ការផ្តល់សេវាកម្មកម្រិតខ្ពស់បំផុតជូនដល់អតិថិជនគ្រប់ៗគ្នា គឺសំខាន់ណាស់សម្រាប់យើងខ្ញុំ។ យើងខ្ញុំនឹងខិតខំសម្រេចឲ្យបាននូវការប្តេជ្ញាចិត្តនេះ តាមរយៈការងារទាំងអស់ដែលយើងធ្វើ។

របៀបដែលលោកអ្នកអាចបង់បុព្វលាភធានារ៉ាប់រង

បុព្វលាភធានារ៉ាប់រងគឺជាចំនួនទឹកប្រាក់ដែលត្រូវបង់សម្រាប់គម្រោងសន្សំ ឬការពាររបស់លោកអ្នក ហើយត្រូវបង់យ៉ាងទៀងទាត់ទៅតាមការព្រមព្រៀងនៅក្នុងគម្រោង។ លោកអ្នកអាចជ្រើសរើសរបៀបបង់បុព្វលាភធានារ៉ាប់រងណាមួយ ដូចខាងក្រោម៖
លោកអ្នកអាចជ្រើសរើសរបៀបបង់បុព្វលាភធានារ៉ាប់រងណាមួយ ដូចខាងក្រោម៖

ការបង់បុព្វលាភធានារ៉ាប់រងតាម Wing

របៀបបង់បុព្វលាភធានារ៉ាប់រងជាមួយភ្នាក់ងារ Wing

សូមផ្តល់ព័ត៌មានទៅកាន់ភ្នាក់ងារ Wing ដូចខាងក្រោម ៖

 • លេខកូដសម្គាល់របស់ក្រុមហ៊ុន ​ហ្វ័រឈូន ឡាយហ្វ៍៖​ “៥៥២៣”
 • លេខសម្គាល់អតិថិជន៖ លេខពាក្យស្នើសុំធានារ៉ាប់រង ឬ លេខបណ្ណសន្យារ៉ាប់រង
 • ចំនួនទឹកប្រាក់៖ ចំនួនបុព្វលាភធានារ៉ាប់រងដែលត្រូវបង់
 • លេខទូរស័ព្ទអតិថិជន៖ លេខទូរស័ព្ទរបស់អតិថិជន

របៀបបង់បុព្វលាភធានារ៉ាប់រងតាមរយៈ Wing​ App

 1. ចូលទៅកាន់ Wing​ App
 2. ចុចយក “ទូទាត់វិក្កយបត្រ”
 3. ជ្រើសរើសយក “ឡាយហ្វ៍ អ៊ិនសួរេន”
 4. ជ្រើសរើសយក “ហ្វ័រឈូន ឡាយហ្វ៍ អ៊ិនសួរេន ម.ក”
 5. បញ្ចូលលេខពាក្យស្នើសុំធានារ៉ាប់រង ឬ លេខបណ្ណសន្យារ៉ាប់រង
 6. បញ្ចូលចំនួនបុព្វលាភធានារ៉ាប់រងដែលត្រូវបង់
 7. ចុចប៊ូតុង “Next”
 8. វាយបញ្ចូលលេខសំងាត់របស់អតិថិជន (PIN code) (សូមពិនិត្យព័ត៌មានឡើងវិញម្តងទៀតមុនពេលធ្វើការទូទាត់)

របៀបបង់បុព្វលាភធានារ៉ាប់រងចំពោះអតិថិជនដែលមានគណនី Wing តែមិនមាន Wing App​

 1. វាយលេខ *៩៨៩# រួចចុចបញ្ជូន​
 2. ចុចលេខ ៥ “Bills Payments” បន្ទាប់មកចុចពាក្យ “SEND”
 3. ចុចលេខ ១ “Enter Biller“ បន្ទាប់មកចុចពាក្យ “SEND”
 4. វាយបញ្ចូលលេខសម្គាល់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ៥៥២៣ បន្ទាប់មកចុចពាក្យ “SEND”
 5. វាយបញ្ចូលលេខសម្គាល់ពាក្យស្នើសុំធានារ៉ាប់រង ឬ លេខសម្គាល់បណ្ណសន្យារ៉ាប់រងបន្ទាប់មក ចុចពាក្យ “SEND”
 6. វាយបញ្ចូលចំនួនបុព្វលាភធានារ៉ាប់រងបន្ទាប់មកចុចពាក្យ “SEND”
 7. វាយបញ្ចូលលេខសម្គាល់របស់អតិថិជន (PIN code) (សូមពិនិត្យព័ត៌មានឡើងវិញម្តងទៀតមុនពេលចុចពាក្យ “SEND”

