សារព័ត៌មាន

រីករាយបុណ្យណូអែល

កម្រងរូបភាពស្អាតៗនាចុងឆ្នាំ2023 របស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រួសារ ហ្វ័រឈូន ឡាយហ្វ៍ ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ2024 ដែលនឹងខិតជិតមកដល់ក្នុងពេលឆាប់ៗនេះ។ លោក Jan Arend Wes អគ្គនាយកប្រតិបត្តិ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានចែករំលែកពីការវិវត្តន៍គ្រប់ផ្នែករបស់ក្រុមហ៊ុនក្នុងឆ្នាំ2023 នេះ ក៏ដូចជាយុទ្ធសាស្រ្តស្នូលសម្រាប់ឆ្នាំថ្មីខាងមុខផងដែរ។ បន្ថែមពីនេះទៀត ក៏មានកម្មវិធីកម្សាន្តសប្បាយដូចជា កម្មវិធីប្ដូរកាដូទៅវិញទៅមក ការចាប់រង្វាន់ រួមទាំងការញុំាអាហារសម្រន់ជុំគ្នាយ៉ាងឆ្ងាញ់ពិសារដែលជាអនុស្សាវរីយ៍ល្អៗ និងដើម្បីបង្កើនទំនាក់ទំនងរវាងបុគ្គលិកគ្រប់ជាន់ថ្នាក់ឲ្យកាន់តែមានភាពស្និតស្នាលថែមមួយកម្រិតទៀត។ នៅក្នុងឆ្នាំ2024 ខាងមុខនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ នឹងនៅតែបន្តបេសកកម្មផ្ដល់ការការពារផ្នែកហិរញ្ញវត្ថុជូនគ្រួសារកម្ពុជាទូទាំងប្រទេស និងធានាថាពួកគាត់នឹងទទួលបានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុយ៉ាងពិតប្រាកដ។

#fortunelifecambodia

#hereforyouforlife

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។