សារព័ត៌មាន

ដំណើរកម្សាន្តទៅកាន់កោះរ៉ុងសន្លឹម 2យប់ 3ថ្ងៃ និង រាត្រីពានរង្វាន់របស់ទីប្រឹក្សាឆ្នើម

រូបថតស្អាតៗអមជាមួយស្នាមញញឹមចេញពីចិត្តនៃដំណើរកម្សាន្តដ៏អស្ចារ្យរបស់ភ្នាក់ងារធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ (Agency) ទៅកាន់កោះរ៉ុងសន្លឹម កាលពីថ្ងៃទី 8 9 10 កក្កដា 2022 កន្លងទៅថ្មីៗនេះ គឺត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរដល់ភ្នាក់ងារធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ទាំងអស់ ដែលបានលក់គ្រប់គោលដៅរបស់ក្រុមហ៊ុនសម្រាប់រយៈពេលប៉ុន្មានខែកន្លងមកនេះ។ ត្រឹមតែ 2យប់ 3ថ្ងៃ ប៉ុណ្ណោះ ប៉ុន្តែពួកយើងបានបង្កើតអនុស្សាវរីយ៍ល្អៗជាច្រើនជាមួយគ្នា ហើយអ្វីដែលរឹតតែអស្ចារ្យថែមទៀតនោះ គឺកម្មវិធី “រាត្រីពានរង្វាន់របស់ភ្នាក់ងារធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ (Agency Award Night)” ដែលជាឱកាសដ៏ពិសេសក្នុងការទទួលស្គាល់ស្នាដៃ ដោយការផ្តល់ជាពានរង្វាន់ជូនដល់ទីប្រឹក្សាឆ្នើម ក៏ដូចជារង្វាន់ជាសាច់ប្រាក់ និងកាដូអនុស្សាវរីយ៍ផ្សេងៗទៀតផងដែរ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ជឿជាក់ថាភ្នាក់ងារធានារ៉ាប់រងអាយុជីវិតទាំងអស់ ពិតជាសប្បាយចិត្ត និងទទួលបានអារម្មណ៍រីករាយពីដំណើរកម្សាន្តនេះ ហើយពួកយើងនឹងនៅតែបន្តរៀបចំដំណើរកម្សាន្តដ៏អស្ចារ្យបែបនេះបន្តទៀតនៅពេលក្រោយ។ សូមអរគុណ!

#fortunelifecambodia
#hereforyouforlife
#agencytriptokohrongsanloem
#agencyawardnight
យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។