សារព័ត៌មាន

បន្ដផ្ដល់ជូនកាដូអនុស្សាវរីយ៍ជាច្រើនពី ហ្វ័រឈូន ឡាយហ្វ៍!

ជូនតាមសំណូមពររបស់អតិថិជន សម្រាប់ការប្រើប្រាស់ផលិតផលណាមួយជាមួយ ហ្វ័រឈូន ឡាយហ្វ៍ តាមរយៈធនាគារដៃគូរបស់យើងទាំង 10សាខា ក្នុងរាជធានីភ្នំពេញ ​លោក លោកស្រី នឹងទទួលបានកាដូអនុស្សាវរីយ៍ដោយឥតគិតថ្លៃ

រួសរាន់ឡើង ទទួលបានទាំងការការពារ ការសន្សំ និងកាដូ ក្នុងពេលតែមួយឥឡូវនេះពី ហ្វ័រឈូន​ ឡាយហ្វ៍។

ការផ្ដល់ជូននេះ សម្រាប់អតិថិជនដែលទិញបណ្ណសន្យារ៉ាប់រងចាប់ពីថ្ងៃទី30 ខែកក្កដា ឆ្នាំ2025 ដល់ ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2025 តែប៉ុណ្ណោះ។​

ចំនួនទឹកប្រាក់បង់បុព្វលាភដំបូង ដើម្បីទទួលបានកាដូ៖

  • ធំជាង ឬស្មើ 350 ដុល្លារ នឹងទទួលបាន ឧបករណ៍បំពងសម្លេងខ្នាតតូច ចំនួន1រង្វាន់
  • ធំជាង ឬស្មើ 600 ដុល្លារ នឹងទទួលបាន ឧបករណ៍បន្សុទ្ធខ្យល់ ចំនួន1រង្វាន់
  • ធំជាង ឬស្មើ 1,000 ដុល្លារ នឹងទទួលបាន​ ឆ្នាំងដាំបាយអគ្គិសនី 1.8L ចំនួន1រង្វាន់
  • ធំជាង ឬស្មើ 2,000 ដុល្លារ នឹងទទួលបាន កង្ហារ 16 ចំនួន1រង្វាន់
  • ធំជាង ឬស្មើ 4,000 ដុល្លារ នឹងទទួលបាន ម៉ាស៊ីនដុតនំ/កម្តៅ 23L ចំនួន1រង្វាន់
  • ធំជាង ឬស្មើ​ 10,000 ដុល្លារ នឹងទទួលបាន នាឡិកាដៃម៉ាក Amazfit Active 2 Smartwatch ចំនួន1រង្វាន់

លក្ខខណ្ឌដើម្បីទទួលបានការផ្ដល់ជូននេះ៖

  • ការផ្ដល់ជូននេះ សម្រាប់អតិថិជនដែលបង់បុព្វលាភលើកដំបូងចាប់ពី 350 ដុល្លារ ឡើងទៅតែប៉ុណ្ណោះ។
  • សម្រាប់បណ្ណសន្យារ៉ាប់រងដែលបានទិញចាប់ពីថ្ងៃទី30 ខែកក្កដា ឆ្នាំ2025 ដល់ ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2025 (អាស្រ័យទៅលើកាលបរិច្ឆេទនៃការបង់បុព្វលាភ)។
  • ការផ្ដល់ជូននេះ សម្រាប់អតិថិជនដែលបង់បុព្វលាភជាប្រចាំឆ្នាំតែប៉ុណ្ណោះ។
  • អតិថិជននឹងទទួលបានកាដូអនុស្សាវរីយ៍ក្នុងរយៈពេល 7 ទៅ 10ថ្ងៃ (នៃថ្ងៃធ្វើការ) បន្ទាប់ពីបញ្ចប់រយៈពេលសាកល្បង។
  • រង្វាន់មិនអាចប្ដូរជាសាច់ប្រាក់បានទេ។
  • អតិថិជនម្នាក់មានសិទ្ធិទទួលបានកាដូតែមួយប៉ុណ្ណោះ។
  • ក្នុងករណីដែលមានការផ្ដល់ជូនប្រូម៉ូសិនផ្សេងៗក្នុងពេលតែមួយ អតិថិជនមានសិទ្ធិទទួលបានការផ្ដល់ជូនដែលមានតម្លៃធំជាងគេតែមួយប៉ុណ្ណោះ (មិនអាចទទួលបានការផ្ដល់ជូន 2ដង ឬ 3ដង ក្នុងពេលតែមួយឡើយ)។
  • ការផ្ដល់ជូននេះ សម្រាប់អតិថិជនដែលទិញបណ្ណសន្យារ៉ាប់រងតាមរយៈធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក ទាំង 10សាខា ក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ។
  • អតិថិជនដែលជាបុគ្គលិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ មិនមានសិទិ្ធចូលរួមក្នុងការផ្ដល់ជូននេះទេ។
  • ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ សូមរក្សាសិទ្ធិក្នុងការកែប្រែទៅលើលក្ខខណ្ឌផ្សេងៗក្នុងករណីចាំបាច់ណាមួយ ដោយពុំចាំបាច់ជូនដំណឹងជាមុន។

សម្រាប់ព័ត៌មាន ឬចម្ងល់ផ្សេងៗ លោកអ្នកអាចធ្វើការទំនាក់ទំនងតាមរយៈ​លេខទូរសព្ទ 1800 202 202 (ឥតគិតថ្លៃ) រៀងរាល់ម៉ោងធ្វើការ។

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។