ការពារសុវត្ថិភាពកម្ចីរបស់លោក លោកស្រី គឺជារឿងដ៏សំខាន់សម្រាប់មនុស្សជាទីស្រលាញ់ក្នុងនាមមេគ្រួសារដែលមានទំនួលខុសត្រូវខ្ពស់។ ជ្រើសរើសផលិតផលការពារកម្ចី ជាមួយ ហ្វ័រឈូន ឡាយហ្វ៍ ឥឡូវនេះ គឺចំណេញទឹកប្រាក់ភ្លាមៗ 15% ក្នុងពេលតែមួយ រកឯណាបាន?
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ សូមផ្ដល់ជូនការបញ្ចុះតម្លៃ 15% ភ្លាមៗ សម្រាប់អតិថិជនដែលសម្រេចចិត្តប្រើប្រាស់ផលិតផលការពារកម្ចី ជាមួយ ហ្វ័រឈូន ឡាយហ្វ៍ តាមរយៈធនាគារដៃគូ ចាប់ពីថ្ងៃទី01 កក្កដា ដល់ ថ្ងៃទី30 កញ្ញា 2025 (សម្រាប់ការទូទាត់បុព្វលាភសរុបតែម្តងប៉ុណ្ណោះ)។
លក្ខខណ្ឌដើម្បីទទួលបានការផ្ដល់ជូននេះ៖
- ការផ្ដល់ជូននេះ សម្រាប់អតិថិជនដែលប្រើប្រាស់កម្ចីជាមួយធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក និង ទូទាត់បុព្វលាភសរុបតែម្ដងប៉ុណ្ណោះ ក្នុងអំឡុងពេលប្រូម៉ូសិននេះ។ បុគ្គលិករបស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក ក៏ទទួលបានការផ្ដល់ជូននេះដូចអតិថិជនផងដែរ។
- សម្រាប់បុគ្គលិករបស់ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក ត្រូវភ្ជាប់ជាមួយកាតការងារបុគ្គលិកដែលមានសុពលភាព។
- សម្រាប់អតិថិជនត្រូវមានឯកសារបញ្ជាក់ គឺជាអតិថិជនដែលកំពុងមានកម្ចីជាមួយ ធនាគារ កាថេយូណៃធីត (ខេមបូឌា) ម.ក (ឧទាហរណ៍៖ កិច្ចសន្យាផ្ដល់កម្ចី ឬ លិខិតអនុម័តកម្ចី)
- ប្រូម៉ូសិននេះ ផ្ដល់ជូនទាំងបណ្ណសន្យារ៉ាប់រងថ្មីដែលត្រូវបានអនុម័តក្នុងអំឡុងពេលប្រូម៉ូសិននេះ និង អតិថិជនដែលកំពុងមានបណ្ណសន្យារ៉ាប់រងជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ស្រាប់។
- ការផ្ដល់ជូននេះមិនអាចរួមបញ្ចូលជាមួយការផ្ដល់ជូនផ្សេងៗ ឬ កម្មវិធីបញ្ចុះតម្លៃផ្សេងៗទៀតដែលកំពុងមានឡើយ។
- ការផ្ដល់ជូននេះ សម្រាប់បណ្ណសន្យារ៉ាប់រងដែលត្រូវបានទិញក្នុងអំឡុងពេលនៃការផ្ដល់ជូននេះ (ចាប់ពីថ្ងៃទី01 កក្កដា ដល់ ថ្ងៃទី30 កញ្ញា 2025) និង បណ្ណសន្យារ៉ាប់រងដែលត្រូវបានអនុម័តត្រឹមថ្ងៃទី31 ខែតុលា ឆ្នាំ2025 តែប៉ុណ្ណោះ។
- ក្នុងករណីដែលបណ្ណសន្យារ៉ាប់រងមិនត្រូវបានអនុម័ត ឬ បណ្ណសន្យារ៉ាប់រងដែលបញ្ចប់កិច្ចសន្យានៅក្នុងអំឡុងពេលសាកល្បង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ នឹងធ្វើការផ្ទេរតែចំនួនបុព្វលាភបន្ទាប់ពីការបញ្ចុះតម្លៃ និងមិនរាប់បញ្ចូលថ្លៃពិនិត្យសុខភាព (ប្រសិនបើមាន អាស្រ័យទៅលើការវាយតម្លៃរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍)។
- ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ សូមរក្សាសិទ្ធិក្នុងការកែប្រែទៅលើលក្ខខណ្ឌផ្សេងៗក្នុងករណីចាំបាច់ណាមួយ ដោយពុំចាំបាច់ជូនដំណឹងជាមុន។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 1800 202 202 (ឥតគិតថ្លៃ) រៀងរាល់ម៉ោងធ្វើការ។