“នៅទីនេះសម្រាប់យើងទាំងអស់គ្នា សម្រាប់ជីវិត” ជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនហ្វ័រឈូន ឡាយហ្វ៍ ចំពោះអតិថិជនគ្រប់ៗគ្នា ។ សូមអនុញ្ញាតឲ្យយើងខ្ញុំបង្ហាញលោកអ្នកពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវផលិតផលដ៏ប្រកួតប្រជែង និងសេវាកម្មកម្រិតខ្ពស់បំផុតជូនលោកអ្នក។

អំពីយើងខ្ញុំ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ អុិនសួរេន ម.ក (ហ្វ័រឈូន ឡាយហ្វ៍) គឺជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកដែលធ្វើប្រតិបត្តិការតាមស្តង់ដារអន្តរជាតិខ្ពស់បំផុត។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការ ​ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០២០។​

ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាន់ខ្ពស់របស់យើងខ្ញុំ មានបទពិសោធន៍ក្នុងការបង្កើតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដែលទទួលបានជោគជ័យនៅទូទាំងអាស៊ី​ ជាពិសេសនៅក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិតថ្មី ដែលកំពុងតែរីកចម្រើន ហើយយើងខ្ញុំ ក៏បាននាំជំនាញទាំងនេះមកដល់ប្រទេសកម្ពុជា ដោយបង្កើតឲ្យមានក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នេះឡើង។

ការបំពេញសេវាកម្មដ៏ល្អប្រណិតជូនអតិថិជនគឺជាយុទ្ធសាស្រ្តអាជីវកម្មរបស់ពួកយើង។​ យើង នៅក្នុងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ព្យាយាមធ្វើឱ្យប្រាកដថាបុគ្គលិករបស់ពួកយើងគ្រប់ៗរូប បានបំពេញបន្ថែមរាល់សេវាកម្មដ៏ល្អពិសេសជូនអតិថិជន ហើយទទួលបានការពេញចិត្តពីអតិថិជន។ យើង រចនាយុទ្ធសាស្រ្តស្របតាមគោលដៅចម្បងរបស់ពួកយើង ដោយផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏មានតម្លៃបំផុត និងផ្តោតសំខាន់ឥតឈប់ឈរទៅលើការច្នៃប្រឌិត និងកែលម្អសេវាកម្មអតិថិជនដើម្បីផ្តល់បទពិសោធន៍ដ៏ល្អបំផុតជូនអតិថិជនរបស់ពួកយើង។

Mr. Jan Arend Wes
អគ្គនាយកប្រតិបត្តិ

តើផលិតផលរបស់ ហ្វ័រឈូន ឡាយហ្វ៍ មួយណាដែលត្រូវជាមួយតម្រូវការរបស់អ្នក?

family kh

ខ្ញុំចង់សន្សំប្រាក់
និងការពារការសិក្សាកូនរបស់ខ្ញុំ

education Kh

ខ្ញុំចង់សន្សំប្រាក់
និងការពារអនាគតគ្រួសារខ្ញុំ

Group kh

ខ្ញុំចង់ការពារនិយោជិតរបស់ខ្ញុំ
ទាំងក្នុងអំឡុង និងក្រោយពេលធ្វើការ

ការចុះផ្សាយថ្មីៗអំពីយើងខ្ញុំ

កម្មវិធី Sharing Day និង ស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានរៀបចំកម្មវិធី Sharing Day

អានបន្ថែម

ថាម៉េច គ្រាន់តែថតវីដេអូ ឈ្នះលុយ?

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ មានកិត្តិយសបង្កើតកម្មវិធី Video Challenge ក្រោមប្រធានបទ “បទពិសោធន៍របស់អ្នកជាមួយ ហ្វ័រឈូន ឡាយហ្វ៍” ដែលកម្មវិធីនេះនឹងអនុញ្ញាតិជូនអតិថិជនរបស់ ហ្វ័រឈូន ឡាយហ្វ៍ និងបងប្អូនសាធារណជនទូទាំងប្រទេស ចូលរូមលេងដើម្បីមានឱកាសឈ្នះរង្វាន់លុយសុទ្ធរហូតដល់ ១លានរៀល ព្រមទាំងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត។ លក្ខខណ្ឌចូលរួម៖ ​ សម្រាប់លោកអ្នកជាអតិថិជនថ្មី និងចាស់ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត …

អានបន្ថែម

សិក្ខាសាលា នៅទីនេះសម្រាប់យើងទាំងអស់គ្នា សម្រាប់ជីវិត ក្រោមប្រធានបទ “ជំងឺសរសៃឈាមបេះដូង”

រូបភាពទាំងស្រុងនាព្រឹកថ្ងៃសុក្រ ទី8 ខែមីនា ឆ្នាំ2024 នេះ ពីសិក្ខាសាលា នៅទីនេះសម្រាប់យើងទាំងអស់គ្នា សម្រាប់ជីវិត ដែលរៀបចំឡើងដោយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ក្រោមប្រធានបទ “ជំងឺសរសៃឈាមបេះដូង”។

អានបន្ថែម