សារព័ត៌មាន

នៅទីនេះសម្រាប់យើងទាំងអស់គ្នា សម្រាប់ជីវិត ប្រធានបទ “ការយល់ដឹងពីជំងឺមហារីក”

កាលពីរសៀលថ្ងៃសៅរ៍​ ទី១៩ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានប្រារព្វសិក្ខាសាលា៖ នៅទីនេះសម្រាប់យើងទាំងអស់​គ្នា សម្រាប់ជីវិត ក្រោមប្រធានបទ “ការយល់ដឹងពីជំងឺមហារីក” នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី

ដោយមានការផ្តល់កិតិ្តយសចូលរួមពីលោកវេជ្ចបណ្ឌិត ផេង បូរ៉ា ឯកទេសជំងឺគ្រាប់ឈាម និងមហារីក នៃគ្លីនិកឯកទេស HEMATO ONCO CLINIC 21+ ដើម្បីចែករំលែកចំណេះដឹងពីជំងឺមហារីកទៅកាន់ភ្ញៀវកិត្តិយសដែលមានវត្តមាននៅក្នុងសិក្ខាសាលាផ្ទាល់។ ឆ្លៀតក្នុងឳកាសដ៏ពិសេសនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ក៏បានបង្ហាញពីអត្ថប្រយោជន៍ដ៏ច្រើនពីផលិតផលការពារបន្ថែមធ្ងន់ធ្ងរ+ ជូនទៅកាន់អតិថិជន និង ភ្ញៀវកិត្តិយសអមជាមួយនឹងការផ្តល់ជូនកម្មវិធីពិសេសៗជាច្រើនផ្សេងទៀតផងដែរ។ ជាចុងក្រោយនេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការផ្តល់វត្តមានចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ សូមជូនពរជួបប្រទះតែសេចក្តីសុខ សុវត្ថិភាព និង សុខភាពល្អ ហើយសង្ឈឹមថានឹងជួបគ្នាក្នុងកម្មវិធីសិក្ខាសាលាផ្សេងៗទៀតរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នាពេលខាងមុខ។

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។