ទិវាធានារ៉ាប់រងកម្ពុជា 2025 ប្រារព្ធនៅលើទឹកដីខេត្តបាត់ដំបងបណ្តូលចិត្ត!
នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមេសា គ.ស.២០២៥ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ មានកិត្តិយសចូលរួមជាមួយនិយ័តករធានារ៉ាប់រងកម្ពុជាក្នុងការរៀបចំ “ទិវាធានារ៉ាប់រងកម្ពុជា ២០២៥” នៅសួនច្បារសម្តេចក្រឡាហោមសខេង ខេត្តបាត់ដំបង។










