វាគឺជាបទពិសោធន៍មួយដ៏លំបាកសម្រាប់លោកអ្នក និងគ្រួសារ នៅពេលដែលលោកអ្នកមានជំងឺធ្ងន់ធ្ងររយ:ពេលយូរ។ ស្ថានភាពនេះនឹងរឹតតែពិបាក ប្រសិនបើលោកអ្នកជាអ្នករកប្រភពចំណូលសម្រាប់គ្រួសារ។
- ផលិតផលនេះនឹងផ្តល់ជូននូវការការពារប្រសិនបើលោកអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានភាពចុះខ្សោយ ឬការវះកាត់លើប្រព័ន្ធ និងមុខងារសរីរាង្គសំខាន់ៗ ដែលក្នុងនោះក៏រួមបញ្ចូលទាំងជំងឺធ្ងន់ធ្ងរទាំងបីដែលតែងតែកើតមានឡើងក្នុងប្រទេសកម្ពុជា ដូចជាជំងឺមហារីកធ្ងន់ធ្ងរ ជំងឺគាំងបេះដូងធ្ងន់ធ្ងរ និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។
- គម្រោងដែលចំណាយតិចនេះ នឹងផ្តល់នូវកញ្ចប់ទឹកប្រាក់ធានារ៉ាប់រងសម្រាប់គ្រួសារលោកអ្នក។
- លោកអ្នកអាចប្រើប្រាស់អត្ថប្រយោជន៍នេះ ខណ:ពេលលោកអ្នកមិនអាចធ្វើការបាន។
- រយ:ពេលនៃការការពារដូចគ្នាទៅនឹងរយ:ពេលនៃគម្រោងសន្សំរបស់លោកអ្នក
ហ្វ័រឈូន ឡាយហ្វ៍ នឹងទូទាត់សំណង 5០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងជូនលោកអ្នក ឬគ្រួសារក្នុងករណីមានភាពចុះខ្យោយ ឬការវះកាត់ក្នុងដំណាក់កាលដំបូងលើប្រព័ន្ធ និងមុខងារសរីរាង្គ និង 5០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងបន្ថែម ក្នុងករណីមានភាពចុះខ្យោយ ឬការវះកាត់ក្នុងដំណាក់កាលចុងក្រោយលើប្រព័ន្ធ និងមុខងារសរីរាង្គ។
ក្នុងករណីមានភាពចុះខ្យោយ ឬការវះកាត់ក្នុងដំណាក់កាលចុងក្រោយលើប្រព័ន្ធ និងមុខងារសរីរាង្គ និងមិនធ្លាប់មានការទូទាត់សម្រាប់ដំណាក់កាលដំបូង ហ្វ័រឈូន ឡាយហ្វ៍ នឹងទូទាត់សំណង 100% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងជូនលោកអ្នក ឬគ្រួសារ។
ភាពចុះខ្យោយ ឬការវះកាត់លើមុខងារ និងប្រព័ន្ធសរីរាង្គរួមបញ្ចូលផ្នែកដូចខាងក្រោម៖

ដំណើរការរបស់ផលិតផល
