សារព័ត៌មាន

សួស្តីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ដើម្បីចូលរួមស្វាគមន៍សង្ក្រាន្តឆ្នាំថ្មីនាពេលខាងមុខនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានរៀបចំពិធីសូត្រមន្ត ប្រោះព្រំ សុំសេចក្តីសុខ សេចក្តីចម្រើន ទទួលយកពរជ័យឆ្នាំថ្មី។ បន្ថែមលើសនេះទៀត ក៏មានល្បែង រាំដណ្តើមកៅអីជាពិសេសការសម្តែងរបាំត្រុដិ ពីក្រុមសិល្បករ សិល្បការិនី  ដែលធ្វើអោយកម្មវិធីទាំងមូល   កាន់តែអធិកអធមមួយកម្រិតថែមទៀត។ តាមការពិត របាំត្រុដិនេះ គឺជាបុណ្យឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មី ពីភាពឧបទ្រពចង្រៃ ទៅភាពសម្បូរណ៍ សប្បាយផង។ ពាក្យ ត្រុដិ សំដៅដល់ពេលដែលឆ្នាំចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី។ នៅចុងកម្មវិធីក៏មានរៀបចំជាអាហារសម្រន់ដ៏ឆ្ងាញ់ពិសារ ដើម្បីជាឱកាសជួបជុំ ញ៉ាំអាហារជុំគ្នាផងដែរ។

#fortunelifecambodia

#hereforyouforlife

#khmernewyear

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។