយគ្រោះថ្នាក់ទូទៅ យើងខ្ញុំនឹងទូទាត់សំណង $10,000 ជូនគ្រួសារគាត់។
  • ប្រសិនបើ អ្នកស្រី នីតា ទទួលមរណភាពដោយគ្រោះថ្នាក់តាមរយៈមធ្យោបាយធ្វើដំណើរសាធារណៈ យើងខ្ញុំនឹងទូទាត់សំណង $20,000 ជូនគ្រួសាររបស់គាត់។

អ្នកស្រី នីតា

សូមបន្ថែមផលិតផលបន្ថែមការពារគ្រោះថ្នាក់ទៅលើផលិតផលសន្សំរបស់អ្នក

Fortune-Life-FortLife-Education-Plan-Kh-1000px

ខ្ញុំចង់សន្សំប្រាក់
និងការពារការសិក្សាកូនរបស់ខ្ញុំ

Fortune-Life-ForLife-Family-Plan-Kh-1000px

ខ្ញុំចង់សន្សំប្រាក់
និងការពារអនាគតគ្រួសារខ្ញុំ