លោក ដារ៉ា ទិញផលិតផលអនាគតគ្រួសារខ្ញុំជាមួយ ហ្វ័រឈូន ឡាយហ្វ៍។ គាត់ព្រួយបារម្ភអំពីស្ថានភាពដែលគាត់មិនអាចរកប្រាក់ចំណូលបាន ប្រសិនបើគាត់មានជំងឺធ្ងន់ធ្ងរណាមួយ ដូចនេះគាត់បានទិញផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ+ ដែលមានទឹកប្រាក់ធានារ៉ាប់រងចំនួន $20,000 បន្ថែមលើគម្រោងសន្សំរបស់គាត់។
ឧទាហរណ៍ទី1៖
- បន្ទាប់ពីបានទិញ ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ+ លោកដារ៉ាត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកដំណាក់កាលដំបូង ដូចនេះ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍នឹងផ្តល់ជូនអត្ថប្រយោជន៍សម្រាប់ដំណាក់កាលដំបូងចំនួន $10,000។
- បន្ទាប់ពីបានទទួលការព្យាបាលមួយរយៈពេល ជាអកុសល ស្ថានភាពសុខភាពរបស់លោកដារ៉ា បានវិវត្តទៅជាជំងឺមហារីកដំណាក់កាលចុងក្រោយ ដូចនេះ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍នឹងផ្តល់ជូនអត្ថប្រយោជន៍បន្ថែមសម្រាប់ដំណាក់កាលចុងក្រោយចំនួន $10,000។
ឧទាហរណ៍ទី2៖
- ដោយមិនធ្លាប់ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកដំណាក់កាលដំបូង លោកដារ៉ាត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមាន ជំងឺមហារីកដំណាក់កាលចុងក្រោយតែម្តង ដូចនេះក្រុមហ៊ុន ហ្វ័រឈូនឡាយហ្វ៍នឹងផ្តល់ជូនអត្ថប្រយោជន៍សម្រាប់ដំណាក់កាលចុងក្រោយចំនួន $20,000។

លោក ដារ៉ា
សេវាគ្រប់គ្រងថែទាំរបស់ ភីជីអេច (PGH)

មនុស្សគ្រប់រូបមានសិទ្ធិជ្រើសរើសនូវជម្រើសដែលផ្តល់ផលប្រយោជន៍ច្រើនបំផុតដល់ពួកគេ!
សូមរីករាយជាមួយសន្តិភាពផ្លូវចិត្ត តាមរយៈសេវាប្រឹក្សាយោបល់ផ្នែកវេជ្ជសាស្ត្រ ពីវេជ្ជបណ្ឌិតលំដាប់ពិភពលោកដោយឥតគិតថ្លៃ។
សេវាគ្រប់គ្រងថែទាំរបស់ ភីជីអេច (PGH) ជាសេវាកម្មដែលផ្តល់ការប្រឹក្សាយោបល់ផ្នែកវេជ្ជសាស្រ្ត ពីវេជ្ជបណ្ឌិតលំដាប់ពិភពលោក។ គ្មាននរណាម្នាក់ជ្រើសរើសធ្វើរោគវិនិច្ឆ័យថាមានជំងឺធ្ងន់ធ្ងរនោះទេ ប៉ុន្តែអ្នកគ្រប់គ្នាអាចជ្រើសរើសការព្យាបាលដ៏ល្អបំផុតដែលមានសម្រាប់ពួកគេដោយមិនគិតថ្លៃក្នុងថ្ងៃណាមួយ។.
តើសេវាកម្មដែលយើងកំពុងផ្តល់គឺជាអ្វី?
