សារព័ត៌មាន

កាដូទឹកប្រាក់ភ្ជុំបិណ្ឌ ពី ហ្វ័រឈូន ឡាយហ្វ៍!

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ហ្វ័រឈូន ឡាយហ្វ៍ បាននាំមកនូវការផ្តល់ជូនកាន់តែអស្ចារ្យ និងកាន់តែចំណេញ សម្រាប់អតិថិជនដែលប្រើប្រាស់ផលិតផលណាមួយ ជាមួយ ហ្វ័រឈូន ឡាយហ្វ៍ ក្នុងខែកញ្ញានេះ តាមរយៈ នាយកដ្ឋានផ្នែកលក់ (Agency Distribution Channel) លោកអ្នកនឹងទទួលបានទឹកប្រាក់ត្រឡប់ភ្លាមៗ

 

ទឹកប្រាក់បង់បុព្វលាភដំបូងដើម្បីទទួលបាន​កាដូទឹកប្រាក់ត្រឡប់​៖

  • ទឹកប្រាក់បង់បុព្វលាភដំបូងចាប់ពី $400 ដល់ $649.99 អតិថិជននឹងទទួលបានទឹកប្រាក់ត្រឡប់ $33 ភ្លាមៗ។​
  • ទឹកប្រាក់បង់បុព្វលាភដំបូងចាប់ពី $650 ដល់ $999.99 អតិថិជននឹងទទួលបានទឹកប្រាក់ត្រឡប់ $55 ភ្លាមៗ។​
  • ទឹកប្រាក់បង់បុព្វលាភដំបូងចាប់ពី $1,000 ឡើងទៅ អតិថិជននឹងទទួលបានទឹកប្រាក់ត្រឡប់ $88 ភ្លាមៗ។​

ខ និងលក្ខខណ្ឌផ្សេងៗ៖

  • ការផ្ដល់ជូននេះ សម្រាប់អតិថិជនដែលបង់បុព្វលាភធានារ៉ាប់រងលើកដំបូងចាប់ពី 400ដុល្លារ ឡើងទៅតែប៉ុណ្ណោះ (អាស្រ័យទៅលើកាលបរិច្ឆេទនៃការបង់បុព្វលាភ)។
  • សម្រាប់បណ្ណសន្យារ៉ាប់រងដែលទិញចាប់ពី ថ្ងៃទី01 ខែកញ្ញា ដល់ ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2025 តែប៉ុណ្ណោះ
  • សម្រាប់តែអតិថិជនដែលបង់បុព្វលាភជាប្រចាំឆ្នាំតែប៉ុណ្ណោះ។
  • អតិថិជននឹងទទួលបានទឹកប្រាក់ត្រឡប់ភ្លាមៗ។
  • ក្នុងករណីដែលមានការផ្ដល់ជូនប្រូម៉ូសិនផ្សេងៗក្នុងពេលតែមួយ អតិថិជនមានសិទ្ធិទទួលបានការផ្ដល់ជូនដែលមានតម្លៃធំជាងគេតែមួយប៉ុណ្ណោះ។ លើកលែងតែ ប្រូម៉ូសិន Advance Premium (ការបញ្ចុះតម្លៃ 20% ទៅលើបុព្វលាភឆ្នាំទី2) គឺអតិថិជននៅតែអាចទទួលបានការផ្ដល់ជូននេះដដែល (ដោយអតិថិជនត្រូវអនុវត្តតាមលក្ខខណ្ឌនៃការផ្ដល់ជូននេះ)។
  • អតិថិជនម្នាក់មានសិទ្ធិទទួលបានទឹកប្រាក់ត្រឡប់តែម្តងប៉ុណ្ណោះ។
  • ក្នុងករណីដែលបណ្ណសន្យារ៉ាប់រងមិនត្រូវបានអនុម័ត ឬ បណ្ណសន្យារ៉ាប់រងដែលបញ្ចប់កិច្ចសន្យានៅក្នុងអំឡុងពេលពិចារណា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ នឹងធ្វើការផ្ទេរតែចំនួនបុព្វលាភបន្ទាប់ពីការបញ្ចុះតម្លៃ និងមិនរាប់បញ្ចូលថ្លៃពិនិត្យសុខភាព (ប្រសិនបើមាន អាស្រ័យទៅលើការវាយតម្លៃរបស់ក្រុមហ៊ុន ហ្វ័រឈូន​ ឡាយហ្វ៍)។
  • ការផ្ដល់ជូននេះ សម្រាប់តែអតិថិជនដែលទិញតាមរយៈនាយកដ្ឋានផ្នែកលក់ (Agency Distribution Channel Only) តែប៉ុណ្ណោះ។
  • អតិថិជនដែលជាបុគ្គលិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ និងជា BD/BM/FC មិនមានសិទិ្ធចូលរួមក្នុងការផ្ដល់ជូននេះទេ។
  • ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ សូមរក្សាសិទ្ធិក្នុងការកែប្រែទៅលើលក្ខខណ្ឌផ្សេងៗក្នុងករណីចាំបាច់ណាមួយ ដោយពុំចាំបាច់ជូនដំណឹងជាមុន។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 1800 202 202 (ឥតគិតថ្លៃ) រៀងរាល់ម៉ោងធ្វើការ។

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។