សារព័ត៌មាន

សូមស្វាគមន៍ អ្នកដឹកនាំទីប្រឹក្សាធានារ៉ាប់រងទាំងអស់ ដំបូងរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំ មានសេចក្តីសោមនស្សរីករាយសូមស្វាគមន៍ ប្រធានអាជីវកម្មជំនាន់ទីមួយទាំងអស់របស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ។

ពួកគាត់មួយចំនួនមានមូលដ្ឋាននៅរាជធានីភ្នំពេញ និងមួយចំនួនទៀតនៅខេត្តកំពង់ធំ គឺជាអ្នកចាប់ផ្តើមមុនគេបង្អស់របស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍។  នៅក្នុងឱកាសនោះ យើងបានពិភាក្សាពីវិធីធ្វើការដើម្បីធានាថា ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលទទួលបានការគាំទ្រពីអតិថិជន និងជាក្រុមហ៊ុនដែលឈានមុនគេនៅកម្ពុជា។ ពួកយើងបានសហការគ្នា និងទទួលបានការផ្តល់កម្លាំងកាយចិត្តពីគ្នាទៅវិញទៅមក។

ប្រសិនបើលោកអ្នកចង់ចូលរួមជាមួយក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ជាទីប្រឹក្សាហិរញ្ញវត្ថុ ឬជាប្រធានអាជីវកម្ម សូមទំនាក់ទំនងមកកាន់យើងខ្ញុំ។

ទន្ទឹមនេះផងដែរ យើងខ្ញុំសូមជូនពរដល់ប្រធានអាជីវកម្មទាំងអស់ ឲ្យជោគជ័យសម្រាប់ពេលអនាគត ដោយធ្វើការរួមគ្នាដើម្បីទទួលបាននូវលទ្ធផលល្អឥតខ្ចោះសម្រាប់អតិថិជន។

#ហ្វ័រឈូនឡាយហ្វ៍ #នៅទីនេះសម្រាប់យើងទាំងអស់គ្នា សម្រាប់ជីវិត

 

 

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។