ផលិតផលការសិក្សាជាមួយ ហ្វ័រឈូន ឡាយហ្វ៍ គឺជាផលិតផលដែលលោកអ្នកត្រូវការដើម្បីជួយលោកអ្នកសន្សំប្រាក់សម្រាប់ការចំណាយលើថ្លៃសិក្សានៅវិទ្យាល័យ ឬសាកលវិទ្យាល័យរបស់កូនលោកអ្នក។

  • ផ្តល់ជូនទឹកប្រាក់ត្រឡប់មកវិញខ្ពស់បំផុតដោយមានការធានា រហូតដល់ 110% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងដែលបានទិញ។
  • អត្ថប្រយោជន៍នឹងត្រូវផ្តល់ជូនកូនលោកអ្នកដើម្បីបញ្ចប់ការសិក្សានៅវិទ្យាល័យ ឬសាកលវិទ្យាល័យ។
  • លោកអ្នកអាចរក្សាទុកអត្ថប្រយោជន៍ការសិក្សាដែលត្រូវបានធានាជាមួយ ហ្វ័រឈូន ឡាយហ្វ៍ ​ដើម្បីបង្កើនការប្រាក់។
  • ការបង់បុព្វលាភធានារ៉ាប់រងនឹងត្រូវបានលើកលែង ប្រសិនបើម្ចាស់បណ្ណសន្យារ៉ាប់រងមានជំងឺធ្ងន់ធ្ងរ ពិការភាព ឬ ទទួលមរណភាព។

100% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង នឹងត្រូវទូទាត់ជូន ករណីអ្នកត្រូវបានធានារ៉ាប់រង ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍

110% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង នឹងត្រូវទូទាត់ជូន នៅកាលបរិច្ឆេទដល់កាលកំណត់នៃការធានារ៉ាប់រង

ផ្តល់ការការពារបន្ថែម​ចំពោះអ្នកបង់បុព្វលាភធានារ៉ាប់រង ករណីមានហេតុការណ៍អកុសលណាមួយកើតឡើង

ចំណាយតិច បុព្វលាភធានារ៉ាប់រងសមរម្យ

ដំណើរការរបស់ផលិតផល

អ្នកស្រី នីតា មានអាយុ 35 ឆ្នាំ បានទិញផលិតផលការសិក្សាជាមួយ ហ្វ័រឈូន ឡាយហ្វ៍ (ជម្រើស សាកលវិទ្យាល័យ)​ សម្រាប់កូនស្រីរបស់គាត់ដែលមានអាយុ 3 ឆ្នាំ ជាមួយទឹកប្រាក់ធានារ៉ាប់រងចំនួន $10,000។ គាត់ព្រួយបារម្ភអំពីការសិក្សានៅសាកលវិទ្យាល័យរបស់កូនគាត់ ប្រសិនបើគាត់ជួបហេតុការណ៍អកុសលណាមួយ ដែលមិនអាចឲ្យគាត់បន្តនូវគម្រោងសន្សំរបស់គាត់បាន។ ដូចនេះ អ្នកស្រី នីតា បានទិញផលិតផលបន្ថែមការពារគ្រោះថ្នាក់ និងផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ+ ដើម្បីបំបាត់ការព្រួយបារម្ភរបស់គាត់ និងដើម្បីធានាថ្លៃសិក្សាកូនស្រីរបស់គាត់។

នៅកាលបរិចេ្ឆទដល់កាលកំណត់ (នៅពេលគម្រោងសន្សំត្រូវបញ្ចប់) អ្នកស្រី នីតា នឹងទទួលបាននូវអត្ថប្រយោជន៍ដែលស្មើនឹង 110%​ នៃចំនួនទឹកប្រាក់ធានារ៉ាប់រង។ ទឹកប្រាក់នេះនឹងត្រូវទូទាត់ជូន អ្នកស្រី នីតា ដើម្បីបង់ថ្លៃការសិក្សាកូនស្រីរបស់គាត់នៅសាកលវិទ្យាល័យដូចខាងក្រោម៖

អ្នកស្រី នីតា

ផលិតផលធានារ៉ាប់រងអាយុអ្នកត្រូវបានធានារ៉ាប់រង
(ថ្ងៃកំណើតចុងក្រោយ)។
អត្ថប្រយោជន៍ត្រូវបានធានាអត្ថប្រយោជន៍ធានារ៉ាប់រងសរុប
ផលិតផលការសិក្សាជាមួយ ហ្វ័រឈូន ឡាយហ្វ៍
(ជម្រើស សាកលវិទ្យាល័យ)
19US$ 2,000US$ 11,000
(110% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងសរុប US$10,000 ។)
20US$ 2,500
21US$ 3,000
22US$ 3,500