ភាពជាដៃគូជាមួយ ភីជីអេច (PGH) ដែលជាបណ្តាញសេវាកម្មវេជ្ជសាស្រ្តឈានមុខគេ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតហ្វ័រឈូន ឡាយហ្វ៍ សូមបង្ហាញផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ+ នឹងណែនាំសេវាគ្រប់គ្រងថែទាំរបស់ ភីជីអេច (PGH) ដែលជាសេវាកម្មផ្តល់ការប្រឹក្សាយោបល់ផ្នែកវេជ្ជសាស្រ្តលំដាប់ពិភពលោក ដែលភ្ជាប់អ្នកទៅកាន់អ្នកជំនាញផ្នែកវេជ្ជសាស្ត្រមកពីសាកលវិទ្យាល័យហាវ៉ាដ (Harvard) ក៏ដូចជាវេជ្ជបណ្ឌិតដែលមានបទពិសោធន៍នៅទូទាំងពិភពលោក។ សេវាកម្មនេះនឹងអនុញ្ញាតឱ្យអ្នកទទួលបានការធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្តពីវេជ្ជបណ្ឌិតជំនាញទាំងនោះ។
ទំនាក់ទំនងមកពួកយើង ឬបំពេញព័ត៌មាន ហើយធ្វើតាមជំហានងាយៗ។ អ្នកគ្រប់គ្រងថែទាំផ្ទាល់ខ្លួនអតិថិជន នឹងទាក់ទងទៅអ្នក ដើម្បីជួយលោកអ្នកក្នុងការស្វែងយល់អំពីសេវាកម្ម និងជម្រើសរបស់លោកអ្នក។
សេវាកម្មពិសេសរបស់យើង
- ការធ្វើរោគវិនិច្ឆ័យ និងផែនការព្យាបាល
- ការពិភាក្សាអំពីរោគវិនិច្ឆ័យរវាងវេជ្ជបណ្ឌិតរបស់អ្នក និងវេជ្ជបណ្ឌិតឯកទេសជំនាញមកពីហាវ៉ាដ (Harvard)
- ចាត់តាំងអ្នកគ្រប់គ្រងថែទាំផ្ទាល់ខ្លួនរបស់អតិថិជនដើម្បីមើលថែអ្នក។
តើកាលបរិច្ឆេទមានប្រសិទ្ធភាពនៅពេលណាបន្ទាប់ពីការទិញបណ្ណសន្យារ៉ាប់រង?
សេវាគ្រប់គ្រងថែទាំរបស់ ភីជីអេច (PGH) ជាសេវាកម្មផ្តល់ការប្រឹក្សាយោបល់ផ្នែកវេជ្ជសាស្ត្រលំដាប់ពិភពលោក ដែលអាចត្រូវបានប្រើប្រាស់សម្រាប់ការធ្វើរោគវិនិច្ឆ័យថ្មីៗនៃជំងឺមហារីក ឬជំងឺបេះដូង បន្ទាប់ពីការទិញផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ+។
របៀបទទួលបានសេវាកម្ម
គ្រាន់តែទិញបណ្ណសន្យារ៉ាប់រងបន្ថែមការពារជំងឺធ្ងន់ធ្ងរ+ ក្រោមគម្រោងធានារ៉ាប់រងដែលមានភ្ជាប់ជាមួយសេវាគ្រប់គ្រងថែទាំរបស់ ភីជីអេច (PGH) នោះលោកអ្នកនឹងទទួលបានការប្រឹក្សាយោបល់ផ្នែកវេជ្ជសាស្រ្តពីក្រុមវេជ្ជបណ្ឌិតលំដាប់ពិភពលោក ដែលមានជំនាញ និងវិជ្ជាជីវៈត្រឹមត្រូវ។
ជំហានសាមញ្ញក្នុងការប្រើសេវាកម្ម
- បន្ទាប់ពីទទួលបានការធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក ឬជំងឺធ្ងន់ធ្ងរផ្សេងទៀតដែលបានរួមបញ្ចូលនៅក្នុងបណ្ណសន្យារ៉ាប់រងអតិថិជននឹងមានសិទ្ធិទទួលបានសេវាប្រឹក្សាយោបល់ផ្នែកវេជ្ជសាស្ត្រពីវេជ្ជបណ្ឌិតលំដាប់ពិភពលោក។
- សូមអ៉ីម៉ែល ឬផ្ងើសារអេឡិចត្រូនិក (Email) ឬទូរស័ព្ទមកកាន់ផ្នែកបម្រើសេវាអតិថិជនរបស់យើងខ្ញុំ ឬបំពេញបែបបទស្នើសុំសេវាកម្ម។
- បុគ្គលិករបស់ភីជីអេច (PGH) នឹងទូរស័ព្ទ ឬផ្ញើសារអេឡិចត្រូនិក (Email) ទៅកាន់អ្នកដើម្បីស្នើសុំឯកសារពាក់ព័ន្ធទាំងអស់ដើម្បីអាចទទួលបានសេវាកម្មនេះ។ បន្ទាប់មក ភីជីអេច (PGH) នឹងចាត់តាំងអ្នកគ្រប់គ្រងថែទាំផ្ទាល់ខ្លួនរបស់លោកអ្នក។
- ចាប់ផ្តើមការបញ្ជាក់រោគវិនិច្ឆ័យ និងផែនការព្យាបាលជាមួយវេជ្ជបណ្ឌិតជំនាញពី Harvard។
- ការពិភាក្សាកើតឡើងរវាងវេជ្ជបណ្ឌិតរបស់អ្នកនិងវេជ្ជបណ្ឌិតឯកទេសជំនាញពីហាវ៉ាដ (Harvard) ទាក់ទងនឹងផែនការព្យាបាលដ៏ត្រឹមត្រូវ។
លក្ខខណ្ឌផ្សេងៗនៃសេវាគ្រប់គ្រងថែទាំ ភីជីអេច (PGH) អាចរកនៅទីនេះ Version 1, Version 2, Version 3, Version 4, Version 5, Version 6, Version 7, Version 8.
