សារព័ត៌មាន

នៅទីនេះសម្រាប់យើងទាំងអស់គ្នា សម្រាប់ជីវិត ដែលផ្តល់ជូនការប្រឹក្សាលើជំងឺមហារីក និងជំងឺទូទៅដោយឥតគិតថ្លៃ

កាលពីចុងសប្តាហ៍ថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានរៀបចំសិក្ខាសាលា នៅទីនេះសម្រាប់យើងទាំងអស់គ្នា សម្រាប់ជីវិត ដែលផ្តល់ជូនការប្រឹក្សាលើជំងឺមហារីក និងជំងឺទូទៅដោយឥតគិតថ្លៃពីលោកវេជ្ជបណ្ឌិតជំនាញដែលអញ្ជើញមកពីមន្ទីរសម្រាកព្យាបាលអេម៉ាតូអុងកូជូនអតិថិជន និងភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងសិក្ខាសាលាផ្ទាល់។ ក្រៅពីទទួលបានការប្រឹក្សាលើជំងឺមហារីក និងជំងឺទូទៅដោយឥតគិតថ្លៃនេះ ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ក៏បានបង្ហាញនូវផលិតផលដ៏ប្រកួតប្រជែងដែលមានសារៈសំខាន់រួមជាមួយការផ្តល់ជូនពិសេសសម្រាប់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែលមានវត្តមានផងដែរ។ យើងខ្ញុំនឹងប្តេជ្ញាចិត្ត នៅតែបន្តរៀបចំសិក្ខាសាលាដែលផ្តល់នូវអត្ថប្រយោជន៍បែបនេះជូនប្រជាជនកម្ពុជាជាបន្តបន្ទាប់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការផ្តល់វត្តមានចូលរួមយ៉ាងច្រើនកុះករទោះបីជាថ្ងៃចុងសប្តាហ៍ ហើយមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ។ សូមអរគុណ!

#fortunelifecambodia
#hereforyouforlife

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។