ប្រសិនបើមានហេតុការណ៍អកុសលណាមួយកើតឡើងចំពោះកូនស្រីរបស់អ្នកស្រី នីតា (អ្នកត្រូវបានធានារ៉ាប់រង) ឬ អ្នកស្រី នីតា ខ្លួនឯងផ្ទាល់ (ម្ចាស់បណ្ណសន្យារ៉ាប់រង) អត្ថប្រយោជន៍នឹងត្រូវផ្តល់ជូនដូចខាងក្រោម៖

ការការពារអត្ថប្រយោជន៍
ម្ចាស់បណ្ណសន្យារ៉ាប់រង
(អ្នកស្រី នីតា)
មរណភាពដោយគ្រោះថ្នាក់ ឬ ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដោយគ្រោះថ្នាក់US$ 10,000
ភាពចុះខ្សោយ ឬការវះកាត់លើប្រព័ន្ធ និងមុខងារសរីរាង្គរួមមានដូចខាងក្រោម៖
ដំណាក់កាលដំបូងUS$ 5,000
ដំណាក់កាលចុងក្រោយUS$ 10,000
ដកការទូទាត់សម្រាប់ដំណាក់កាលដំបូង (ប្រសិនបើមាន)
អ្នកត្រូវបានធានារ៉ាប់រង
(កូនស្រី​អ្នកស្រី នីតា)។
មរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍US$ 10,000

យើងខ្ញុំក៏អាចផ្តល់ជូនលោកអ្នក និងក្រុមគ្រួសារ នូវការការពារបន្ថែមតាមរយ:ផលិតផលការសិក្សាជាមួយ ហ្វ័រឈូន ឡាយហ្វ៍ របស់លោកអ្នក។ សូមស្វែងយល់បន្ថែមដូចខាងក្រោម៖

ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ+

វាគឺជាបទពិសោធន៍មួយដ៏លំបាកសម្រាប់លោកអ្នក និងគ្រួសារ នៅពេលដែលលោកអ្នកមានជំងឺធ្ងន់ធ្ងររយ:ពេលយូរ។ ស្ថានភាពនេះនឹងរឹតតែពិបាក​ ប្រសិនបើលោកអ្នកជាអ្នករកប្រភពចំណូលសម្រាប់គ្រួសារ។

ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ+” ជាមួយ ហ្វ័រឈូន ឡាយហ្វ៍ ផ្តល់ជូននូវកញ្ចប់ទឹកប្រាក់សរុបនៅពេលលោកអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានភាពចុះខ្សោយ ឬការវះកាត់លើប្រព័ន្ធ និងមុខងារសរីរាង្គសំខាន់ៗ ទាំងក្នុងដំណាក់កាលដំបូង និងដំណាក់កាលចុងក្រោយ។​ កញ្ចប់ទឹកប្រាក់សរុបនេះនឹងអាចជំនួសប្រាក់ចំណូលរបស់លោកអ្នក ដែលអាចឲ្យលោកអ្នក និងក្រុមគ្រួសារផ្តោតទៅលើការព្យាបាលជំងឺឲ្យជាសះស្បើយ។

ផលិតផលបន្ថែមការការពារគ្រោះថ្នាក់

យើងទាំងអស់គ្នាសុទ្ធតែប្រឈមមុខនឹងហានិភ័យនៃគ្រោះថ្នាក់ដែលអាចកើតមានឡើងដោយមិនបានរំពឹងទុក ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍។ តើគ្រួសាររបស់លោកអ្នកនឹងប្រឈមមុខបែបណា ប្រសិនបើលោកអ្នកមានគ្រោះថ្នាក់ធ្ងន់ធ្ងរ?

ផលិតផលបន្ថែមការពារគ្រោះថ្នាក់ ពីហ្វ័រឈូន ឡាយហ្វ៍ អាចជួយលោកអ្នកតាមរយ:ការផ្តល់នូវកញ្ចប់ទឹកប្រាក់សរុប ដែលលោកអ្នកអាចយកមកប្រើប្រាស់តាមគោលបំណងរបស់ខ្លួន។ ប្រសិនបើលោកអ្នកជាអ្នករកប្រភពចំណូលសម្រាប់គ្រួសារ លោកអ្នកអាចប្រើប្រាស់កញ្ចប់ទឹកប្រាក់នោះសម្រាប់ជំនួសប្រាក់ចំណូលដែលបាត់បង់ មុនពេលដែលលោកអ្នកជាសះស្បើយ និងអាចធ្វើការឡើងវិញបាន។