សារព័ត៌មាន

ហ្វ័រឈូន ឡាយហ្វ៍ កម្មវិធី “សួនកុមារ”

កាលពីថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ជាថ្ងៃដ៏មមាញឹកខ្លាំងនៅសាខាខេត្តកំពង់ធំរបស់យើង ដោយមានការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បួងសួងសុំក្តីសុខ និងលាភជ័យ។

បួងសួង យើងក៏បានបន្តនូវកម្មវិធី សួនកុមារ ឬ Kids’ Park ដ៏រីករាយដែលមានកុមារាកុមារីយ៉ាងច្រើនកុះករចូលរួមទស្សនាការសម្តែងលោតម៉ុងសាយ ថតរូបអនុស្សាវរីយ៍ ថតភ្លាមយកភ្លាម ការអានសៀវភៅបង្កើនចំណេះដឹង ផាត់ពណ៌បង្ហាញទេពកោសល្យ និងបង្វិលកងយករង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពេញមួយថ្ងៃតែម្តង។

ដោយសារតែមានការរឹតបន្តឹងកន្លងមកទៅលើការជួបជុំដើម្បីការពារកូវីដ១៩ នៅថ្ងៃនេះដែលយើងទើបតែអាចមានឱកាសរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង ជាមួយបុគ្គលិករបស់យើង ទីប្រឹក្សាហិរញ្ញវត្ថុ រួមជាមួយអតិថិជនជាទីគោរពស្រលាញ់ ដើម្បីផ្សារភ្ជាប់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ជាមួយខេត្តកំពង់ធំ និងការប្តេជ្ញាចិត្តរបស់យើងចំពោះសហគមន៍នេះផងដែរ។ ជាចុងក្រោយ សូមអបអរសាទរដល់លោកស្រី ឈូ គុយហេង ជាទីប្រឹក្សាហិរញ្ញវត្ថុដែលមានសំណាងមួយរូបដែលបានឈ្នះរង្វាន់ម៉ូតូដ៏ស្រស់ស្អាតដោយសារតែការខិតខំប្រឹងប្រែងបំពេញការងាររបស់គាត់នៅក្នុងខែមករាកន្លងមកនេះ និងសូមសរសើរសម្រាប់ការងារដ៏ល្អនេះ។

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។