យើងមានក្តីសុបិន្តសម្រាប់ខ្លួនឯង និងក្រុមគ្រួសារយើង។ គម្រោងសន្សំដែលផ្តល់ដោយការធានារ៉ាប់រងអាយុជីវិត នឹងជួយលោកអ្នកសម្រេចក្តីសុបិន្តនេះ។ ផលិតផលអនាគតគ្រួសារខ្ញុំជាមួយ ហ្វ័រឈូន ឡាយហ្វ៍ គឺជាផលិតផលដ៏ល្អឥតខ្ចោះ សម្រាប់ខ្លួនអ្នក និងគ្រួសារ។
- ផ្តល់ជូនទឹកប្រាក់ត្រឡប់មកវិញខ្ពស់បំផុតដោយមានការធានា រហូតដល់ 105% នៃចំនួនទឹកប្រាក់ដែលអ្នកបានបង់។
- ផ្តល់សំណង 100% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ប្រសិនបើលោកអ្នកទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ក្នុងអំឡុងពេលនៃការការពារ។
- ការបង់បុព្វលាភធានារ៉ាប់រងនឹងត្រូវបានលើកលែង ប្រសិនបើម្ចាស់បណ្ណសន្យារ៉ាប់រងមានជំងឺធ្ងន់ធ្ងរ ពិការភាព ឬ ទទួលមរណភាព។
ផ្តល់ជូន 100% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ប្រសិនបើលោកអ្នកទទួលពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ឬមរណភាព មុនពេលគម្រោងបញ្ចប់
ធានាទទួលបាន 105% នៃចំនួនទឹកប្រាក់ដែលលោកអ្នកបានបង់ នៅចុងបញ្ចប់នៃគម្រោង
បន្ថែមការការពារទៅលើគម្រោងដែលមានស្រាប់ ដើម្បីការពារក្នុងករណីមានគ្រោះថ្នាក់ និងជំងឺធ្ងន់ធ្ងរ
ចំណាយតិច បុព្វលាភធានារ៉ាប់រងសមរម្យ
ដំណើរការផលិតផល
លោកដារ៉ា អាយុ 30 ឆ្នាំ មានបំណងសន្សំប្រាក់សម្រាប់កូនប្រុសរបស់គាត់ដើម្បីទិញផ្ទះនៅពេលដែលកូនប្រុសរបស់គាត់ពេញវ័យ។
លោក ដារ៉ា ទិញផលិតផលអនាគតគ្រួសារខ្ញុំជាមួយ ហ្វ័រឈូន ឡាយហ្វ៍ សម្រាប់រយ:ពេល 20 ឆ្នាំ ក្នុងចំនួនទឹកប្រាក់ធានារ៉ាប់រង $20,000។
នៅចុងបញ្ចប់នៃឆ្នាំទី 20 លោក ដារ៉ា នឹងទទួលបាន 105% នៃទឹកប្រាក់ដែលគាត់បានបង់ ដែលកូនប្រុសរបស់គាត់អាចយកទៅប្រើប្រាស់សម្រាប់ទិញផ្ទះ។
ក្នុងអំឡុងពេល 20 ឆ្នាំនៃការការពារនេះ ប្រសិនបើលោក ដារ៉ា ទទួលពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬទទួលមរណភាព ក្រុមហ៊ុននឹងផ្តល់សំណងដែលស្មើនឹង 100% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង។ មានន័យថា កូនប្រុសរបស់គាត់នៅតែទទួលបានទឹកប្រាក់ចំនួន $20,000 ដែលលោក ដារ៉ា ចង់ផ្តល់ជូនគាត់។
លោក ដារ៉ា ក៏មានការព្រួយបារម្ភផងដែរអំពីការកើតមានជំងឺធ្ងន់ធ្ងរក្នុងអំឡុងពេល 20 ឆ្នាំ នៃគម្រោងសន្សំប្រាក់នេះ ហើយគាត់ក៏បារម្ភពីការមិនអាចបង់បុព្វលាភធានារ៉ាប់រងបាន។ ដូចនេះ គាត់ទិញផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរដើម្បីបំបាត់ការព្រួយបារម្ភរបស់គាត់ ហើយដើម្បីធានាថាកូនប្រុសរបស់គាត់នឹងនៅតែអាចទទួលបានទឹកប្រាក់ចំនួន $20,000។

