ការរងគ្រោះដោយស្ថានភាពជំងឺធ្ងន់ធ្ងររយៈពេលយូរ គឺជាបទពិសោធន៍ ដ៏លំបាកសម្រាប់អ្នកជំងឺ និងក្រុមគ្រួសារ។ វាកាន់តែលំបាកទៅទៀត ប្រសិនបើអ្នកជំងឺគឺជាអ្នករកលុយចិញ្ចឹមគ្រួសារ។
“ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ” របស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងផ្ដល់នូវការធានារ៉ាប់រង ប្រសិនបើលោកអ្នក ត្រូវបានធ្វើរោគវិនិច្ឆ័យ ថាមានជំងឺណាមួយក្នុងចំណោម ជំងឺធ្ងន់ធ្ងរ ចំនួនបី ដែលតែងតែកើតមានជាទូទៅនៅកម្ពុជាដូចជា៖ ជំងឺមហារីកធ្ងន់ធ្ងរ ជំងឺគាំងបេះដូងធ្ងន់ធ្ងរ និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។
អត្ថប្រយោជន៍
ក្រុមហ៊ុននឹងទូទាត់ ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង នៃផលិតផលបន្ថែមនេះជូនលោកអ្នក និងក្រុមគ្រួសារ នៅពេលដែលលោកអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺណាមួយ ដែលអាចជា ជំងឺមហារីកធ្ងន់ធ្ងរ ជំងឺគាំងបេះដូងធ្ងន់ធ្ងរ ឬជំងឺដាច់សរសៃឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។ ដូច្នេះលោកអ្នកអាចផ្ដោតទៅលើតែការព្យាបាលតែប៉ុណ្ណោះ។
អត្ថប្រយោជន៍ធានារ៉ាប់រង
ការការពារ ដែលមានតម្លៃទាប ដែលទូទាត់ទឹកប្រាក់សរុបតែម្ដងនៅក្នុងករណីដែលលោកអ្នកមានស្ថានភាពសុខភាពធ្ងន់ធ្ងរ
អាចជំនួសប្រាក់ចំណូលរបស់លោកអ្នក ខណៈពេលដែលលោកអ្នកកំពុងផ្ដោតលើការព្យាបាល
មានភាពបត់បែន ហើយអាចបញ្ចប់ពេលណាក៏បាន
ដំណើរការរបស់ផលិតផល
លោកសម្បត្តិ បានទិញបណ្ណសន្យារ៉ាប់រងមូលដ្ឋានដែលមានរយៈពេល ១០ឆ្នាំ ពីក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ហើយបានភ្ជាប់ “ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ” ដែលមានទឹកប្រាក់ធានារ៉ាប់រងចំនួន $៥០០០។ លោកសម្បត្តិត្រូវបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំចំនួន $១១.៦ រៀងរាល់ឆ្នាំសម្រាប់ ៥ឆ្នាំដំបូងដើម្បីទិញផលិតផលបន្ថែមនេះ។

ប្រសិនបើលោកសម្បត្តិ ត្រូវបានធ្វើរោគវិនិច្ឆ័យ ថាមានជំងឺមហារីកធ្ងន់ធ្ងរ នោះក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងទូទាត់ទឹកប្រាក់ចំនួន $៥០០០ ជូនគាត់ ឬគ្រួសារ។
ប្រសិនបើលោកសម្បត្តិ ត្រូវបានធ្វើរោគវិនិច្ឆ័យ ថាមានជំងឺគាំងបេះដូងធ្ងន់ធ្ងរ នោះក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងទូទាត់ទឹកប្រាក់ចំនួន $៥០០០ ជូនគាត់ ឬគ្រួសារ។


ប្រសិនបើលោកសម្បត្តិ ត្រូវបានធ្វើរោគវិនិច្ឆ័យ ថាមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ នោះក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងទូទាត់ទឹកប្រាក់ចំនួន $៥០០០ ជូនគាត់ ឬគ្រួសារ។

លោក សម្បត្តិ