សារព័ត៌មាន

ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ សម្ពោធផលិតផលចម្បងរបស់ខ្លួន

“នៅទីនេះសម្រាប់យើងទាំងអស់គ្នា សម្រាប់ជីវិត” មិនត្រឹមតែជាពាក្យស្លោករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ហ្វ័រឈូន ឡាយហ្វ៍ ប៉ុណ្ណោះទេ តែក៏ជាការបេ្តជ្ញាចិត្តដ៏មុតមាំរបស់ក្រុមហ៊ុនចំពោះអតិថិជនគ្រប់ៗគ្នា។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ អិុនសួរេន ម.ក (ហ្វ័រឈូន ឡាយហ្វ៍) បានទទួលការអនុញ្ញាតយល់ព្រមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីលក់ផលិតផលសន្សំ និងការពាររបស់ក្រុមហ៊ុន។

ផលិតផលដំបូងចំនួនបីរបស់ក្រុមហ៊ុនហ្វ័រឈូន ឡាយហ្វ៍ ដែលត្រូវបានអនុម័តដោយក្រសួងនោះរួមមាន៖

  1. ផលិតផលការសិក្សាជាមួយ ហ្វ័រឈូន ឡាយហ្វ៍
  2. ផលិតផលអនាគតគ្រួសារខ្ញុំជាមួយ ហ្វ័រឈូន ឡាយហ្វ៍
  3. ផលិតផលបន្ថែមការពារគ្រោះថ្នាក់

លោក Dominick Williams អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ បានមានប្រសាសន៍ថា“ ការដាក់សម្ពោធផលិតផលដំបូងរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជាគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀតសម្រាប់ក្រុមហ៊ុន។ ផលិតផលដំបូងទាំងបីរបស់ក្រុមហ៊ុន ត្រូវបានបង្កើតឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់គ្រួសារកម្ពុជា។ យើងខ្ញុំ បានធ្វើឱ្យផលិតផលទាំងនេះមានភាពងាយស្រួលក្នុងការប្រើប្រាស់ ងាយយល់ និងមានតម្លៃសមរម្យ” ។

ផលិតផលការសិក្សាជាមួយ ហ្វ័រឈូន ឡាយហ្វ៍ និងផលិតផលអនាគតគ្រួសារខ្ញុំជាមួយ ហ្វ័រឈូន ឡាយហ្វ៍ គឺជាផលិតផលសន្សំដ៏សំខាន់ដែលផ្តល់ជូនដោយក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ។ ផលិតផលទាំងនេះត្រូវបានរៀបចំបង្កើតឡើងដោយមានរយៈពេលកំណត់ និងផ្តល់ជូននូវអត្ថប្រយោជន៍ដែលមានការធានាចំនួន ១១០% និង ១០៥% តាមប្រភេទផលិតផលនីមួយៗ ។​

ផលិតផលការសិក្សាជាមួយ ហ្វ័រឈូន ឡាយហ្វ៍ មានពីរប្រភេទ។ ទីមួយគឺផ្តោតពិសេសទៅលើកម្រិតវិទ្យាល័យ និងមួយទៀតសម្រាប់កម្រិតសាកលវិទ្យាល័យ។ ចំណែកឯផលិតផលអនាគតគ្រួសារខ្ញុំជាមួយ ហ្វ័រឈូន ឡាយហ្វ៍ ត្រូវបានបង្កើតឡើង ដើម្បីឱ្យក្រុមគ្រួសារកម្ពុជាអាចសន្សំប្រាក់សម្រាប់ព្រឹត្តិការណ៍ជីវិតសំខាន់ៗដូចជា ប្រាក់សន្សំដើម្បីទិញផ្ទះ ដើម្បីរៀបអាពាហ៍ពិពាហ៍ ដើម្បីរក្សាចំណូលនៅពេលចូលនិវត្តន៍ ឬដើម្បីបង្កើតមរតកសម្រាប់ប្រគល់ដល់កូនៗ និងចៅៗ ជំនាន់ក្រោយ។

ផលិតផលសន្សំទាំងពីរនេះ ផ្តល់ជូនការការពារជាមូលដ្ឋាន ដោយផ្តល់សំណង ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ប្រសិនបើម្ចាស់បណ្ណសន្យារ៉ាប់រង ទទួលរងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬបាត់បង់ជីវិតក្នុងរយៈពេលនៃការការពារ។ លោក Dominick Williams ពន្យល់ទៀតថា “ ការការពារនេះមានសារៈសំខាន់ណាស់ព្រោះវាធានាថា គោលបំណងរបស់អតិថិជនយើង នឹងមិនត្រូវទទួលរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដោយសារហេតុការណ៍អកុសល និងមិនអាចមើលឃើញជាមុនណាមួយឡើយ។​​ បន្ថែមពីនេះទៅទៀត​​ ការការពារនេះ នឹងជួយពួកគេឱ្យចៀសផុតពីភាពលំបាកផ្នែកហិរញ្ញវត្ថុ” ។

ការធានារ៉ាប់រងបន្ថែមត្រូវបានផ្តល់ជូនតាមរយៈផលិតផលបន្ថែមការពារគ្រោះថ្នាក់។ ផលិតផលបន្ថែមការពារគ្រោះថ្នាក់ក៏ផ្តល់ជូននូវអត្ថប្រយោជន៍ជាសាច់ប្រាក់ផងដែរ ប្រសិនម្ចាស់បណ្ណសន្យារ៉ាប់រងទទួលរងនូវហេតុការណ៍អកុសលដែលបណ្តាលមកពីគ្រោះថ្នាក់។

លោក Dominick Williams បន្ថែមថា “ដើម្បីផ្តល់ជូននូវសុខុមាលភាពហិរញ្ញវត្ថុដល់ក្រុមគ្រួសារនៅទូទាំងប្រទេស មានកត្តាសំខាន់ពីរដែលក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់​។ កត្តាទីមួយ​ គឺជាការផ្តល់ជូននូវផលិតផល ដែលសក្កិសមនឹងតម្រូវការដែលប្រជាជនកម្ពុជាចង់បាន និងកត្តាទីពីរ គឺជាការផ្តល់ជូននូវផលិតផលទាំងនេះតាមរយៈសេវាកម្មបម្រើអតិថិជនដ៏ល្អឥតខ្ចោះ ហើយខ្លួនខ្ញុំផ្ទាល់ ប្រាកដថាទីប្រឹក្សាហិរញ្ញវត្ថុ និងបុគ្គលិកប្រចាំការិយាល័យកណ្តាលរបស់យើងខ្ញុំ នឹងបម្រើអតិថិជននូវសេវាកម្មដ៏ល្អទាំងនោះ”។ ខ្ញុំបាទជឿជាក់ថា ផលិតផលទាំងបីរបស់ក្រុមហ៊ុន ដែលទើបនឹងសម្ពោធថ្មីៗនេះ គឺនឹងឈានមុខគេក្នុងទីផ្សារ ហើយនឹងចូលរួមចំណែកក្នុងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ និងការបង្កើតទ្រព្យដល់ក្រុមគ្រួសារកម្ពុជា។

ដើម្បីពិភាក្សាអំពីតម្រូវការនិងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក សូមទាក់ទងទីប្រឹក្សាហិរញ្ញវត្ថុរបស់ ហ្វ័រឈូន ឡាយហ្វ៍ តាមរយៈទូរស័ព្ទ ០២៣ ៩៣១ ៩៩៩  ឬ ១៨០០ ២០២២ (ឥតគិតថ្លៃ) ឬ អុីម៉ែល info@fortunelife.com.kh

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។