សារព័ត៌មាន

អត្ថប្រយោជន៍បន្ថែមករណីជំងឺ កូវីដ១៩ សម្រាប់អតិថិជន

Fortune Life បានបង្កើនអត្ថប្រយោជន៍បន្ថែម ដោយឥតគិតថ្លៃលើជំងឺកូវីដ ១៩ ព្រមទាំងផ្តល់ជូនពិសេសសម្រាប់អតិថិជនទាំងអស់ដែលសម្រេចចិត្តប្រើប្រាស់ «គម្រោងការសិក្សាជាមួយ ហ្វ័រឈូន ឡាយហ្វ៍» សម្រាប់កូនៗលោកអ្នក។

ខ និងលក្ខខណ្ឌ
ការធានារ៉ាប់រងបន្ថែមករណីជំងឺកូវីដ ១៩  របស់ក្រុមហ៊ុនហ្វ័រឈូន ឡាយហ្វ៍
 • ការធានារ៉ាប់រងបន្ថែមករណីជំងឺកូវីដ ១៩ របស់ក្រុមហ៊ុនហ្វ័រឈូន ឡាយហ្វ៍ ត្រូវបានផ្តល់ជូនអតិថិជនទាំងចាស់ និងថ្មី ដែលបានទិញបណ្ណសន្យារ៉ាប់រងពី ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ មុន ឬនៅត្រឹមថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១ ដែលយ៉ាងហោចណាស់មានបណ្ណសន្យារ៉ាប់រងបុគ្គលដែលមានសុពលភាពមួយ។
 • រយៈពេលនៃការធានារ៉ាប់រងបន្ថែមនេះ មានសុពលភាព​ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ ។
 • ការធានារ៉ាប់រងបន្ថែមនេះ រួមមានអត្ថប្រយោជន៍បន្ថែម ៤០០០​ ​ដុល្លារអាមេរិកលើមរណៈភាពដោយសារជំងឺកូវីដ ១៩ និង​ ៥៥០ ដុល្លារអាមេរិក​​លើការព្យាបាលនៅមន្ទីរពេទ្យនៅពេលធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកូវីដ ១៩។​ ការផ្តល់ជូនការធានារ៉ាប់រងបន្ថែមនេះ នឹង​ជំនួសលើ​ការ​ផ្តល់ជូនការធានារ៉ាប់រងបន្ថែម​​​ ជំងឺកូវីដ ១៩ ដែលមានស្រាប់និងកំពុងត្រូវបាន​ផ្តល់ជូនដោយ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍។
 • ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ នឹងផ្តល់សំណងសរុបអតិបរមាត្រឹម ៥០.០០០ ដុល្លារអាមេរិក ប៉ុណ្ណោះចំពោះការធានារ៉ាប់រងបន្ថែមករណីជំងឺកូវីដ ១៩ នេះ។
 • ការធានារ៉ាប់រងបន្ថែមករណីជំងឺកូវីដ ១៩ នេះនឹងត្រូវចាត់ទុកជាមោឃៈក្នុងករណីអតិថិជនដែលប្រឆាំងនឹងការណែនាំរបស់រដ្ឋាភិបាលក្នុងការធ្វើដំណើរ ឬទស្សនាតំបន់ ឬ ប្រទេសជាក់លាក់ដែលត្រូវបានរិតត្បិតដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩។
 • រយៈពេលរង់ចាំ ១៤ ថ្ងៃ ត្រូវបានអនុវត្តចំពោះអត្ថប្រយោជន៍ករណីជំងឺកូវីដ ១៩ គិតចាប់ពីកាលបរិច្ឆេទចេញបណ្ណសន្យារ៉ាប់រង និងកាលបរិច្ឆេទបន្តសុពលភាពឡើងវិញនៃបណ្ណសន្យារ៉ាប់រង (ដោយយកកាលបរិច្ឆេទមួយណាចុងក្រោយគេ)។
 • ស្ថានភាពសុខភាពកើតមុនពេលធានារ៉ាប់រង មិនត្រូវបានធានាឡើយ។
 • អត្ថប្រយោជន៍ដែលត្រូវផ្តល់ជូននោះត្រូវទូទាត់នៅក្នុងករណី៖
  អតិថិជនត្រូវបានអនុញ្ញាតឲ្យសម្រាកក្នុងមន្ទីរពេទ្យដើម្បីព្យាបាលត្រឹមត្រូវ។
  អត្ថប្រយោជន៍នេះត្រូវផ្តល់ជូនតែម្តងប៉ុណ្ណោះសម្រាប់អ្នកត្រូវបានធានារ៉ាប់រងម្នាក់ ដោយមិនគិតពីចំនួនបណ្ណសន្យារ៉ាប់រងដែលអ្នកត្រូវបានធានារ៉ាប់រងមាន។
 • លទ្ធផលនៃការធ្វើរោគវិនិច្ឆ័យថាមានជំងឺកូវីដ ១៩ ត្រូវចេញដោយអ្នកប្រកបវិជ្ជាជីវៈផ្នែកវេជ្ជសាស្រ្ត ដែលបានចុះបញ្ជីត្រឹមត្រូវ និងត្រូវបញ្ជាក់អះអាងដោយស្ថាប័នរដ្ឋ (ក្រសួងសុខាភិបាល) ហើយត្រូវបានអនុញ្ញាតឲ្យសម្រាកក្នុងមន្ទីរពេទ្យត្រឹមត្រូវ។
 • សម្រាប់ការទាមទារសំណងករណីមរណភាព ឬ រកឃើញថាមានជំងឺកូវីដ ១៩ អតិថិជន ឬអ្នកទទួលផលត្រូវជូនដំណឹងមកក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ក្នុងរយៈពេល ៩០ (កៅសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃមរណភាព ឬរកឃើញថាមានជំងឺកូវីដ១៩ ហើយត្រូវផ្តល់រាល់ឯកសារពាក់ព័ន្ធដូចជា លទ្ធផលវិជ្ជមានកូវីដ១៩ រយៈពេលសម្រាកពេទ្យ និងសំបុត្រមរណភាព ដែលបញ្ជាក់ដោយអ្នកប្រកបវិជ្ជាជីវៈផ្នែកវេជ្ជសាស្រ្តដែលបានចុះបញ្ជីត្រឹមត្រូវនៅកម្ពុជា។
 • ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ខ និងលក្ខខណ្ឌដោយមិនចាំបាច់ជូនដំណឹងជាមុន ហើយការសម្រេចចិត្តចុងក្រោយនៃការផ្តល់សំណង គឺអាស្រ័យលើឆន្ទានុសិទ្ធិរបស់ក្រុមហ៊ុន។
យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។