កម្មវិធី ហ្វ័រឈូន ឡាយហ្វ៍ នៅជាមួយសហគមន៍ បានចូលរួមចំណែកឧបត្ថម្ភអនុវិទ្យាល័យកំពង់រទេះ ខេត្តកំពង់ធំ
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ អុិនសួរេន ភីអិលស៊ី ទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។ ខេត្តកំពង់ធំគឺជាខេត្តដំបូងមួយដែលក្រុមហ៊ុនបានបង្កើតសាខារបស់ខ្លួន ហើយ ហ្វ័រឈូន ឡាយហ្វ៍ ក៏ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងបង្អស់ដែលមានវត្តមានជាផ្លូវការនៅក្នុងខេត្តនេះផងដែរ។









