យើងជឿជាក់ថា បុគ្គលិក ឬ សមាជិកដែលត្រូវបានធានាគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់ក្រុមហ៊ុន។ ក្នុងនាមនិយោជក ឬម្ចាស់បណ្ណសន្យារ៉ាប់រងដែលយកចិត្តទុកដាក់ លើបុគ្គលិក ឬ សមាជិកដែលត្រូវបានធានា អ្នកត្រូវការដំណោះស្រាយដែលមានលក្ខណសាមញ្ញ និង​ចំណាយតិច ដើម្បីធានាបាននូវសុខុមាលភាពរបស់ពួកគេ។

  • ការការពារដ៏ពេញលេញ និងមានតម្លៃសមរម្យ៖ ផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុលើករណីមរណភាព ពិការភាពទាំងស្រុង និងពិការភាពដោយផ្នែកជាអចិន្ត្រៃយ៍ ដោយសារគ្រោះថ្នាក់ចៃដន្យ (រួមទាំងកូនក្នុងបន្ទុក) ជាមួយនឹងដំណោះស្រាយសាមញ្ញ ចំណាយតិច និងការទូទាត់ទឹកប្រាក់សរុបតែម្តង។

  • បង្កើនផលិតភាព និងសន្តិភាពផ្លូវចិត្តដល់បុគ្គលិក៖ ជួយឱ្យបុគ្គលិក ឬសមាជិកបំពេញការងារដោយទំនុកចិត្ត និងមានសន្តិភាពផ្លូវចិត្ត ដែលជួយលើកកម្ពស់ផលិតភាពការងារ និងភាពស្មោះត្រង់ចំពោះក្រុមហ៊ុន/ស្ថាប័ន។

  • លើកកម្ពស់តម្លៃស្ថាប័ន និងរក្សាមនុស្សពូកែ៖ បង្ហាញពីទំនួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់របស់និយោជក ដែលជាអំណោយដ៏ល្អបំផុតក្នុងការទាក់ទាញ និងរក្សាបាននូវបុគ្គលិកដែលមានទេពកោសល្យ ឬសមាជិកដ៏មានតម្លៃ។

ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ផ្តល់ជូនជម្រើសនៃការការពារ ២ប្រភេទ (កញ្ចប់ មាស ឬ ប្រាក់) ផ្អែកលើតម្រូវការ​របស់និយោជកដូចខាងក្រោម៖

ប្រភេទការការពារអត្ថប្រយោជន៍ជាភាគរយនៃចំនួនទឹកប្រាក់ធានារ៉ាប់រង
កញ្ចប់ប្រាក់កញ្ចប់មាស
មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍100%100%
មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍​ (បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ)100%200%
ពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍​ (បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ)(១)–រហូតដល់ 60%

(១) អត្ថប្រយោជន៍ពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍​ (បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ)៖

% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងប្រភេទនៃពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍
60%បាត់បង់ដៃម្ខាងចាប់ពីសន្លាក់កដៃឡើងទៅ
60%បាត់បង់ជើងម្ខាងចាប់ពីសន្លាក់កជើងឡើងទៅ
60%បាត់បង់នូវសមត្ថភាពមើលឃើញនៃភ្នែកម្ខាង
50%បាត់បង់នូវសមត្ថភាពស្តាប់ ឬនិយាយជាអចិន្ត្រៃយ៍
15%បាត់បង់នូវសមត្ថភាពស្តាប់ជាអចិន្ត្រៃយ៍នៃត្រចៀកម្ខាង
25%បាត់បង់មេដៃ (ពីរសន្លាក់)
10%បាត់បង់មេដៃ (មួយសន្លាក់)
10%បាត់បង់ម្រាមដៃចង្អុល (បីសន្លាក់)
8%បាត់បង់ម្រាមដៃចង្អុល (ពីរសន្លាក់)
4%បាត់បង់ម្រាមដៃចង្អុល (មួយសន្លាក់)
5%បាត់បង់ម្រាមដៃនីមួយៗ (មិនតិចជាងពីរសន្លាក់) ក្រៅពីមេដៃ និងម្រាមដៃចង្អុល
5%បាត់បង់ម្រាមមេជើង
1%បាត់បង់ម្រាមជើងនីមួយៗ (មិនតិចជាងមួយសន្លាក់)ក្រៅពីម្រាមមេជើង

ផលិតផល ForLife សំណាញ់ការពារជាក្រុម

ធ្វើការដោយគ្មានក្តីបារម្ភ

ឧទាហរណ៍បង្ហាញពីដំណើរការរបស់ផលិតផល៖

លោកដារា អាយុ 35 ឆ្នាំ ជាបុគ្គលិករបស់ក្រុមហ៊ុន ABC។ ក្រុមហ៊ុន ABC បានទិញ ផលិតផល ForLife សំណាញ់ការពារជាក្រុម (កញ្ចប់មាស) ជាមួយ នឹងចំនួនទឹកប្រាក់ធានារ៉ាប់រង $5,000 ដើម្បីការពារបុគ្គលិករបស់ខ្លួន។

  • ប្រសិនបើលោកដារា ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ទាំងក្នុងអំឡុងពេល ឬក្រោយពេលធ្វើការ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងទាត់ទឹកប្រាក់ចំនួន $5,000 ជូនដល់លោកដារា ឬក្រុមគ្រួសាររបស់លោកដារា។
  • ប្រសិនបើលោកដារា ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ទាំងក្នុងអំឡុងពេល ឬក្រោយពេលធ្វើការ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងទូទាត់ទឹកប្រាក់ចំនួន $10,000 ជូនដល់លោកដារា ឬក្រុមគ្រួសាររបស់លោកដារា។
  • ប្រសិនបើលោកដារា បាត់បង់ដៃម្ខាង (ពីសន្លាក់កដៃ) បណ្តាលមពីគ្រោះថ្នាក់ចៃដន្យទាំងក្នុងអំឡុងពេល ឬក្រោយពេលធ្វើការ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍នឹងទូទាត់ទឹកប្រាក់ចំនួន $3,000 ជូនដល់លោកដារា ឬក្រុមគ្រួសាររបស់លោកដារា។
Mr. Dara

លោក តារា