សារព័ត៌មាន

កាដូទឹកប្រាក់ត្រឡប់រហូតដល់ 6% នៃបុព្វលាភធានារ៉ាប់រង បន្តផ្ដល់ជូនសម្រាប់អតិថិជន ហ្វ័រឈូន ឡាយហ្វ៍!

លោកអ្នកគ្រាន់តែសម្រេចចិត្តប្រើប្រាស់ផលិតផលណាមួយ (ផលិតផលការសិក្សា ផលិតផលអនាគតគ្រួសារខ្ញុំ  ឬ ផលិតផល ForLife ចម្រើនទ្រព្យ) ដោយធ្វើការកំណត់កាលវិភាគបង់បុព្វលាភបន្តតាមរយៈកម្មវិធីធនាគារដៃគូរបស់ ហ្វ័រឈូន ឡាយហ្វ៍ នឹងទទួលបានទឹកប្រាក់ត្រឡប់រហូតដល់ 6% នៃបុព្វលាភធានារ៉ាប់រង

ការផ្ដល់ជូននេះ សម្រាប់អតិថិជនថ្មី ដែលទិញបណ្ណសន្យារ៉ាប់រង ចាប់ពីថ្ងៃទី01 ខែកក្កដា ឆ្នាំ2025​ រហូតដល់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025

ខ និងលក្ខខណ្ឌផ្សេងៗ៖

ទទួលបានទឹកប្រាក់ត្រឡប់រហូតដល់ 6% សម្រាប់ការបង់បុព្វលាភបន្ត

(ចំពោះបណ្ណសន្យារ៉ាប់រងដែលបង់បុព្វលាភជា ប្រចាំឆមាស ឬ ៦ខែម្ដង)

  • ការផ្ដល់ជូននេះ សម្រាប់អតិថិជនថ្មីដែលធ្វើការកំណត់កាលវិភាគបង់ ក្នុងថ្ងៃតែមួយនៃថ្ងៃទិញបណ្ណសន្យារ៉ាប់រងតែប៉ុណ្ណោះ។
  • ម្ចាស់បណ្ណសន្យារ៉ាប់រងនឹងទទួលបានការបញ្ចុះតម្លៃ 2% នៃចំនួនទឹកប្រាក់បុព្វលាភធានារ៉ាប់រង សម្រាប់ការបង់បុព្វលាភ ទី2 លើកទី3 និងលើកទី4  នៅពេលដែលការបង់បុព្វលាភធ្វើឡើងតាមរយៈ ABA Mobile App ឬ Acleda Mobile App ឬ Cathay Mobile App។
  • ទឹកប្រាក់បញ្ចុះតម្លៃ 2% នឹងត្រូវទូទាត់ត្រឡប់ជូនអតិថិជន បន្ទាប់ពីការបង់បុព្វលាភបន្តបានជោគជ័យ។
  • ប្រសិនបើ ម្ចាស់បណ្ណសន្យារ៉ាប់រងផ្លាស់ប្ដូររបៀបបង់បុព្វលាភទៅជា ប្រចាំខែ ឬប្រចាំត្រីមាស ការបញ្ចុះតម្លៃនេះនឹងមិនត្រូវបានផ្ដល់ជូនឡើយ។
  • ចំនួនទឹកប្រាក់បញ្ចុះតម្លៃនឹងត្រូវទូទាត់ជូន ប្រសិនបើម្ចាស់បណ្ណសន្យារ៉ាប់រងផ្លាស់ប្ដូររបៀបបង់បុព្វលាភទៅជាប្រចាំឆ្នាំ ប៉ុន្តែត្រូវតែធ្វើការផ្លាស់ប្ដូរមុនថ្ងៃបង់បុព្វលាភលើកទី2 មកដល់។
  • អតិថិជនដែលជាបុគ្គលិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ និងជា BD/BM/FC មិនអនុញ្ញាតិចូលរួមក្នុងការផ្ដល់ជូននេះទេ។

 

ទទួលបានទឹកប្រាក់ត្រឡប់ 5% សម្រាប់ការបង់បុព្វលាភបន្ត

(ចំពោះបណ្ណសន្យារ៉ាប់រងដែលបង់បុព្វលាភជាប្រចាំឆ្នាំ)

  • ការផ្ដល់ជូននេះសម្រាប់អតិថិជនថ្មី ដែលធ្វើការកំណត់កាលវិភាគបង់បុព្វលាភបន្តក្នុងថ្ងៃតែមួយនៃថ្ងៃទិញបណ្ណសន្យារ៉ាប់រងតែប៉ុណ្ណោះ។
  • ម្ចាស់បណ្ណសន្យារ៉ាប់រងនឹងទទួលបានការបញ្ចុះតម្លៃ 5% នៃចំនួនទឹកប្រាក់បុព្វលាភធានារ៉ាប់រង ទៅលើចំនួនទឹកប្រាក់បុព្វលាភលើកទី2 នៅពេលដែលការបង់បុព្វលាភធ្វើឡើងតាមរយៈ ABA Mobile App ឬ Acleda Mobile App ឬ Cathay Mobile App។
  • ទឹកប្រាក់បញ្ចុះតម្លៃ 5% នឹងត្រូវទូទាត់ជូនអតិថិជន បន្ទាប់ពីការបង់បុព្វលាភបន្តបានជោគជ័យ។
  • ប្រសិនបើ ម្ចាស់បណ្ណសន្យារ៉ាប់រងផ្លាស់ប្ដូររបៀបបង់បុព្វលាភទៅជា ប្រចាំខែ ឬប្រចាំត្រីមាស ការបញ្ចុះតម្លៃនេះនឹងមិនត្រូវបានផ្ដល់ជូនទៀតឡើយ។
  • ប្រសិនបើ ម្ចាស់បណ្ណសន្យារ៉ាប់រងផ្លាស់ប្ដូររបៀបបង់បុព្វលាភទៅជាប្រចាំឆមាស (៦ខែម្ដង) ទឹកប្រាក់នៃការបញ្ចុះតម្លៃគឺដូចទៅនឹងលក្ខខណ្ឌនៃការផ្ដល់ជូនជាប្រចាំឆមាសវិញ។
  • អតិថិជនដែលជាបុគ្គលិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ និងជា BD/BM/FC មិនអនុញ្ញាតិចូលរួមក្នុងការផ្ដល់ជូននេះទេ។

សម្រាប់ព័ត៌មាន ឬចម្ងល់ផ្សេងៗ លោកអ្នកអាចធ្វើការទំនាក់ទំនងតាមរយៈ​ 1800 202 202 (ឥតគិតថ្លៃ) រៀងរាល់ម៉ោងធ្វើការ។

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។