ការធ្វើរោគវិនិច្ឆ័យមិនត្រឹមត្រូវតាមវេជ្ជសាស្រ្ដ គឺជាកំហុសវេជ្ជសាស្រ្ដទូទៅមួយ ហើយអាចឈានទៅដល់ការស្លាប់ ឬផលវិបាកធ្ងន់ធ្ងរដល់សុខភាព។
តើរោគវិនិច្ឆ័យខុសផ្នែកវេជ្ជសាស្ត្រគឺជាអ្វី?
វាត្រូវបានកំណត់ថាជាការធ្វើរោគវិនិច្ឆ័យមិនត្រឹមត្រូវ មិនពេញលេញ ឬពន្យារពេល ហើយការប៉ាន់ប្រមាណខ្លះបង្ហាញថាវាប្រឈមចំពោះការស្លាប់ច្រើនជាងជំងឺមហារីកសុដន់ជារៀងរាល់ឆ្នាំ។
តើការធ្វើរោគវិនិច្ឆ័យខុសកើតឡើងយ៉ាងដូចម្តេច?
- លទ្ធផលតេស្តមិនត្រូវបានយល់ច្បាស់
- ការខ្វះខាតនៅក្នុងលទ្ធផលតេស្ត
- ការធ្វើតេស្តមិនត្រឹមត្រូវតាមរោគសញ្ញា
- មិនប្រមូលព័ត៌មានពាក់ព័ន្ធទាំងអស់ពីអ្នកជំងឺ
- បរាជ័យក្នុងការកំណត់រោគសញ្ញា
តើអ្វីទៅជាគ្រោះថ្នាក់នៃការធ្វើរោគវិនិច្ឆ័យខុស?
វាអាចគំរាមកំហែងដល់អាយុជីវិតរបស់អ្នកជំងឺ ប្រសិនបើការព្យាបាលជំងឺត្រូវបានពន្យារពេល មិនបានព្យាបាល ឬការព្យាបាលខុសជំងឺ។
ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវគឺមានសារៈសំខាន់ដើម្បីធានាបាននូវការព្យាបាលល្អបំផុត និងកាត់បន្ថយលទ្ធភាពនៃផលវិបាក និងលទ្ធផលវេជ្ជសាស្ត្រមិនល្អ។
ចំពោះជំងឺធ្ងន់ធ្ងរដូចជាមហារីករឹតតែសំខាន់។ មានជំងឺមហារីកជាង 100 ប្រភេទ ហើយវាអាចជាជំងឺដ៏ស្មុគស្មាញមួយផងដែរ។
ការព្យាបាលជំងឺមហារីកដ៏ជោគជ័យមួយគួរតែរួមបញ្ចូលចំណេះដឹងផ្នែកវេជ្ជសាស្រ្តពីឯកទេសជាច្រើន រួមមានដូចជា ផ្នែកវេជ្ជសាស្រ្តលើដុំពក ឬមហារីក ផ្នែកវះកាត់លើដុំពក ផ្នែកវិទ្យុសកម្មលើដុំពក និងរោគសាស្ត្រ។
តើអ្វីជាសញ្ញាព្រមាននៃការធ្វើរោគវិនិច្ឆ័យខុស?
