សារព័ត៌មាន

Townhall Meeting និង រាត្រីជួបជុំមហាគ្រួសារ ហ្វ័រឈូន ឡាយហ្វ៍

Townhall Meeting គឺជាកម្មវិធីជួបជុំរវាងថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ ក្នុងគោលបំណងទទួលព័ត៌មាន Update ថ្មីៗពីសំណាក់លោកស្រីអគ្គនាយិកាស្តីទី និងថ្នាក់ដឹកនាំនៃផ្នែកនីមួយៗ ដែលបានប្រារព្ធឡើងកាលពីរសៀលថ្ងៃទី9 ខែមេសា ឆ្នាំ2025 ម្សិលមិញនេះ។ កាន់តែរំភើប កម្មវិធីរាត្រីជួបជុំមហាគ្រួសារ ហ្វ័រឈូន ឡាយហ្វ៍ ក៏បានរៀបចំឡើងជាពិសេសស្របពេលជាមួយគ្នា  ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា លី ឃុនថៃ (ម្ចាស់ភាគហ៊ុនក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍), Mr. Kerwin Ho (អ្នកតំណាងម្ចាស់ភាគហ៊ុននៃប្រទេសតៃវ៉ាន់), លោកស្រី Chern Chern Lim អគ្គនាយិកាស្តីទីប្រចាំក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ និង ថ្នាក់ដឹកនាំគ្រប់ផ្នែក ព្រមទាំងបុគ្គលិកចូលរួមយ៉ាងច្រើនកុះករ។

វត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា លី ឃុនថៃ លោកក៏បានចែករំលែកនូវបទពិសោធន៍របស់អ្នកឧកញ៉ាផ្ទាល់ក្នុងមុខជំនួញ ក៏ដូចជាសាកសួរសុខទុក្ខបុគ្គលិកគ្រប់ផ្នែកទាំងអស់ផងដែរ។ ចំនែកឯ លោកស្រី Chern Chern Lim ក៏បានចែករំលែកពីការវិវឌ្ឍនៃក្រុមហ៊ុន និងផែនការសកម្មភាពគោលរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ សម្រាប់ការអនុវត្តនៅក្នុងឆ្នាំ2025 និងឆ្នាំបន្ទាប់ផងដែរ ដែលស្របជាមួយនឹងបេសកកម្ម “នៅទីនេះសម្រាប់យើងទាំងអស់គ្នា សម្រាប់ជីវិត” ដើម្បីអនុញ្ញាតិឲ្យពួកយើង ផ្តល់នូវសុខុមាលភាពហិរញ្ញវត្ថុជូនបងប្អូនប្រជាជនកម្ពុជាទូទាំងប្រទេស និង ប្រាកដថាពួកគាត់ទទួលបានការការពារផ្នែកហិរញ្ញវត្ថុជាមួយក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍។

បន្ថែមពីនេះទៀត ដើម្បីញ៊ាំងកម្មវិធីឲ្យកាន់តែសប្បាយរីករាយ ក៏មានកម្មវិធីសម្តែងសមត្ថភាពពីបុគ្គលិករបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ កម្មវិធីប្រគល់បណ្ណសរសើរជូនបុគ្គលិក (Core Value Award) និងកម្មវិធីចាប់រង្វាន់ធំៗជាច្រើនរង្វាន់ អមជាមួយនឹងអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសារ ដែលជាអនុស្សាវរីយ៍ដ៏ល្អ និងមិនអាចបំភ្លេចបាន។

យើងរីករាយនឹងជួយលោកអ្នកជ្រើសរើសគម្រោងសន្សំដែលសមស្របសម្រាប់លោកអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីចាប់ផ្តើមការសន្សំ និងការការពារអនាគតរបស់លោកអ្នក។