សារព័ត៌មាន

កម្មវិធី 𝟐𝟎𝟐𝟒 𝐅𝐓𝐋 𝐀𝐍𝐍𝐔𝐀𝐋 𝐊𝐈𝐂𝐊 𝐒𝐓𝐀𝐑𝐓 & 𝐆𝐎𝐋𝐃𝐄𝐍 𝐍𝐈𝐆𝐇𝐓

កម្រងរូបភាពដ៏ស្រស់ស្អាត នៅក្នុងកម្មវិធី 𝟐𝟎𝟐𝟒 𝐅𝐓𝐋 𝐀𝐍𝐍𝐔𝐀𝐋 𝐊𝐈𝐂𝐊 𝐒𝐓𝐀𝐑𝐓 & 𝐆𝐎𝐋𝐃𝐄𝐍 𝐍𝐈𝐆𝐇𝐓 របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ កាលពីថ្ងៃទី14 ខែមករា ឆ្នាំ2024 កន្លងទៅថ្មីៗនេះ 🌟 🎉

កម្មវិធីទាំងមូល បានប្រារព្ធឡើងយ៉ាងសប្បាយរីករាយ ដែលមានការចូលរួមពីទីប្រឹក្សាហិរញ្ញវត្ថុឆ្នើម ប្រធានអាជីវកម្មឆ្នើម និង ប្រធានផ្នែកលក់ឆ្នើមប្រចាំតំបន់សំខាន់ៗទូទាំងប្រទេស ក្រោមវត្តមានលោកអគ្គនាយកប្រតិបត្តិ Jan Arend Wes និងថ្នាក់ដឹកនាំប្រចាំក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ផងដែរ។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ គណៈគ្រប់គ្រងរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ បានចែករំលែកបទពិសោធន៍ ព័ត៌មានសំខាន់ៗជាច្រើន ដើម្បីជួយជ្រោមជ្រែងបន្ថែមដល់ទីប្រឹក្សាហិរញ្ញវត្ថុ និងប្រធានផ្នែកលក់ទាំងអស់ ព្រោះទាំងអស់នេះគឺជាបេសកកម្ម និង ការប្តេជ្ញាចិត្តរបស់ ហ្វ័រឈូន ឡាយហ្វ៍ ដើម្បីបន្តការការពារផ្នែកហិរញ្ញវត្ថុជូនគ្រួសារកម្ពុជាទូទាំងប្រទេស។

បន្ថែមពីនេះទៀត នៅក្នុងកម្មវិធី 𝐆𝐎𝐋𝐃𝐄𝐍 𝐍𝐈𝐆𝐇𝐓 ក្រៅពីទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសារពីសណ្ឋាគារ Fairfield by Marriott Phnom Penh ក៏មានកម្មវិធីប្រគល់បណ្ណសរសើរទទួលស្គាល់ស្នាដៃជូនទីប្រឹក្សាហិរញ្ញវត្ថុឆ្នើម ប្រធានអាជីវកម្មឆ្នើម ប្រធានផ្នែកលក់ឆ្នើម ក៏ដូចជាអបអរសាទរដល់ទីប្រឹក្សាហិរញ្ញវត្ថុឆ្នើម ប្រធានអាជីវកម្មឆ្នើម និង ប្រធានផ្នែកលក់ឆ្នើម ដែលបានឈ្នះដំណើរកម្សាន្តទៅកាន់ប្រទេសម៉ាឡេស៊ីពីកម្មវិធី MEGA FTL FAMILY ផងដែរ។

𝐈𝐭 𝐢𝐬 𝐭𝐡𝐞 𝐭𝐢𝐦𝐞 𝐭𝐨 𝐬𝐡𝐢𝐧𝐞 𝐰𝐢𝐭𝐡 𝐅𝐓𝐋 🌟

𝐅𝐨𝐫𝐭𝐮𝐧𝐞 𝐓𝐢𝐦𝐞, 𝐓𝐡𝐞 𝐘𝐞𝐚𝐫 𝐨𝐟 𝐓𝐫𝐮𝐭𝐡!

#fortunelifecambodia

#hereforyouforlife

#fortunetimetheyearoftruth

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។