ផលិតផលបន្ថែមការពារគ្រោះថ្នាក់សម្រាប់មេគ្រួសារ គឺជាផលិតផលដែលផ្តល់ នូវការការពារទៅលើមរណភាពនិងពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ដែលបណ្តាលមកពីគ្រោះថ្នាក់។
អត្ថប្រយោជន៍
1. អត្ថប្រយោជន៍មរណភាពដោយគ្រោះថ្នាក់ទូទៅ៖
- ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង នឹងត្រូវទូទាត់ ករណីមរណភាពដោយសារ គ្រោះថ្នាក់ទូទៅ
2. អត្ថប្រយោជន៍មរណភាពដោយគ្រោះថ្នាក់តាមរយៈមធ្យោបាយធ្វើដំណើរសាធារណៈទៅ៖
- ២០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង នឹងត្រូវទូទាត់ ករណីមរណភាពដោយសារ គ្រោះថ្នាក់តាមរយៈមធ្យោបាយធ្វើដំណើរសាធារណៈកើតឡើងនៅក្នុងប្រទេសកម្ពុជា
3. អត្ថប្រយោជន៍មរណភាពដោយគ្រោះថ្នាក់តាមរយៈមធ្យោបាយធ្វើដំណើរផ្លូវអាកាស៖
- ៥០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង នឹងត្រូវទូទាត់ ករណីមរណភាពដោយសារ គ្រោះថ្នាក់តាមរយៈមធ្យោបាយធ្វើដំណើរផ្លូវអាកាសកើតឡើងនៅក្នុងប្រទេសកម្ពុជា
4. អត្ថប្រយោជន៍ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់៖
- ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង នឹងត្រូវទូទាត់ ករណីពិការភាពទាំងស្រុង និង ជាអចិន្ត្រៃយ៍បង្កដោយគ្រោះថ្នាក់
អត្ថប្រយោជន៍ធានារ៉ាប់រង
ការការពារដែលមានតម្លៃទាបដែលទូទាត់ទឹកប្រាក់សរុបតែម្តងនៅក្នុងករណីដែល លោកអ្នករងគ្រោះដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ
អាចជំនួសប្រាក់ចំណូលរបស់លោកអ្នក ខណៈពេលដែលលោកអ្នកមិនអាច ធ្វើការបានដោយសារគ្រោះថ្នាក់ធ្ងន់ធ្ងរ
មានភាពបត់បែនហើយអាចបញ្ចប់ពេលណាក៏បាន
ដំណើរការរបស់ផលិតផល
លោកសម្បត្តិ បានទិញបណ្ណសន្យារ៉ាប់រងមូលដ្ឋានដែលមានរយៈពេល ១០ឆ្នាំ ពី ក្រុមហ៊ុន ហ្វ័រឈួន ឡាយហ្វ ដើម្បីការពារកូនរបស់គាត់។ ក្នុងពេលជាមួយគ្នា ដោយសារលោកសម្បត្តិដែលជាម្ចាស់បណ្ណសន្យារ៉ាប់រងក៏ព្រួយបារម្ភអំពីគ្រោះថ្នាក់ ណាមួយដែលអាចកើតមានចំពោះគាត់ លោកសម្បត្តិបានភ្ជាប់ “ផលិតផលបន្ថែម ការពារគ្រោះថ្នាក់សម្រាប់មេគ្រួសារ” ដែលមានទឹកប្រាក់ធានារ៉ាប់រងចំនួន $៥០០០ ដើម្បីការពារខ្លួនគាត់បន្ថែមពីការការពារសម្រាប់កូនរបស់គាត់។លោក សម្បត្តិបានបង់បុព្វលាភប្រចាំឆ្នាំចំនួន $១៣.៥ ដើម្បីទិញផលិតផលបន្ថែមនេះ។

ប្រសិនបើលោកសម្បត្តិទទួលមរណភាព ឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ដោយសារ គ្រោះថ្នាក់ទូទៅ នោះក្រុមហ៊ុន ហ្វ័រឈួន ឡាយ ហ៍ នឹងទូទាត់ទឹកប្រាក់ចំនួន $៥០០០
ប្រសិនបើលោកសម្បត្តិទទួលមរណភាព នៅក្នុងគ្រោះថ្នាក់តាមរយៈមធ្យោបាយធ្វើដំណើរសាធារណៈ នោះក្រុមហ៊ុន ហ្វ័រឈួន ឡាយហ្វ នឹងទូទាត់ទឹកប្រាក់ចំនួន $១០០០០។


ប្រសិនបើលោកសម្បត្តិទទួលមរណភាព នៅក្នុង គ្រោះថ្នាក់តាមរយៈមធ្យោបាយធ្វើដំណើរ ផ្លូវអាកាស នោះក្រុមហ៊ុន ហ្វ័រឈួន ឡាយហ្វី នឹង ទូទាត់ទឹកប្រាក់ចំនួន $២៥០០០។

លោក សម្បត្តិ