ចំណំា: លេខបណ្ណសន្យារ៉ាប់រង និង លេខពាក្យស្នើសុំធានារ៉ាប់រង មាន ៨ ខ្ទង់។ ឧទាហរណ៍ XXXXXXXX

របៀបបង់បុព្វលាភធានារ៉ាប់រងតាម ABA Mobile App

ដើម្បីធ្វើការបង់បុព្វលាភធានារ៉ាប់រងមក ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ តាមរយៈ ABA Mobile App បាន លោកអ្នកត្រូវមាន ៖

 • គណនីនៅធនាគារ ABA
 • កម្មវិធី ABA Mobile នៅក្នុងទូរស័ព្ទ របស់លោកអ្នក

លោកអ្នក ត្រូវអនុវត្តដូចខាងក្រោម៖

 1. បើកកម្មវិធី ABA Mobile
 2. ជ្រើសរើសយក “ទូទាត់ប្រាក់”
 3. វាយបញ្ចូល​ “ឈ្មោះ” និង “លេខកូដសម្ងាត់” របស់លោកអ្នក
 4. ជ្រើសរើសយក “ធានារ៉ាប់រង”
 5. ជ្រើសរើសយក “ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ អ៊ិនសួរេន ម.ក”
 6. ជ្រើសរើសយក “គណនី” របស់អ្នក
 7. វាយបញ្ចូល ឬជ្រើសរើសលេខពាក្យស្នើសុំធានារ៉ាប់រង ឬលេខបណ្ណសន្យារ៉ាប់រង
 8. វាយបញ្ចូលចំនួនបុព្វលាភធានារ៉ាប់រងដែលត្រូវបង់
 9. ចុចប៊ូតុង “បង់ឥឡូវ”
 10. សូមពិនិត្យមើលព័ត៌មានឡើងវិញមុនពេលចុចប៊ូតុង “បញ្ជាក់”
 11. វាយបញ្ចូល​ “លេខកូដសម្ងាត់” របស់លោកអ្នកម្ដងទៀតដើម្បីបញ្ជាក់
 12. ចុចពាក្យ “គណនី” ប៊ូតុង

ចំណំា លេខបណ្ណសន្យារ៉ាប់រង និង លេខពាក្យស្នើសុំ មាន ៨ ខ្ទង់។ ឧទាហរណ៍ XXXXXXXX

របៀបបង់បុព្វលាភធានារ៉ាប់រងតាម ACLEDA ToanChet

ដើម្បីអាចធ្វើការបង់បុព្វលាភធានារ៉ាប់រងមកក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ តាមរយៈ ACLEDA ToanChet បាន លោកអ្នកត្រូវមាន៖

 • គណនីនៅធនាគារ ACLEDA
 • កម្មវិធី ACLEDA ToanChet នៅក្នុងទូរស័ព្ទ របស់លោកអ្នក

លោកអ្នក ត្រូវអនុវត្តតាមវិធីដូចខាងក្រោម៖

 1. បើកកម្មវិធី ACLEDA ToanChet
 2. ជ្រើសរើសយក “ទូទាត់វិក្កយបត្រ”
 3. វាយបញ្ចូលលេខកូដសម្ងាត់របស់លោកអ្នក
 4. ជ្រើសរើសយក “វិក្កយបត្រក្រុមហ៊ុនធានារ៉ាប់រង”
 5. ជ្រើសរើសយក “ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ អ៊ិនសួរេន ម.ក”
 6. វាយបញ្ចូល ឬជ្រើសរើសលេខពាក្យស្នើសុំធានារ៉ាប់រង ឬលេខបណ្ណសន្យារ៉ាប់រង
 7. វាយបញ្ចូលចំនួនបុព្វលាភធានារ៉ាប់រងដែលត្រូវបង់
 8. ចុចប៊ូតុង “យល់ព្រម”
 9. សូមពិនិត្យមើលព័ត៌មានឡើងវិញមុនពេលចុចប៊ូតុង “យល់ព្រម” ម្តងទៀត

