សារព័ត៌មាន

ជំនួបជាមួយ ជាង ណានស៊ីង !

ជំនួបជាមួយ ជាង ណានស៊ីង !
កុមារា ជាង ណានស៊ីង មានអាយុ ១៤ ឆ្នាំ ជាសិស្សនៃអនុវិទ្យាល័យកំពង់រទេះ ក្នុងខេត្តកំពង់ធំ។ នៅថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2021 យើងបានទៅលេងសាលាដោយផ្ទាល់ដែលជាផ្នែកមួយនៃគម្រោង ហ្វ័រឈូន ឡាយហ្វ៍នៅជាមួយសហគមន៍ ឬ Fortune Life in the Community របស់យើង https://bit.ly/3oFkiRD

បន្ទាប់ពីដំណើរទស្សនកិច្ចនេះ ខ្ញុំពិនិត្យមើលរូបថតនៃព្រឹត្តិការណ៍ទាំងស្រុង ហើយរូបភាពមួយសន្លឹកក៏បានលេចឡើងនោះគឺរូបថត កុមារា ជាង ណានស៊ីង ។ វាធ្វើឲ្យខ្ញុំរំជួលចិត្តភ្លាមៗដោយសារតែបានឃើញទឹកមុខដ៏រីករាយរបស់គាត់។ សម្រាប់ខ្ញុំស្នាមញញឹមរបស់ ណានស៊ីងបង្ហាញពីអ្វីដែលយើងបានខិតខំដើម្បីសម្រេចបាននៅ ហ្វ័រឈូន ឡាយហ្វ៍ មិនត្រឹមតែផ្តល់នូវសុវត្ថិភាពហិរញ្ញវត្ថុ និងសុខុមាលភាពដល់គ្រួសារកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវកន្លែងធ្វើការដ៏រីករាយព្រោះជាកន្លែងដែលបុគ្គលិកគ្រប់គ្នាមកធ្វើការជារៀងរាល់ថ្ងៃផងដែរ។
ដូចនេះហើយ ដោយមានការអនុញ្ញាតពីលោក ដួង ដារ៉ារិទ្ធ ជានាយកសាលានៃអនុវិទ្យាល័យកំពង់រទេះ (ជាជីតារបស់ កុមារា ជាង ណានស៊ីង) ទើបមានរូបថតទាំងនេះត្រូវបានព្យួរដោយមានមោទនភាពអមដោយសោភ័ណភាពនៅក្នុងការិយាល័យភ្នំពេញ និងកំពង់ធំរបស់យើង។
តាមរយៈការរឹតបន្តឹងនៃកូវីដ១៩កន្លងមក វាមានរយៈពេលជិតមួយឆ្នាំដែលខ្ញុំអាចជួបជាមួយ ណានស៊ីង ម្តងទៀត។ នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខ្ញុំពិតជារីករាយណាស់ដែលបានជូន ណានស៊ីង ជាមួយនឹងស៊ុមរូបថតផ្ទាល់ខ្លួនរបស់គាត់ផ្ទាល់ រួមជាមួយនឹងកាដូ ‘អរគុណ’ មួយចំនួនផងដែរ។
កុំឈប់ញញឹម ណាន់ស៊ីង ហើយសូមអរគុណម្តងទៀតចំពោះលោក ដួង ដារ៉ារិទ្ធ ដែលអនុញ្ញាតឱ្យពួកយើងផ្សព្វផ្សាយ រូបភាពដ៏មានសុភមង្គលរបស់ ណានស៊ីង មិនត្រឹមតែនៅការិយាល័យរបស់ ហ្វ័រឈូន ឡាយហ្វ៍ ប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះផ្សព្វផ្សាយទូទាំងពិភពលោកតាមរយៈបណ្តាញសង្គម!
យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។