ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ មានកិត្តិយសចូលរួម និង ជាក្រុមហ៊ុនឧបត្ថម្ភធំ (Platinum Sponsor) ក្នុងពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា (CCIA)
នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ មានកិត្តិយសចូលរួមក្នុងពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ និងបានចូលរួមជាក្រុមហ៊ុនឧបត្ថម្ភធំ (Platinum Sponsor) ក្នុងពិធីដ៏អស្ចារ្យនេះ។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ គណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ និងបុគ្គលិក …