ចំណំា លេខបណ្ណសន្យារ៉ាប់រង និង លេខពាក្យស្នើសុំ មាន ៨ ខ្ទង់។ ឧទាហរណ៍ XXXXXXX

ការបង់បុព្វលាភធានារ៉ាប់រងតាម TrueMoney

របៀបបង់បុព្វលាភធានារ៉ាប់រងជាមួយភ្នាក់ងារ TrueMoney

សូមផ្តល់ព័ត៌មានទៅកាន់ភ្នាក់ងារ TrueMoney ដូចខាងក្រោម ៖

 • លេខកូដសម្គាល់របស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍៖ “2222
 • លេខកូដសម្គាល់របស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍៖
 • ចំនួនទឹកប្រាក់៖ ចំនួនបុព្វលាភធានារ៉ាប់រងដែលត្រូវបង់
 • លេខទូរស័ព្ទអតិថិជន៖ លេខទូរស័ព្ទរបស់អតិថិជន

របៀបបង់បុព្វលាភធានារ៉ាប់រងតាមរយៈ TrueMoney App

 1. ចូលទៅកាន់ TrueMoney​ App
 2. ចុចយក “ទូទាត់វិក្កយបត្រ”
 3. ជ្រើសរើសយក “ឡាយហ្វ៍ អ៊ិនសួរេន”
 4. ជ្រើសរើសយក “ហ្វ័រឈូន ឡាយហ្វ៍ អ៊ិនសួរេន ម.ក”
 5. បញ្ចូលលេខពាក្យស្នើសុំធានារ៉ាប់រង ឬ លេខបណ្ណសន្យារ៉ាប់រង
 6. បញ្ចូលចំនួនបុព្វលាភធានារ៉ាប់រងដែលត្រូវបង់
 7. ចុចប៊ូតុង “Next”
 8. វាយបញ្ចូលលេខសំងាត់របស់អតិថិជន (PIN code) (សូមពិនិត្យព័ត៌មានឡើងវិញម្តងទៀតមុនពេលធ្វើការទូទាត់)

ចំណំា:  លេខបណ្ណសន្យារ៉ាប់រង និង លេខពាក្យស្នើសុំធានារ៉ាប់រង មាន ៨ ខ្ទង់។
ឧទាហរណ៍ XXXXXXXX

ការបង់បុព្វលាភធានានៅ ធនាគារ ស្ថាបនា

ដើម្បីធ្វើការបង់បុព្វលាភធានារ៉ាប់រងទៅកាន់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ អិុនសួរេន ម.ក តាមរយៈបញ្ជរបង់ប្រាក់របស់ ធនាគារ ស្ថាបនា លោកអ្នកត្រូវមាន៖

 • លេខពាក្យស្នើសុំធានារ៉ាប់រង ឬលេខបណ្ណសន្យារ៉ាប់រង

 

លោកអ្នកអាចធ្វើការបង់បុព្វលាភធានារ៉ាប់រងមកក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ អិុនសួរេន ម.ក ដោយអនុវត្តតាមវិធីដូចខាងក្រោម៖

ជំហានទី 1: បំពេញទម្រង់បង់បុព្វលាភធានារ៉ាប់រងផ្តល់ដោយធនាគារ

ជំហានទី 2: ប្រគល់ទម្រង់នេះទៅបញ្ជរបង់ប្រាក់ ជាមួយនឹងចំនួនទឹកប្រាក់ត្រឹមត្រូវដើម្បីធ្វើប្រតិបត្តិការ

 

ចំណំា លេខបណ្ណសន្យារ៉ាប់រង និង លេខពាក្យស្នើសុំ មាន ៨ ខ្ទង់។ ឧទាហរណ៍ XXXXXXX

សំណួរសំខាន់ៗ

តើនៅពេលណាដែលជាពេលល្អក្នុងការទិញធានារ៉ាប់រងអាយុជីវិត?

ការរៀបចំគម្រោងធានារ៉ាប់រងអាយុជីវិតពិតជាមានសារៈសំខាន់ និងចាំបាច់។ ការធានារ៉ាប់រងអាយុជីវិត ត្រូវបានបង្កើតឡើងដើម្បីការពារលោកអ្នក និងក្រុមគ្រួសារពីហេតុការណ៍អកុសលណាមួយ ហើយវាក៏ជួយដល់ការសិក្សារបស់កូនលោកអ្នកផងដែរ។ សូមទូរស័ព្ទមកលេខ ០២៣ ៩៣១ ៩៩៩ / ១៨០០-២០២២ (ឥតគិតថ្លៃ) ឥឡូវនេះ នោះទីប្រឹក្សាផ្នែកហិរញ្ញវត្ថុរបស់យើងខ្ញុំ រីករាយនឹងជួយលោកអ្នកបន្ថែមទៀត។

តើបណ្ណសន្យារ៉ាប់រងអាយុជីវិតរបស់ខ្ញុំត្រូវមានរយៈពេលប៉ុន្មានឆ្នាំ?