អ្នកជំងឺមិនបានប្រសើរឡើងជាមួយនឹងការព្យាបាល។ ការព្យាបាលមិនមែនសុទ្ធតែមានប្រសិទ្ធភាពសម្រាប់អ្នកជំងឺទាំងអស់នោះទេ ប៉ុន្តែនេះក៏អាចជាសញ្ញាមួយដែលបង្ហាញថាការធ្វើរោគវិនិច្ឆ័យដំបូងគឺខុស។ ពេលខ្លះគ្រូពេទ្យបន្តការព្យាបាល ទោះបីវាមិនមានប្រសិទ្ធភាពក៏ដោយ។
រោគសញ្ញាមិនត្រូវគ្នានឹងរោគវិនិច្ឆ័យរបស់អ្នក។ ប្រសិនបើរោគសញ្ញារបស់អ្នកមានរយៈពេលយូរជាងការរំពឹងទុករបស់វេជ្ជបណ្ឌិតរបស់អ្នក នោះអ្នកអាចនឹងធ្វើរោគវិនិច្ឆ័យខុស។
ការធ្វើរោគវិនិច្ឆ័យគឺផ្អែកទៅលើតែការធ្វើតេស្តក្នុងមន្ទីរពិសោធន៍។ មន្ទីរពិសោធន៍អាចធ្វើឱ្យមានកំហុស ហើយការធ្វើតេស្តអាចត្រូវបានបកស្រាយខុសគ្នាដោយវេជ្ជបណ្ឌិតផ្សេងៗគ្នា។
ការព្រួយបារម្ភ ឬរោគសញ្ញារបស់អ្នកជំងឺមិនត្រូវបានយកចិត្តទុកដាក់ខ្លាំង។ មហារីកមួយចំនួនងាយនឹងខកខាននៅពេលដែលរោគសញ្ញាមិនត្រូវបានស៊ើបអង្កេតត្រឹមត្រូវ។
ការធ្វើរោគវិនិច្ឆ័យជាធម្មតាតម្រូវឱ្យមានការធ្វើតេស្តដែលអ្នកមិនត្រូវបានគេផ្តល់ឱ្យ ប្រសិនបើអ្នកមានការធ្វើរោគវិនិច្ឆ័យដោយមិនប្រើការធ្វើតេស្តដែលត្រូវបានគេស្គាល់ច្បាស់ដើម្បីរកឃើញជំងឺជាក់លាក់នោះ – ដូចជាការឆ្លុះពោះវៀនធំ (colonoscopy) សម្រាប់ជំងឺមហារីកក្រពេញប្រូស្តាត – ដូច្នេះ អ្នកគួរតែស្នើសុំការធ្វើតេស្តនេះ។
តើខ្ញុំអាចជៀសវាងការធ្វើរោគវិនិច្ឆ័យមិនត្រឹមត្រូវចំពោះស្ថានភាពជំងឺរបស់ខ្ញុំដោយរបៀបណា?
ចូលរួមជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ
មធ្យោបាយដ៏ល្អបំផុតដើម្បីជៀសវាងហានិភ័យនៃការធ្វើរោគវិនិច្ឆ័យខុសគឺត្រូវធានាថាការធ្វើរោគវិនិច្ឆ័យរបស់អ្នកត្រូវបានពិនិត្យដោយក្រុមវេជ្ជបណ្ឌិតជំនាញដែលមានឯកទេសផ្សេងៗគ្នាក្នុងជំងឺមហារីក។
“ក្រុមពហុជំនាញ” ធ្វើការរួមគ្នាដើម្បីស្វែងយល់ពីករណីជំងឺរបស់លោកអ្នក ចែករំលែកយោបល់ផ្នែកវេជ្ជសាស្ត្រ បង្កើតផែនការព្យាបាលល្អបំផុត និងអនុវត្តការថែទាំ។
វិធីសាស្រ្តនេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការផ្តល់ការថែទាំស្មុគស្មាញដែលត្រូវការដោយអ្នកជំងឺមហារីក រៀបចំផែនការព្យាបាលទៅតាមករណីជំងឺ និងអនុវត្តតាមវិធីសាស្រ្តរួម និងផ្ទាល់ខ្លួន។
ត្រូវបានជូនដំណឹង និងចូលរួមនៅក្នុងការសម្រេចចិត្ត
អ្នកជំងឺដែលបានចូលរួម និងជូនដំណឹងអំពីការថែទាំផ្ទាល់ខ្លួនរបស់ពួកគេ គឺទទួលបានលទ្ធផលល្អប្រសើរ និងការពេញចិត្តកាន់តែខ្ពស់។
មនុស្សមួយចំនួនមិនមានភាពងាយស្រួល ឬភ័យខ្លាចចំពោះលក្ខខណ្ឌវេជ្ជសាស្រ្ត ហើយចូលចិត្តឱ្យគ្រូពេទ្យធ្វើការសម្រេចចិត្ត។ សំណាងល្អ យើងមានការគាំទ្រអ្នកជំងឺនៅក្នុងទម្រង់ជាច្រើន។
អ្នកគ្រប់គ្រងថែទាំផ្ទាល់ខ្លួនរបស់អតិថិជន អាចជួយអ្នកជំងឺឱ្យយល់ពីពាក្យវេជ្ជសាស្រ្តដ៏ស្មុគស្មាញ ពិចារណាពីជម្រើសផ្សេងៗសម្រាប់ការព្យាបាល និងធ្វើការសម្រេចចិត្តដែលទទួលស្គាល់ពីអ្នកជំងឺ។
ប្រសិនបើអ្នកព្រួយបារម្ភអំពីការធ្វើរោគវិនិច្ឆ័យរបស់អ្នក វាជាការល្អបំផុតក្នុងការសួរសំណួរទៅកាន់គ្រូពេទ្យរបស់អ្នក ហើយវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការស្វែងរកយោបល់បន្ថែម។
ចំណេះដឹងគឺជាថាមពល ហើយការទទួលបានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវតាំងពីដំបូង អាចជួយអោយជៀសវាងផលវិបាកនៃជំងឺ ការព្យាបាលដែលមានរយៈពេលយូរ ឬលទ្ធផលមិនល្អ។
ភីជីអេច (PGH) គឺជាអង្គការឯករាជ្យអ្នកជំងឺសកល និងជាដៃគូដ៏មានតម្លៃ និងជាអ្នកផ្តល់សេវាដល់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សម្រាប់ការប្រឹក្សាយោបល់ផ្នែកវេជ្ជសាស្រ្តពីអ្នកជំនាញរបស់ ភីជីអេច (PGH) ។
សេវាគ្រប់គ្រងថែទាំ ភីជីអេច (PGH) ត្រូវបានរួមបញ្ចូលដោយមិនគិតថ្លៃជាមួយនឹងគម្រោងផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ+ ដែលនឹងផ្តល់ការធានារ៉ាប់រងរហូតដល់ $200,000 សម្រាប់ក្រុមជំងឺធ្ងន់ធ្ងរចំនួន 10មុខ ។
ពីព្រោះមនុស្សគ្រប់រូបមានសិទ្ធិជ្រើសរើសជម្រើសដែលផ្តល់ប្រយោជន៍ដល់ពួកគេបំផុត។