សារព័ត៌មាន

កម្មសិក្សា

តាមរយៈកម្មវិធី​ហ្វ័រឈូន ឡាយហ្វ៍ នៅជាមួយសហគមន៍ យើងខ្ញុំប្តេជ្ញាជួយឧបត្ថម្ភគាំទ្រដល់សហគមន៍ដែលពួកយើងបានទៅដល់។

នៅខែមករា ឆ្នាំ២០២១ ក្រុមហ៊ុន​ហ្វ័រឈូន ឡាយហ្វ៍​ បានចាប់ផ្តើមកម្មវិធី កម្មសិក្សា ដល់និស្សិតអង្គការមូលនិធិកុមារកម្ពុជា (CCF) ដែលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្ររបស់ខ្លួននៅសាកលវិទ្យាល័យ។ កម្មវិធីរបស់យើងមានគោលបំណងផ្តល់បទពិសោធន៍ដល់កម្មសិក្សាការីនូវ ជំនាញវិជ្ជាជីវៈ បង្កើនចំណេះដឹងបច្ចេកទេស និងអភិវឌ្ឍជំនាញទន់របស់ពួកគេដើម្បីជាដើមទុនត្រៀមសម្រាប់ឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា។

យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍កម្មសិក្សាការីបច្ចុប្បន្នរបស់យើង រួមមាន ប្អូនស្រី​ ឡន​ លាប (កម្មសិក្សាការីផ្នែកជ្រើសរើសបុគ្គលិក) ប្អូនស្រី ចន លីតា (កម្មសិក្សាការី​ រដ្ឋបាលផ្នែកលក់) និង​ប្អូនស្រី លី ចន្ធី (កម្មសិក្សាការី ផ្នែកធុរកិច្ចថ្មី) ។

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។