រយៈពេលនៃបណ្ណសន្យារ៉ាប់រង គឺអាស្រ័យលើមូលហេតុដែលលោកអ្នកត្រូវរៀបចំគម្រោងធានារ៉ាប់រងអាយុជីវិត។ ប្រសិនបើលោកអ្នក រៀបចំគម្រោងសន្សំសម្រាប់ការសិក្សារបស់កូនលោកអ្នក នោះរយៈពេលនៃគម្រោងគឺដូចទៅនឹងកាលបរិច្ឆេទចាប់ផ្ដើមចូលវិទ្យាល័យ ឬសាកលវិទ្យាល័យរបស់កូន។ ហើយប្រសិនបើលោកអ្នករៀបចំគម្រោងធានារ៉ាប់រងអាយុជីវិតដើម្បីការពារហិរញ្ញវត្ថុ (ប្រាក់កម្ចី) នោះរយៈពេលគម្រោងគឺដូចគ្នាទៅនឹងរយៈពេលកម្ចី។

តើខ្ញុំអាចទិញបណ្ណសន្យារ៉ាប់រងអាយុជីវិតលើសពីមួយ ពីក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ បានដែរឬទេ?

ពិតប្រាកដណាស់! លោកអ្នកអាចមានបណ្ណសន្យារ៉ាប់រងអាយុជីវិតលើសពីមួយ។ យើងខ្ញុំសូមណែនាំលោកអ្នក ឲ្យពិគ្រោះយោបល់ជាមួយទីប្រឹក្សាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហ្វ័រឈូន ឡាយហ្វ៍ ដើម្បីឲ្យយល់កាន់តែច្បាស់ពីមូលហេតុចាំបាច់ត្រូវមានធានារ៉ាប់រងអាយុជីវិត ដោយផ្អែកលើស្ថានភាពរបស់លោកអ្នក និងក្រុមគ្រួសារ។

តើគម្រោងធានារ៉ាប់រងអាយុជីវិតមានអត្ថប្រយោជន៍អ្វីខ្លះ?

អត្ថប្រយោជន៍ដែលទទួលបានពីគម្រោងធានារ៉ាប់រងអាយុជីវិត គឺជាចំនួនទឹកប្រាក់សរុបមួយ ដែលអាចជំនួសចំណូលដែលបាត់បង់ ដើម្បីធានាថាមិនមានផលប៉ះពាល់លើគោលដៅរបស់លោកអ្នក ឬគ្រួសារឡើយ។
ជាឧទាហរណ៍ ចំនួនទឹកប្រាក់នេះអាចជួយធានាដល់ការសិក្សារបស់កូនលោកអ្នក ឬអាចដោះស្រាយកម្ចីដែលមិនទាន់បានសង នោះវានឹងលែងជាបន្ទុកទៀតហើយ។

ប្រសិនបើខ្ញុំទើបតែមានកូនតូចទើបនឹងកើត តើខ្ញុំគួរតែទិញធានារ៉ាប់រងអាយុជីវិតប្រភេទណា?

ការមានកូនតូចគឺជាពេលវេលាដ៏រីករាយបំផុត ហើយវាក៏ជាពេលវេលាដែលលោកអ្នកត្រូវបន្ថែមទំនួលខុសត្រូវ និងការប្តេជ្ញាចិត្ត។ ការធានារ៉ាប់រងអាយុជីវិតអាចជួយផ្តល់នូវសុវត្ថិភាព និងសន្តិភាពផ្លូវចិត្តបន្ថែមដល់គ្រួសារលោកអ្នក។ ស្ថានភាពផ្ទាល់ខ្លួនរបស់លោកអ្នក ជាកត្តាកំណត់ពីគម្រោងធានារ៉ាប់រងអាយុជីវិតដែលសមស្របសម្រាប់លោកអ្នក។ សូមទូរស័ព្ទមកលេខ ០២៣ ៩៣១ ៩៩៩ / ១៨០០-២០២២ (ឥតគិតថ្លៃ) ឥឡូវនេះ នោះទីប្រឹក្សាផ្នែកហិរញ្ញវត្ថុរបស់យើងខ្ញុំ រីករាយនឹងជួយលោកអ្នកបន្ថែមទៀត។

ខ្ញុំចង់សន្សំសម្រាប់ការសិក្សាថ្នាក់សាកលវិទ្យាល័យរបស់កូនខ្ញុំ។ តើក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ អាចជួយខ្ញុំបានទេ?