លោក ដារ៉ា
ផលិតផលធានារ៉ាប់រង | ការការពារ | អត្ថប្រយោជន៍ |
---|---|---|
ផលិតផលអនាគតគ្រួសារខ្ញុំជាមួយ ហ្វ័រឈូន ឡាយហ្វ៍ | មរណភាព/ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ | US$ 20,000 |
អត្ថប្រយោជន៍ដល់កាលកំណត់ | 105% នៃបុព្វលាភធានារ៉ាប់រងដែលបានបង់សម្រាប់ផលិតផលអនាគតគ្រួសារខ្ញុំជាមួយ ហ្វ័រឈូន ឡាយហ្វ៍ | |
ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ | ផ្ទុកជំងឺមហារីកធ្ងន់ធ្ងរ/ជំងឺគាំងបេះដូងធ្ងន់ធ្ងរ/ជំងឺដាច់សសៃឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ | US$ 20,000 |
យើងខ្ញុំក៏អាចផ្តល់ជូនលោកអ្នក និងក្រុមគ្រួសារ នូវការការពារបន្ថែមតាមរយ:ផលិតផលអនាគតគ្រួសារខ្ញុំជាមួយ ហ្វ័រឈូន ឡាយហ្វ៍ របស់លោកអ្នក។ សូមស្វែងយល់បន្ថែមដូចខាងក្រោម៖
ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរ
វាគឺជាបទពិសោធន៍មួយដ៏លំបាកសម្រាប់លោកអ្នក និងគ្រួសារ នៅពេលដែលលោកអ្នកមានជំងឺធ្ងន់ធ្ងររយ:ពេលយូរ។ ស្ថានភាពនេះនឹងរឹតតែពិបាក ប្រសិនបើលោកអ្នកជាអ្នករកប្រភពចំណូលសម្រាប់គ្រួសារ។
ផលិតផលបន្ថែមការពារជំងឺធ្ងន់ធ្ងរជាមួយ ហ្វ័រឈូន ឡាយហ្វ៍ ផ្តល់ជូននូវកញ្ចប់ទឹកប្រាក់សរុប នៅពេលលោកអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរណាមួយក្នុងចំណោមជំងឺធ្ងន់ធ្ងរទាំងបី ដែលតែងតែកើតមានឡើងក្នុងប្រទេសកម្ពុជា ដូចជា ជំងឺមហារីកធ្ងន់ធ្ងរ ជំងឺគាំងបេះដូងធ្ងន់ធ្ងរ និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។ កញ្ចប់ទឹកប្រាក់នេះ អាចជំនួសប្រាក់ចំណូលរបស់លោកអ្នក ដែលអាចឲ្យលោកអ្នក និងក្រុមគ្រួសារផ្តោតទៅលើការព្យាបាលជំងឺឲ្យជាសះស្បើយ។
ផលិតផលបន្ថែមការការពារគ្រោះថ្នាក់
យើងទាំងអស់គ្នាសុទ្ធតែប្រឈមមុខនឹងហានិភ័យនៃគ្រោះថ្នាក់ដែលអាចកើតមានឡើងដោយមិនបានរំពឹងទុក ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍។ តើគ្រួសាររបស់លោកអ្នកនឹងប្រឈមមុខបែបណា ប្រសិនបើលោកអ្នកមានគ្រោះថ្នាក់ធ្ងន់ធ្ងរ?
ផលិតផលបន្ថែមការពារគ្រោះថ្នាក់ ពីហ្វ័រឈូន ឡាយហ្វ៍ អាចជួយលោកអ្នកតាមរយ:ការផ្តល់នូវកញ្ចប់ទឹកប្រាក់សរុប ដែលលោកអ្នកអាចយកមកប្រើប្រាស់តាមគោលបំណងរបស់ខ្លួន។ ប្រសិនបើលោកអ្នកជាអ្នករកប្រភពចំណូលសម្រាប់គ្រួសារ លោកអ្នកអាចប្រើប្រាស់កញ្ចប់ទឹកប្រាក់នោះសម្រាប់ជំនួសប្រាក់ចំណូលដែលបាត់បង់ មុនពេលដែលលោកអ្នកជាសះស្បើយ និងអាចធ្វើការឡើងវិញបាន។