ពិតប្រាកដណាស់! ផលិតផលការសិក្សាជាមួយ ហ្វ័រឈូន ឡាយហ្វ៍ របស់យើងពិតជាអាចជួយលោកអ្នកបានក្នុងការសន្សំសម្រាប់ការចំណាយទៅលើការសិក្សានៅសាកលវិទ្យាល័យរបស់កូនៗលោកអ្នក ដោយធានាសងត្រឡប់ចំនួន ១១០% នៃបុព្វលាភធានារ៉ាប់រង ។ សូមទូរស័ព្ទមកលេខ ០២៣ ៩៣១ ៩៩៩ / ១៨០០-២០២២ (ឥតគិតថ្លៃ) ឥឡូវនេះ នោះទីប្រឹក្សាផ្នែកហិរញ្ញវត្ថុរបស់យើងខ្ញុំ រីករាយនឹងជួយលោកអ្នកបន្ថែមទៀត។

ខ្ញុំមានកូនបីនាក់។ តើក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងការពារខ្ញុំដោយរបៀបណា ប្រសិនបើខ្ញុំមិនអាចប្រកបការងារបាន?

ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ផ្តល់ជូននូវផលិតផលមួយចំនួនដែលអាចជួយលោកអ្នកបានក្នុងស្ថានភាពបែបនេះ ដោយផ្អែកលើមូលហេតុជាក់ស្តែងដែលលោកអ្នកមិនអាចធ្វើការបាន។ សូមទូរស័ព្ទមកលេខ ០២៣ ៩៣១ ៩៩៩ / ១៨០០-២០២២ (ឥតគិតថ្លៃ) ឥឡូវនេះ នោះទីប្រឹក្សាផ្នែកហិរញ្ញវត្ថុរបស់យើងខ្ញុំ រីករាយនឹងជួយលោកអ្នកបន្ថែមទៀត។

តើទំហំនៃការធានារ៉ាប់រងអាយុជីវិតប៉ុន្មានដែលខ្ញុំត្រូវការ?

ស្ថានភាពហិរញ្ញវត្ថុ និងស្ថានភាពគ្រួសារអ្នក ជាកត្តាកំណត់ពីទំហំធានារ៉ាប់រងអាយុជីវិតដែលអ្នកត្រូវការ ដើម្បីការពារគ្រួសារអ្នក។​ រាល់ព័ត៌មានលម្អិត ​គឺមាននៅក្នុងគម្រោងការពារគ្រួសាររបស់ ហ្វ័រឈូន ឡាយហ្វ៍។

ហេតុអ្វីបានជាខ្ញុំចាំបាច់ត្រូវមានការធានារ៉ាប់រងអាយុជីវិត?

ការធានារ៉ាប់រងអាយុជីវិតមានសារៈសំខាន់ណាស់ព្រោះវាផ្តល់ជូនបុគ្គលម្នាក់ៗ និងក្រុមគ្រួសារ នូវសុវត្ថិភាព និងសន្តិភាពផ្លូវចិត្ត តាមរយៈការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ប្រសិនបើអ្នករកប្រភពចំណូលមិនមានលទ្ធភាពធ្វើការ ដោយសារតែគ្រោះថ្នាក់ ឬជំងឺ ឬប្រសិនបើពួកគេលែងនៅតទៅទៀត។

ប្រសិនបើអ្នកមានសំណួរផ្សេងទៀត សូមទំនាក់ទំនងមកកាន់យើងខ្ញុំ។

អុីម៉ែល

info@fortunelife.com.kh

ទូរស័ព្ទ

០២៣ ៩៣១ ៩៩៩
១៨០០​ ២០២ ២០២ (ឥតគិតថ្លៃ)

អាសយដ្ឋាន

អគារ Helix លេខ ១១៣ ជាន់ទី៥ មហាវិថីព្រះមុនីវង្ស (ផ្លូវ ៩៣) សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

Social Media: